ការចាប់អារម្មណ៍ទៅលើជម្រាលភ្នំខេត្ត Ha Giang
Lan Anh -  
(VOVWORLD) /  
VOVWORLD_ខេត្ត Ha Giang នៅប៉ែកពាយ័ព្យវៀតណាមជាកន្លែងទេសចរណ៍ដ៏ល្បី
ឈ្មោះ ចំពោះភ្ញៀវក្នុងស្រុកនិងអន្តរជាតិ។ ធ្វើដំណើរទៅកាន់ខេត្តនេះលោកអ្នកនឹង
ឆ្លងផ្លូវខ្វាត់ខ្វែងនៅលើជម្រាលភ្នំគ្របដណ្ដប់ដោយពពកឬជ្រលងភ្នំជ្រៅដែលអ្នក
ដំណើរត្រូវតែប្រយ័ត្នប្រយែង។
ក្រមអ្នកនិយមចូលចិត្តនឹងការរកឃើញមិនអាចរំលងកំណាត់ផ្លូវគ្រោះថ្នាក់នៅ
ខេត្ត Ha Giang បានឡើយ។ ពីរដ្ឋធានីហាណូយធ្វើដំណើរទៅកាន់ក្រុង Ha Giang ចំងាយ៣២០គីឡូម៉ែត្របើជិះឡានអស់រយៈពេល៥ម៉ោងទេ ។ ក៏ប៉ុន្តែ ពីក្រុង Ha
Giang ទៅស្រុក Quan Ba Yen Minh Dong Van Meo vac ទោះបីមានចំងាយត្រឹមតែ២០០គីឡូម៉ែត្រប៉ុណ្ណោះតែត្រូវចំណាយពេលពេញមួយថ្ងៃ។ នៅដើមផ្លូវមិនអីទេ
ដោយសារផ្លូវស្អាត មានផ្ទះប្រជាជន មានស្រែពោតធំល្វឹងល្វើយ។ នៅម្ខាងជាទឹក
ជ្រោះហូរខ្សឹបៗខ្វាត់ខ្វែងដោយបង្កើតឡើងទេសភាពដ៏ស្រស់បំព្រង។ ធ្វើដំណើរ
តាមផ្លូវជាតិលេខ៤សេឬហៅថាផ្លូវសុភមង្គលនោះគឺចាប់ផ្ដើមកំណាត់ចំណោតឡើង
ខ្ពស់ជាបណ្ដើរៗ។
|
ឈរនៅលើកំពូលជ្រលងភ្នំ Ma Pi Leng ដែលមានកំពស់២០០០ម៉ែត្រពីនីវូទឹកសមុទ្រ ភ្ញៀវទេសចរនឹងមានការចាប់អារម្មយ៍យ៉ាងខ្លាំងជាមួយទេសភាព ដ៏ ស្រស់បំព្រងនៃតំបន់ប៉ូលខាងជើងវៀតណាម |
ឆ្លងជ្រលងភ្នំ Bac sum ហើយ ភ្ញៀវទេសចរនឹងទៅដល់ស្រុក Quan Ba ដែល
មានរមនីយដ្ឋានល្បីឈ្មោះគឺភ្នំភ្លោះCo Tien។បន្ទាប់មកបន្តទៅដល់ស្រុក Yen
Minh ហើយចាប់ពីនេះ ផ្លូវទៅកាន់ដំបន់ខ្ពង់រាបថ្ម Dong Van កាន់តែគ្រោះថ្នាក់
ពិបាកធ្វើដំណើរ។ អ្នកស្រី Tuong Vy នាយិកាក្រមហ៊ុនចំកាត់ ATA VIET NAMបាន
ឲ្យដឹងថា
“ថ្ងៃទីមួយទើបមកដល់ខេត្ត Ha Giang មនុស្សគ្រប់រូបស្មានថាផ្ឡូវ ទៅ ឯ ណោះ
ធ្វើដំណើរមិនពិបាកទេ។ ប៉ុន្តែដល់ថ្ងៃទីពីរទើបឆ្លងបទពិសោធន៏បានដឹងថាផ្លូវអន្ទង់
អាំងជាអ្វី កំពស់ជាអ្វី។ ពីកំពូលភ្នំមួយចុះជ្រលងហើយឡើងកំពូលភ្នំមួយទៀត។
នៅឯនោះមើលចុះក្រោមនាងខ្ញុំឃើញជ្រលងជ្រោះជ្រៅ ផ្លូវចង្អៀតបត់បែនមានរូប
ដូចរឺសឺ និងស្រែកាំជណ្ដើររបស់ប្រជាជនប្រៀបដូចជាផ្ទាំងគំនូរដ៏ស្រស់ស្អាត។ ផ្លូវ
អន្ទង់អាំងបត់បែនខ្វាត់ខ្វែងហើយនាងខ្ញុំចង់សាកល្បងចិត្តក្លាហានរបស់ខ្លួន។ នាង
ខ្ញុំខ្លាចកំពស់ណាស់បានជានាពេលឆ្លងកាត់កំណាត់ផ្លូវនេះហើយមានអារម្មណ៍
សប្បាយរីករាយយ៉ាងខ្លាំងដោយសារនាងខ្ញុំបានឈ្នះខ្លួនឯង”។
ធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤សេរួចហើយ ភ្ញៀវទេសចរនឹងទៅដល់
ជ្រលងភ្នំ Ma Pi Leng ជាកំណាត់ផ្លូវដ៏គ្រោះថ្នាក់ចំណុះស្រុក Meo vac។ ជ្រលងភ្នំ
Ma PiLeng ស្ថិតនៅលើផ្លូវសុភមង្គលដែលតភ្ជាប់ពីក្រុង Ha Giang ជាមួយស្រុក
Quan BaYen Minh Dong Van នឹងទីតាំងចុងក្រោយគឺទីរួមខេត្ត Meo Vac។ ផ្លូវ
ប្រវែង២០០គីឡូម៉ែត្រមួយនេះត្រូវបានយុវជនស្ម័គ្រចិត្តរាប់ហ្មឺននាក់កសាងឡើង
ចាប់ពីឆ្នាំ១៩៥៩តហូតដល់ឆ្នាំ១៩៦៥ទើបហើយ។ នៅត្រង់ចំណុចជ្រលងភ្នំ Ma
Pi Leng ដែលមានប្រវែងត្រឹមតែ២០គីឡូម៉ែត្រប៉ុណ្ណោះតែដោយសារលក្ខណៈភូមិ
សាស្រ្តស្មុកស្មាញបានជាក្រុមយុវជនត្រូវព្យួរខ្លួនលើជញ្ជាំងភ្នំដើម្បីបំផ្ទុះមីនបំបែក
ថ្មធ្វើផ្លូវអស់រយៈពេល១១ខែ។ ជាមួយមធ្យោបាយសាមញ្ញៗក្រុមយុវជនស្ម័គចិត្ត
គ្រានោះបានប្ដេជ្ញាកសាងឲ្យខាងតែបាននូវផ្លូវឈ្មោះសុភមង្គលជូនជនរួមជាតិជន
ជាតិH’mong ៨ហ្មឺននាក់នៅតាមស្រុកជួបការលំបាកចំនួន៤របស់ខេត្ត Ha Giang
ព្រមទាំងជួយវិស័យគមនាគមន៏ដឹកជញ្ជូនរវាងតំបន់ព្រៃភ្នំជាមួយតំបន់វាលទំនាប
ឲ្យមានភាពស្រួលបួនទៀតផង។អ្នកស្រី Tuong Vy បានចែករំលែកថា
“ដំបូងឡើយនាងខ្ញុំមិនបានដឹងថាគេហៅផ្លូវនេះជាផ្លូវសុភមង្គលឡើយ។
បន្ទាប់ពីធ្វើដំណើររួចហើយទើបនាងខ្ញុំដឹង។ តាមពិត ផ្លូវនេះស្អាតណាស់ ឆ្លងកាត់
ហើយនាងខ្ញុំមានអារម្មណ៍សុភមង្គលជាពិតប្រាកដ”។
ឈរនៅលើកំពូលជ្រលងភ្នំ Ma Pi Leng ដែលមានកំពស់២០០០ម៉ែត្រពីនីវូទឹក
សមុទ្រ ភ្ញៀវទេសចរនឹងមានការចាប់អារម្មយ៍យ៉ាងខ្លាំងជាមួយទេសភាព ដ៏ ស្រស់
បំព្រងនៃតំបន់ប៉ូលខាងជើងវៀតណាម។ អ្នកស្រី Mai Huong នៅក្រុមហ៊ុន
ទេសចរណ៍ VietSense បានសំណេះសំណាលថា
“ចំណាប់អារម្មណ៍ខ្លាំងបំផុតរបស់នាងខ្ញុំនៅពេលឈរលើកំពូលជ្រលង Ma Pi
Leng គឺឃើញភ្នំ ទន្លេដ៏មហិមានៅទីនេះ។ ជាពិសេសគឺមានទន្លេ Nho Que ហូរ ខ្វាត់
ខ្វែងតាមជើងភ្នំ ដែលជារូបភាពដ៏ស្រស់ប្រឹមប្រិយគ្មាននៅកន្លែងផ្សេងឡើយ”។
ទេសភាពធម្មជាតិដ៏មហិមានិងវប្បធម៌វិសេសវិសាលរបស់ប្រជាជនគ្រប់ជន
ជាតិខេត្ត Ha Giangកំពុងរង់ចាំលោកអ្នកជាពិសេសគឺក្នុងរដូវស្លឹកឈើជ្រុះនៅតំបន់
ខ្ពង់រាបប៉ូលខាងជើងវៀតណាមនេះ៕
Lan Anh
-VOVWORLD