ខេត្ត Ba Ria-Vung Tau ផ្តោតសំខាន់លើការអភិវឌ្ឍទេសចរណ៍ MICE

(VOVWORLD) -  ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ម៉ាកយីហោទេសចរ ណ៍ Vung Tau ត្រូវបានរីកសាយភាយដោយទទួលបានការកោតសរសើរជាច្រើនពីភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដោយសារមិនត្រឹមមានទេសភាពស្រស់ស្អាត ការការពារបរិស្ថានត្រូវបានធ្វើយ៉ាងល្អប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញតាមរយៈ គុណភាពសេវាកម្ម កន្លែងស្នាក់នៅនិងភាពស្និទ្ធស្នាលរបស់ប្រជាជនទៀតផង។ ទាំងអស់នេះក៏ជាកត្តាអំណោយផលនិងសមស្របដើម្បី Ba Ria-Vung Tau បង្កើតប្រភេទទេសចរណ៍សន្និសីទ-សិក្ខាសាលា (MICE) ទន្ទឹមនឹងប្រភេទទេសចរណ៍អេកូឡូស៊ីសហគមន៍និងសម្រាកលំហែកាយ។

ខេត្ត Ba Ria-Vung Tau ផ្តោតសំខាន់លើការអភិវឌ្ឍទេសចរណ៍ MICE - ảnh 1មណ្ឌលសម្រាកលំហែកាយ The Grand Hồ Tràm Strip  
 
 

MICE គឺជាប្រភេទទេសចរណ៍លំដាប់ខ្ពស់ថ្មីនៅក្នុងប្រទេសវៀតណាម។ នេះគឺជាប្រភេទសេវាកម្មដែលរួមបញ្ចូលរវាងការងារនិងទេសចរណ៍ ដោយមានការទាមទារខ្ពស់ពីការងារត្រៀមរៀបចំ ហេដ្ឋារចនាសម្ព័ន អ្នកផ្តល់សេវាកម្ម ដល់សេវាកម្មបន្ថែម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ខេត្ត Ba Ria-Vung Tau បានឆ្ពោះទៅរកប្រភេទទេសចរណ៍ MICE ដូចទៅនឹងនិន្នាការអភិវឌ្ឍន៍របស់ប្រទេសជាច្រើននៅលើពិភពលោក។

ក្នុងរយៈពេលកន្លងមក MICE គឺជាផលិតផលទេសចរណ៍ដែលទទួលបានប្រាក់ចំណូលខ្ពស់របស់ខេត្ត Vung Tau។ ដោយផ្តោតការយកចិត្តទុកដាក់ខ្លាំងលើផលិតផលទេសចរណ៍ MICE បានជាខេត្ត Ria-Vung Tau មានគម្រោងសំខាន់ៗ ដើម្បីទាក់ទាញវិនិយោគិនបរទេស ដូចជា Wonderful World Theme Park នៅតំបន់ Bau Truc  រមណីយដ្ឋានប្រណីតអាត្លង់ទិក  មជ្ឈមណ្ឌលសន្និសីទ ពិព័រណ៍ទេសចរណ៍អន្តរជាតិ Skybridge Dragon Sea និងមជ្ឈមណ្ឌល Ho Tram Stripជាដើម។ ទន្ទឹមជាមួយគ្នានោះ សណ្ឋាគារ Pullman មានមជ្ឈមណ្ឌលសន្និសីទមួយមានទឹកប្រាក់វិនិយោគជាង ១ ពាន់ពាន់លានដុង  ឬមជ្ឈមណ្ឌលសន្និសីទ Hera Palace កំពុងបានរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិជាច្រើនផងដែរ។ អនុប្រធានគណៈ កម្មាធិការប្រជាជនខេត្ត Ba Ria-Vung Tau លោក Le Quoc Khanh បានអះអាងថា៖ “ខេត្ត Ba Ria - Vung Tau បាននិងកំពុងក្លាយជាទិសដៅដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ គម្រោងទេសចរណ៍ដែលមានគុណភាពខ្ពស់ជាច្រើនត្រូវបានបង្កើតឡើងនិងកំពុងដំណើរការ ប្រកបដោយប្រសិទ្ធ ភាព បានរួមចំណែកបង្កើនប្រាក់ចំណូលសម្រាប់វិស័យទេសចរណ៍របស់ខេត្តផងដែរ។ ចំនួនអ្នកទេសចរមកកាន់ Ba Ria-Vung Tau មានការកើនឡើងជាង ១២%/ឆ្នាំ។ ទន្ទឹមនឹងការអភិវឌ្ឍមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ បម្រើភ្ញៀវទេសចរនោះ គុណភាពសេវ៉ាកម្មនិងបរិស្ថានទេសចរណ៍លើទូទាំងខេត្តក៏ត្រូវបានលើកកម្ពស់ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមតាមទិសដៅចីរភាព។

ចំពោះមុខផលប៉ះពាល់នៃការរីករាលដាលជំងឺកូវីដ ១៩  ផ្នែកទេសចរណ៍នៅ Ba Ria-Vung Tau ក៏ដូចជាប្រទេសទាំងមូល ត្រូវរងផលប៉ះពាល់យ៉ាងខ្លាំង។ ថ្វីត្បិតដូច្នេះក៏ដោយ ក្នុងបរិបទនោះ វិស័យទេសចរណ៍របស់ខេត្តកំពុងខិតខំប្រឹងប្រែងរៀបចំរចនាសម្ព័ន្ធឡើងវិញ កែលម្អគុណភាពផលិតផលទេសចរណ៍ ទាក់ទាញវិនិយោគិន បង្កើតសេវ៉ាកម្មដែលមានលក្ខណៈលោតផ្លោះសម្រាប់វិស័យទេសចរណ៍របស់ Ba Ria-Vung Tau ដោយឈរលើមូលដ្ឋាននៃសក្កានុពលដែលមានស្រាប់។

លោក Nguyen Hong Linh លេខាគណៈកម្មាធិការបក្សខេត្ត Ba Ria-Vung Tau បានអោយដឹងថា ដើម្បីបង្កើតលក្ខណៈលោតផ្លោះ ទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកកាន់ Ba Ria - Vung Tau ដែលក្នុងនោះមានការយកចិត្តទុកដាក់ពិសេសក្នុងការអភិវឌ្ឍន៍ទេសចរណ៍ MICE។ ទន្ទឹមជាមួយគ្នានោះ ខេត្តត្រូវផ្តោតទៅលើការជំរុញការវិនិយោគក្នុងការកសាងហេដ្ឋារចនាសម្ពន្ធ័ទេសចរណ៍ ផ្តោតលើការបណ្តុះបណ្តាលដើម្បីលើកកំពស់ប្រភពធនធានមនុស្សដែលមានជំនាញឯកទេសមានវប្បធម៌អរិយធម៌ក្នុងការបម្រើប្រភេទទេសចរណ៍ MICE៖ “វិស័យទេសចរណ៍ស្ថិតនៅក្នុងទិសដៅទាក់ទាញការវិនិយោគដែលមានជម្រើសរបស់ខេត្ត Ba Ria-Vung Tau។ ពោលគឺ មិនថា មានវិនិយោគិនណាសូមមកធ្វើការវិនិយោគនៅខេត្ត Ba Ria-Vung Tau នោះទេ គឺយើងនឹងគាំទ្រភ្លាម។ សំខាន់បំផុតគឺយើងបានទាក់ទាញគំនិតផ្តួចផ្តើមល្អបំផុត វិនិយោគិនល្អបំផុតនិងគម្រោងការល្អបំផុតផងដែរ”។

នៅលើពិភពលោក ប្រទេសសិង្ហបុរីឬទីក្រុងឌូបៃនៃអារ៉ាប់រួម អាចត្រូវបានចាត់ទុកថាជាគំរូមួយ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ MICE និងបង្កើតម៉ាកយីហោដើម្បីទាក់ទាញវិនិយោគិនអន្តរជាតិ។ យោងតាមអ្នកជំនាញជាច្រើនបានវាយតម្លៃថា Ba Ria-Vung Tau មានសក្កានុពលជាច្រើនដើម្បីអភិវឌ្ឍន៍ប្រភេទទេសចរណ៍ MICE ប្រកបដោយប្រសិទ្ធភាព។ ដោយមានទីតាំងភូមិសាស្ត្រមានចំងាយប្រមាណ ១២០ គីឡូម៉ែត្រពីទីក្រុងហូជីមិញ ចរាចរណ៍រលូន ហើយមានមធ្យោបាយយ៉ាងងាយស្រួលជាច្រើនប្រភេទ តាមនោះ អ្នកទេសចរត្រឹមតែចំណាយពេលតែពីរបីម៉ោងប៉ុណ្ណោះអាចមកដល់ Ba Ria-Vung Tau ហើយ។ ហេតុដូច្នេះ Ba Ria-Vung Tau ហាក់ដូចជាកន្លែងដ៏ល្អសម្រាប់រៀបចំកម្មវិធីទេសចរណ៍ MICE រួមផ្សំទាំងការសម្រាកលំហែកាយ។ លើសពីនេះទៀត ដោយមានហេដ្ឋារចនាសម្ព័ន្ធទំនើប Vung Tau មានសមត្ថភាពពេញលេញសម្រាប់រៀបចំព្រឹត្តិការណ៍នានា ដូចជាសន្និសីទជាន់ខ្ពស់ឬសកម្មភាពវប្បធម៌ ទេសចរណ៍ និងរាល់ការប្រកួតប្រជែងមានលក្ខណៈតំបន់និងអន្តរជាតិ។

យ៉ាងណាមិញ នាពេលកន្លងមក ខេត្ត Ba Ria-Vung Tau បានផ្សាភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍ថ្នាក់ជាតិនិងអន្តរជាតិជាច្រើន ដូចជា សន្និសីទប្រចាំនៃបណ្តាទីក្រុងវៀតណាម មហោស្រពភាពយន្តវៀតណាម វគ្គផ្តាច់ព្រ័ត្រការប្រកួតបវរកញ្ញាវៀតណាម និងមហោស្រពខ្លែងអន្តរជាតិជាដើម។

ប្រទេសជាតិមានពាណិជ្ជសញ្ញាសម្រាប់អភិវឌ្ឍទេសចរណ៍ ហើយតំបន់នីមួយៗក៏ត្រូវការម៉ាកយីហោផ្ទាល់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យចូលមកទស្សនានិងអាឡោះអាល័យនៅពេលវិលវិញផងដែរ។ មានពាណិជ្ជសញ្ញាទើបមានវិធានការ ផ្តោតលើការវិនិយោគអភិវឌ្ឍន៍។ កំណត់ពាណិជ្ជសញ្ញាសម្រាប់ការអភិវឌ្ឍ វិស័យទេសចរណ៍ Ba Ria – Vung Tau កំពុងយកចិត្តទុកដាក់អភិវឌ្ឍន៍ផលិតផលទេសចរណ៍ ក្នុងនោះមាន MICE ដោយមានផលិតផលទេសចរណ៍មានគុណភាពខ្ពស់នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ