ការចាប់អារម្មណ៍នាពេលទៅទស្សនាតំបន់ដីជ្រោយនៃប្រទេសវៀតណាម
(VOVWORLD) - ជាជនវៀតណាម អ្នកណាក៏មានគោលបំណងចង់មានឱកាសទៅទស្សនា តំបន់ដីជ្រោយ Sa Vi ដែលស្ថិតនៅសង្កាត់ Tra Co ទីក្រុង Mong Cai ខេត្ត Quang Ninh ដែរ។ ទីនេះជាតំបន់ដីជ្រោយប៉ែកឦសាននៃមាតុប្រទេស។ ទន្ទឹមនឹង ដីជ្រោយ Lung Cu នៅប៉ែកខាងជើង ដីជ្រោយ A Pa Chai នៅប៉ែកខាងលិច ដីជ្រោយ Ca Mau នៅប៉ែកខាងត្បូងនិង និងដីជ្រោយ Dien នៅប៉ែកខាងកើត នោះ គឺដីជ្រោយ Sa Vi ក៏ជាទីកន្លែងមួយដែលមិនអាចរំលងបានឡើយចំពោះ អ្នកដែលចូលចិត្តទៅរកឃើញគ្រប់ច្រកល្ហកនៃផ្ទៃប្រទេស។
ទិដ្ឋភាពនៃដីជ្រោយ Sa Vi (រូបថត៖ innotour.vn) |
ដីជ្រោយ Sa Vi ឬហៅបានថា ដីជ្រោយ Got ជាតំបន់ដីឆ្ងាយបំផុតនៅ ប៉ែកឦសានប្រទេស វៀតណាម។ នៅប៉ែកខាងជើងតំបន់ដីនេះ គឺច្រកទ្វារទន្លេ Bac Luan ដែលមើលទៅកោះ Dau Got នៅទល់មុខដែនដីប្រទេសចិន។ នៅពេលមកដល់តំបន់ដីជ្រោយ Sa Vi ម្ដងៗ ជនវៀតណាមម្នាក់ៗតែងតែមាន មោទនភាពខ្លាំងណាស់។ លោក Viet ភ្ញៀវទេសចរម្នាក់បានសំណេះ សំណាលថា៖
“នេះជាលើកដំបូងដែលខ្ញុំមកដល់ Sa Vi។ ទីនេះជាតំបន់ដីជ្រោយនៃមាតុ ភូមិវៀតណាម ដោយហេតុនេះខ្ញុំបាទមានការចាប់អារម្មណ៍យ៉ាងខ្លាំងហើយក៏មាន មោទនភាពយ៉ាងក្រៃឡែងផងដែរ”។
ឈរនៅដីជ្រោយ Sa Vi មើលទៅឯនាយឆ្ងាយ ភ្ញៀវទេសចរអាចទស្សនា សោភ័ណ្ឌភាពដ៏ស្រស់បំព្រងនៃឆ្នេរសមុទ្រ Tra Co ដែលមានប្រវែង១៧ គីឡូម៉ែត្រ។ Sa Vi ក៏ជាទីកន្លែងដើមដំបូងនៅតំបន់ប៉ែកខាងជើងវៀតណាមដែល ទទួលបានពន្លឺព្រះអាទិត្យចែងចាំងក្នុងមួយថ្ងៃផងដែរ។ ដោយហេតុនេះ ភ្ញៀវ ទេសចរជាច្រើននាក់ចូលចិត្តទស្សនាទិដ្ឋភាពថ្ងៃរះនៅកន្លែងពិសេសនេះ ណាស់។ ការសម្របខ្លួនចូលក្នុងលំហបរិយាកាសដ៏ធំល្វឹងល្វើយនៃផ្ទៃមេឃនិង សមុទ្រនៅទីនេះ ជនវៀតណាមម្នាក់ៗហាក់ដូចជាមានការជ្រួតជ្រាបថែមទៀត អំពីការទទួលខុសត្រូវថែរក្សាអធិបតេយ្យភាពនៃមាតុប្រទេស។
នៅ Sa Vi មានចំណុចពិសេសមួយ គឺក្បាលដីដ៏ស្រស់ស្អាតមួយដែល បានគេហៅថា ដីជ្រោយ Ngoc។ នេះជាទីចាប់ផ្ដើមនៃខ្សែផ្លូវដោយប្រវែងជាង៣ ពាន់គីឡូម៉ែត្រនៅតាមបណ្ដោយឆ្នេរសមុទ្រវៀតណាម ដែលបញ្ចប់នៅ Ha Tien ខេត្ត Kien Giang ភាគខាងត្បូងប្រទេស។ នាសព្វថ្ងៃ តំបន់ទេសចរណ៍វប្បធម៌ Sa Vi ជាកន្លែងទេសចរណ៍មួយដែលភ្ញៀវទេសចរមិនអាចរំលងបានឡើយ នាពេលមកដល់ទីក្រុង Mong Cai ម្ដងៗ។ ភ្ញៀវទេសចរមិនត្រឹមតែបានសម្រាក លំហែកាយក្នុងបរិយាកាសដ៏ស្រស់បរិសុទ្ធ ឬបានទិញទំនិញគ្រប់ប្រភេទនៅផ្សារ ព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែគេថែមទាំងអាចទៅទស្សនាវិហារ Xa Tac សាលាភូមិសមុទ្រ Tra Co ភូមិគំនូររបស់ជនជាតិ Dao Hai Son – Bac Son ជាដើម ទៀតផង។
ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ទីក្រុង Mong Cai មានការផ្លាស់ប្ដូរជាច្រើន។ ដោយ ឈរលើយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយភាពរួសរាយរាក់ទាក់ ងាយស្រួល និងគួរឲ្យជឿទុកចិត្តនោះ ទីក្រុង Mong Cai បានវិនិយោគកសាង ហេដ្ឋារចនាសម្ព័ន្ធ បង្កើតបរិយាកាសទេសចរណ៍ដ៏ទំនើបនិងអរិយ្យធម៌។ លោកស្រី Nguyen Thanh Huyen នាយិកានៃសហគ្រាសទេសចរណ៍មួយដែល មានកិត្យានុភាពនៅទីក្រុង Mong Cai បានឲ្យដឹងថា៖
“ការបណ្ដាក់ទុនទៅក្នុងហេដ្ឋារចនាសម្ព័ន្ធនិងផលិតផលទេសចរណ៍ បាន ជួយឲ្យយើងខ្ញុំលើកកំពស់ឧត្តមភាពក្នុងការទាក់ទាញភ្ញៀវទេសចរ។ ចាប់តាំងពី ឆ្នាំ២០១៤មក បរិមាណភ្ញៀវទេសចរជាតិនិងអន្តរជាតិបានកើនឡើងគួរឲ្យ កត់សម្គាល់។ ពួកគេសុទ្ធតែពេញនិយមចំពោះផលិតផលទេសចរណ៍និងការបម្រើសេវាកម្ម ប្រកបដោយគុណភាពរបស់យើងខ្ញុំ”។
បរិមាណភ្ញៀវទេសចរមកដល់ Mong Cai កំពុងកើនឡើងជាបន្តបន្ទាប់ក្នុង ប៉ុន្មានឆ្នាំថ្មីៗនេះ ហើយគ្រោងនឹង ឡើងដល់ទៅ៣លាននាក់ក្នុងឆ្នាំ២០១៨។ ជា មជ្ឈមណ្ឌលទេសចរណ៍សំខាន់មួយនៃខេត្ត Quang Ninh ទីក្រុង Mong Cai នឹងបន្តលើកកំពស់គុណភាពនៃផលិតផលទេសចរណ៍របស់ខ្លួនដោយការ ទាក់ទាញគម្រោងវិនិយោគធំៗ ចលនាប្រភពកម្លាំងដើម្បីកសាងហេដ្ឋារចនា សម្ព័ន្ធនាពេលខាងមុខផងដែរ៕