កេរ្កិ៍តំណែលពន្ធនាគារ Son La ៖” អាស័យដ្ឋានក្រហម” អប់រំប្រពៃណីបដិវត្តន៍

(VOVWORLD) - ពន្ធនាគារ Son La ត្រូវបានពួកអាណានិគមបារាំងសាងសង់ឡើងនៅឆ្នាំ ១៩០៨ ដែលជាកន្លែងឃុំឃាំងអ្នកទោស ជាង ១ ០០០ នាក់ ដែលជាយុទ្ធជនកុម្មុយនិស្ត។ ដូច្នេះហើយ ទីកន្លែងនេះបានក្លាយទៅជាសាលារៀនបដិវត្តន៍ ដែលជាកន្លែងបណ្ដុះ គ្រាប់ពូជក្រហម របស់បដិវត្តន៍វៀតណាម។ នាបច្ចុប្បន្នុនេះ ពន្ធនាគារ Son La បានក្លាយទៅជាគោលដៅទស្សនាប្រវត្តិសាស្ត្រដ៏មានអត្ថន័យ ហើយជា “ អាស័យដ្ឋានក្រហម” ដើម្បីឃោសនា និងអប់រំប្រពៃណីបដិវត្តន៍សម្រាប់ជំនាន់យុវវ័យឲ្យកាន់តែគោរព និងមានមោទនភាពអំពីប្រពៃណីបដិវត្តន៍របស់ប្រជាជាតិ។
 
 
កេរ្កិ៍តំណែលពន្ធនាគារ Son La ៖” អាស័យដ្ឋានក្រហម” អប់រំប្រពៃណីបដិវត្តន៍ - ảnh 1កេរ្កិ៍តំណែលពន្ធនាគារ Son La

មណ្ឌលកេរ្កិ៍ដំណែល ពន្ធនាគារ Son La ស្ថិតនៅកំពូលទួល Khau Ca សង្កាត់ To Hieu ទីក្រុង Son La ខេត្ត Son La។ ចាប់តាំង ពីឆ្នាំ ១៩៣០ ដល់ឆ្នាំ ១៩៤៥ ពួកអាណានិគមនិយមបារាំងបានឃុំឃាំងអ្នកទោសនយោបាយចំនួន ១៤ ក្រុម ដោយមានសមាជិកសរុបចំនួន ១ ០១៣ នាក់។ ពន្ធនាគារ Son La បានក្លាយទៅជាកន្លែងបណ្តុះបណ្តាល និងបំពាក់បំប៉នយុទ្ធជនកុម្មុយនិស្តដ៏ឆ្នើម ដែលរួមចំណែកដល់ជ័យជំនះនៃការក្រោកឈរឡើងទាំងមូលខែសីហា ឆ្នាំ ១៩៤៥ ក្នុងនោះ មានសមមិត្តឆ្នើមៗដូចជា៖  To Hieu  Le Duan  Truong Chinh  Nguyen Luong Bang  Va Tien Dung  Le Duc Tho  Nguyen Van Tran  Le Thanh Nghi  និង Tran Quoc Hoan។

នៅពេលមកដល់ ខេត្ត Son La  ម្ដងៗនោះ លោក Nguyen Van Khoa ពលរដ្ឋម្នាក់នៅឃុំ Muong Lay ខេត្ត Dien Bien តែងតែបានឆ្លៀតពេលវេលា ទៅទស្សនា ពន្ធនាគារ Son La។ លោកបានសំណេះសំណាលថា៖ “នៅពេលមកទស្សនា ពន្ធនាគារ Son La ម្ដងៗ ខ្ញុំមានអារម្មណ៍រំជួលចិត្តួខ្លាំងណាស់។ នៅទីនេះមានវត្ថុតាង ប្រវត្តិសាស្ត្រដែលបានសរឲ្យឃើញនូវរបបដ៏ឃោរឃៅព្រៃផ្សៃរបស់ពួកអាណានិគមបារាំង នៅពេលឃុំខ្លួនយុទ្ធជនធ្វើសកម្មភាពបដិវត្តន៍។ ដោយជំនះពុះពារលើការលំបាកវេទនាទាំងអស់ ដូនតាជំនាន់មុនៗ បានតស៊ូយ៉ាងអង់អាចក្លាហាន ដណ្ដើមឯករាជ្យជូនប្រទេសជាតិ។  ខ្ញុំពិតជាមានកិត្តិយសនិងមោទនភាពខ្លាំងណាស់។ ខ្ញុំនឹងខិតខំប្រឹងប្រែងកសាងប្រទេសជាតិ ស្រុកកំណើតឲ្យកាន់កែសម្បូរធូធារផងដែរ”។

ក្នុងនាមជាកម្មាភិបាលវ័យក្មេងម្នាក់ដែលបានសិក្សារៀនសូត្រ ហាត់ពត់លត់ដំខ្លួន និងធ្វើការនៅមណ្ឌលកេរ្កិ៍ដំណែលជាតិពិសេស ពន្ធនាគារ Son La នោះ អ្នកស្រី Can Thi May អ្នកអធិប្បាយ នៃការិយាល័យបណ្តុះបណ្តាផ្សព្វផ្សាយ នៃសារមន្ទីរខេត្ត Son La បានសំណេះសំណាលថា៖ “ដើម្បីរីកសាយភាយស្មារតីស្នេហាជាតិ និងប្រពៃណីបដិវត្តន៍ដល់ភ្ញៀវទេសចរ ជាពិសេសគឺចំពោះជំនាន់យុវជនវ័យក្មេងនោះ ខ្ញុំតែងតែផ្ដោតសំខាន់លើការ ស្រឡាញ់មុខរបរ និងថែរក្សាក្រមសីលធម៌វិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ ខ្ញុំនឹងខិតខំប្រឹងប្រែងផ្លាស់ប្តូរវិធីអត្ថាធិប្បាយ ពោលគឺមិនត្រឹមតែដំណាលអំពីព្រឹត្តិការណ៍ ឬខ្លឹមសារនានាជូនភ្ញៀវទេសចរប៉ុណ្ណោះទេ ថែមទាំងដាក់បញ្ជូលទាំងរឿងរ៉ាវដែលមានអត្ថន័យ ដើម្បីធ្វើឲ្យបទអត្ថាធិប្បាយរបស់ខ្លួនកាន់តែពិរោះ រស់រវើក និងទាក់ទាញភ្ញៀវទេសចរអញ្ជើញមកទស្សនាកេរ្កិ៍ដំណែលនិងខេត្ត Son La ឲ្យកាន់តែច្រើនកុះករផងដែរ”។

កេរ្កិ៍តំណែលពន្ធនាគារ Son La ៖” អាស័យដ្ឋានក្រហម” អប់រំប្រពៃណីបដិវត្តន៍ - ảnh 2ភ្ញៀវទស្សនាទស្សនាសារមន្ទីរប្រវត្តិសាស្ត្រ

នៅឆ្នាំ ១៩៦២ ពន្ធនាគារ Son La ត្រូវបានទទួលស្គាលជាកេរ្កិ៍ដំណែលជាតិ ហើយដល់ឆ្នាំ ២០១៤ ត្រូវបានទទួលស្គាល់ជា កេរ្កិ៍ដំណែលជាតិពិសេស។ជាមធ្យក្នុងមួយឆ្នាំ ទីកន្លែងនេះ បានទទួលភ្ញៀវទេសចរជិត ៣០ ម៉ឺននាក់មកពីបណ្តាខេត្តក្រុងទូទាំងប្រទេស និងភ្ញៀវអន្តរជាតិ អញ្ជើញមកទស្សនា សិក្សាស្រាវជ្រាវ និងស្វែងយល់អំពីប្រវត្តិសាស្ត្រ។ នារយៈពេល ប៉ុន្មានឆ្នាំមកនេះ ក្រុមប្រឹក្សាគ្រប់គ្រងមណ្ឌលកេរ្កិ៍ដំណែល និងអាជ្ញាធរខេត្ត Son La បានខិតខំប្រឹងប្រែងប្រមែប្រមូលវត្ថតាងជាច្រើន ព្រមទាំងចំណាយកម្លាំងជាច្រើន ដើម្បីជួសជុលកែរលំអរមណ្ឌលកេរ្កិ៍ដំណែលនេះ។ លោក Pham Van Tuan អនុប្រធានសារមន្ទីរខេត្ត Son La បានឲ្យដឹងថា៖ “យើងក៏បានពង្រីកវិសាលភាពនៃការស្រាវជ្រាវ ប្រមែប្រមូលឯកសារ និងវត្តតាំង ពីប្រជាជនដែលរស់នៅក្នុងសម័យនោះ ដើម្បីឆ្លុះបញ្ចាំងពីជីវភាពរស់នៅរបស់ប្រជាជនភាពពាយ័ព្យនៅក្រោមអាណានិគមបារាំង។នៅលើមូលដ្ឋាននៃការប្រមូលឯកសារនិងវត្ថុតាងនោះ យើងខ្ញុំបន្តវិនិយោគដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធតាំងបង្ហាញនៅមណ្ឌលកេរ្កិ៍ដំណែលតាមទិសទំនើបតាមរយៈមធ្យោបាយ ជួយឧបត្ថម្ភ មធ្យោបាយសោធទស្សន៍ សម្លេង ពន្លឺ គួបផ្សំជាមួយវត្ថុតាងដើមដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទស្សនា ហើយតាមនោះជួករីយសាយភាយស្មារតីស្នេហាជាតិ មោទនភាពជាតិ ចំពោះប្រជាជន ជាពិសេសគឺយុវជនវ៏យក្មេងផងដែរ”។

មណ្ឌលកេរ្កិ៍ដំណែលជាតិពិសេស ពន្ធនាគារ Son La គឺជានិមិត្តរូបមួយ ដោយអះអាងពីឆន្ទៈម៉ោះមុតរបស់ប្រជាជាតិវៀតណាមតណាមហើយជាប្រភពកម្លាំងពលំស្មារតី ដែលមិនចេះរីងស្ងួត ក៏ដូចជាផ្ដល់កម្លាំងពលំដល់ជំនាន់វ័យក្មេងនៅលើមាគ៌ាតស៊ូការពារឯករាជ្យជាតិ និងកសាងប្រទេសជាតិសម្បូរធូធារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ