ជំរុញទេសចរណ៍ប្រកបដោយសុវត្ថិភាពក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - ខេត្ត ក្រុងជាច្រើននៅទូទាំងប្រទេសបានតភ្ជាប់សកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញ ក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ នៅតែមានការវិវឌ្ឍយ៉ាងស្មុគស្មាញ។ នេះគឺជាឱកាសសម្រាប់ផ្នែកទេសចរណ៍របស់ខេត្ត ក្រុងនានា ដើម្បីស្ដារសកម្មភាពអាជីវកម្មប្រកបដោយសុវត្ថិភាព ដោយទទួលភ្ញៀវទេសចរអញ្ជើញមកទស្សនា សម្រាកលំហែកាយនៅតំបន់ទេសចរណ៍ល្បីឈ្មោះរបស់វៀតណាមផងដែរ។
ជំរុញទេសចរណ៍ប្រកបដោយសុវត្ថិភាពក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩ - ảnh 1តំបន់ទេសចរណ៍ Ba Be  បើកសកម្មភាពទទួលភ្ញៀវទេសចរ

ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩ នោះ បរិមាណភ្ញៀវទេសចរអញ្ជើញមកទស្សនា homestay Quynh Mai របស់អ្នកស្រី Dam Quynh Mai នៅឃុំ Nam Mau ស្រុក Ba Be ខេត្ត Bac Can បានថយចុះជាង ៧០% បើប្រៀបធៀបនឹងឆ្នាំមុនៗ។ ភ្ញៀវទេសចរណ៍មួយចំនួនតូចហើយជាពិសេសមកពីភូមិសាស្ត្រខេត្តជាមួយទួរទេសចរណ៍រយៈពេលខ្លីនៅបឹង Ba Be។ ក្នុងអំឡុងពេលមិនសូវមានភ្ញៀវទេសចរមកទស្សនានោះ ប្រជាជននៅតំបន់បឹង Ba Beបានផ្ដោតសំខាន់លើការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ហើយថែមទាំងស្វែងរកផលិតផលសេវាកម្មថ្មីថែមទៀត។ នៅពេល ដែលស្ថានភាពសង្គមប្រកបដោយសុវត្ថិភាពឡើងវិញនោះ គ្រួសាររបស់អ្នកស្រី Mai បានរៀបចំបន្ទប់ឡើងវិញ ត្រៀមសេវាកម្មទទួលភ្ញៀវទេសចរណ៍។ អ្នកស្រី Mai បាននិយាយថា៖ “យើងខ្ញុំក៏បានត្រៀមរៀបចំម្ហូបអាហារបន្ថែមទៀត បោះសម្អាតផ្លូវភូមិ និងជួសជុលកែលម្អផ្ទះសម្បែង បន្ទប់ និងឧបករណ៍សំភារៈ។ នាប៉ុន្មានថ្ងៃថ្មីៗនេះ យើងខ្ញុំ ទទួលបានកាបញ្ជាទិញទំនិញ ការកក់បន្ទប់ថ្មី និងធ្វើការស្ទង់មតិមួយចំនួនអំពីសេវាកម្មរបស់ក្រុមហ៊ុនទេសចរណ៍នៅខាងក្រៅខេត្ត ក្រោយរយៈពេលផ្អាកសកម្មភាពយ៉ាងយូរផងដែរ”។

នាបច្ចុប្បន្ននេះ ស្រុក Ba Be កំពុងស្ថិតក្នុងរដូវទេសចរណ៍ដ៏ស្រស់ស្អាតបំផុតក្នុងឆ្នាំ ដោយមានពន្លឺព្រះអាទិត្យចែងចាំងកាំរស្មី និងផ្ទៃបឹងខៀវស្រងាត់។ អញ្ជើញមក ស្រុក Ba Be ក្នុងឱកាសនេះ ភ្ញៀវទេសចរណ៍អាចទទួលបានបទពិសោធន៍សម្រាកលំហែកាយនៅខាងមុខវាលស្រែស្រូវទុំនៅព័ទ្ធជុំវិញបឹង ព្រមទាំងបានចែវទូក kayak និងដើរថ្មើរជើងនៅតាមព្រៃ ឬគយគន់ពពកនៅកំពូលភ្នំ Don Den។  ទន្ទឹមនឹងនេះ ភ្ញៀវទេសចរក៏អាចចូលរួមនេសាទត្រីជាមួយអ្នកស្រុកដោយជិះទូក និងសម្របខ្លួនជាមួយចង្វាក់ភ្លេងចម្រៀង Then និងចាប៉ី Tinh នាពេលរាត្រីទៀតផង។ ភ្ញៀវទេសចរមិនត្រឹមតែបានទទួលទានម្ហូបអាហារប្រពៃណីប្រចាំ ស្រុក Ba Be ប៉ុណ្ណោះទេ ថែមទាំងបានទទួលទានរសជាតិអង្ករស្រូវថ្មី ឬត្រីអាំងទៀតផង។ លោក Hoang Ngoc Tham នាយកគណៈគ្រប់គ្រងទេសចរណ៍ស្រុក Ba Be បានឲ្យដឹងថា៖ “មណ្ឌលទេសចរណ៍ Ba Be បានត្រៀមខ្លួនជាស្រេចទទួលស្វាគមន៍ និងបម្រើភ្ញៀវទេសចរ។ ចំពោះស្ថានប័នគ្រប់គ្រងរដ្ឋនោះ យើងខ្ញុំបានម្ចាស់ការ កែលម្អបរិយាកាសគោលដៅទេសចរណ៍។ ទន្ទឹមនឹងនេះ បងប្អូនក្នុងមណ្ឌលទេសចរណ៍ ក៏បានជួសជុលកែលម្អផ្ទះសម្បែងឲ្យបានល្អបំផុស ដើម្បីទទួលស្វាគមន៍ និងបម្រើភ្ញៀវទេសចរផងដែរ។ នៅពេលភ្ញៀវទេសចរអញ្ជើញមកទស្សនាទីនេះ នឹងត្រូវអនុវត្តន៍តាមវិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតតាមការកំណត់”។

ជំរុញទេសចរណ៍ប្រកបដោយសុវត្ថិភាពក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩ - ảnh 2សកម្មភាពទទួលភ្ញៀវទេសចរ

ដើម្បីស្តារវិស័យទេសចរណ៍ប្រកបដោយប្រសិទ្ធភាព និងសម្របខ្លួនប្រកបដោយសុវត្តិភាពជាមួយជំងឺរាតត្បាតកូវីដ ១៩ នោះ មន្ទីរទេសចរណ៍ខេត្ត Quang Ninh បានស្នើឲ្យគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh ធ្វើការពិនិត្យ និងប្រកាសអំពីបទដ្ឋានវាយតម្លៃកម្រិតសុវត្តិភាពក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ជាមួយសកម្មភាពទេសចរណ៍ក្នុងភូមិសាស្ត្រខេត្ត។ រាល់បទដ្ឋានវាយតម្លៃលើកម្រិតសុវត្តិភាពប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ត្រូវបានអនុវត្តន៍លើមុខសញ្ញាចំនួន ៣ គឺមូលដ្ឋានស្នាក់នៅ សហគ្រាសទេសចរណ៍ និងគោលដៅទេសចរណ៍ មូលដ្ឋានធ្វើអាជីវកម្មសេវាកម្មផ្សេងៗទៀត។ លោក Pham Ngoc Thuy ប្រធានមន្ទីរទេសចរណ៍ខេត្ត Quang Ninh បានឲ្យដឹងថា៖ “ទំនួលខុសត្រូវរបស់សហគមន៍គឺធំធេងណាស់ ក្នុងនោះសហគ្រាស ដឹកជញ្ជូនភ្ញៀវទេសចរត្រូវធានាបទដ្ឋានសុវត្ថិភាព ជាមួយអង្គភាពដឹកជញ្ជូន និងអង្គភាពផ្ដល់សេវាកម្មទេសចរណ៍។ អង្គភាពទាំងនេះសុទ្ធតែត្រូវកសាងផែនការឲ្យបានជាក់លាក់ ធានាលក្ខណៈដាច់ដោយឡែកពីគ្នា និងកាត់បន្ថយហានិភ័យឆ្លងជំងឺទៅក្នុងសហគមន៍។ ស្ថាប័នរដ្ឋនឹងអនុម័តលើសេចក្ដីសម្រេចនេះ ដោយផ្អែកលើបទដ្ឋាន ដែលបានព្រមព្រៀងគ្នាទៅវិញទៅមក។ មុនពេលទទួលភ្ញៀវទេសចរប្រកបដោយសុវត្ថិភាពនោះ  មូលដ្ឋានស្នាក់នៅត្រូវមានសុវត្តិភាព ហើយយើងខ្ញុំកំពុងផ្ញើជូនបទដ្ឋានទាំងនេះទៅ ថ្នាក់ដឹកនាំខេត្ត ដើម្បីអនុម័តផងដែរ”។

ការបើកសកម្មភាពទទួលភ្ញៀវទេសចរគឺជាគោលបំណងរបស់តំបន់ទាំងអស់ ជាពិសេសគឺខេត្ត ក្រុងណា ដែលមានបៀបខ្លាំងអំពីទេសចរណ៍ និងសេវាកម្ម ដូចជាខេត្ត Quang Ninh និងខេត្ត Bac Can។ ការបើកទ្វារ ដើម្បីសម្រេចឲ្យបានប្រសិទ្ធភាពសេដ្ឋកិច្ច ប៉ុន្តែប្រការដ៏សំខាន់បំផុតគឺធានាសុវត្តិភាពជូនភ្ញៀវទេសចរ និងសហគមន៍គឺនៅតែជាលក្ខខ័ណ្ឌចម្បង ដែលត្រូវបានខេត្ត ក្រុងនានាអនុវត្តន៍ក្នុងគ្រាបច្ចុប្បន្ននេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ