ជំរាលថ្មទ្រនាប់ អាថ៍កំបាំងPhu Yen។
LAN ANH -  
(VOV WORLD) /  
Vovworld-ជំរាលថ្មទ្រនាប់ដ៍ល្អឆើតឆាយនេះមានចម្ងាយពីទីក្រុង Tuy Hoa
តំបន់សមុទ្រស្រុក Tuy An ខេត្ត Phu Yenប្រមាណ៤០គីឡូមែត្រ។តំបន់នេះ
មានទេសភាពដ៏ស្រស់ត្រកាលរបស់ដើមឈើខៀវស្រងាត់និងផ្ទះតូចស្អាត
នានានៅអមសង្ខាងផ្លូវ ។រួមដំណើរជាមួយយើងខ្ញុំទៅកាន់រមណីយ៍ដ្ឋាននេះ
មាននាយកក្រុមហ៊ុនទេសចរណ៍ដឹកអ្នកដំណើរ Tuy Hoa បងLe Hoang Thanh
Tung។បងអោយដឹងថា៖ បើទៅលេងកម្សាន្តលំហែកាយក្នុងទិដ្ឋភាពដូច្នេះគ្មាន
នរណារំពឹងគិតថា៖កំពុងទៅកំសាន្តនៅសមុទ្រមិនមែនឡើងភ្នំទេ។
|
ជំរាលថ្មទ្រនាប់ អាថ៍កំបាំងTuy Hoa(រូបថតInternet) |
អ្នកទៅទីនេះនឹងបានគយគន់ទេសភាពចម្លែកអារម្មណ៍១ នោះគឺវាលថ្មធំ១បែទៅ
រកសមុទ្រប្រៀបដូចជាសរសរនានាដែលបានដាក់តំរៀបត្រួតលើគ្នា។អារម្មណ៍
ស្រឡះក្នុងដួងចិត្ត ការហត់នឿយទាំងអស់ហាក់រលាយបាត់ទៅអស់។លោកTung
អោយដឹងថែមទៀតថា៖ “តាមការសាវជ្រាវរបស់បណ្តាអ្នកវិទ្យាសាស្រ្តថា៖ក្រៅ
ពីចំរាលថ្មទ្រនាប់នៅម៉ិកស៊ីកូនោះ ចំរាលថ្មទ្រនាប់នៅ ខេត្តPhu Yen ជាចំរាលថ្ម
ទ្រនាប់ទី២លើសកលលោក។នៅវៀតណាមនេះជាចំរាលថ្មទ្រនាប់តែមួយគត់។ “
|
រូបថតInternet |
តាមការកាត់ស្មានថា៖សរសរថ្មប្រមាណ៣សែន៥ម៉ឺនដាក់តំរៀបត្រួតលើគ្នាបាន
បង្កើតរមណីយដ្ឋាននេះ។អាចនិយាយបានថា៖នេះជាវណ្ណកម្មសិល្បះ១ដ៍អស្ចារ្យ។
បង Nguyen Thanh Huong ជាអ្នកឃុំ Tuy An ១នាក់អោយដឹងថា៖“ កាលពីជាសិស្ស
ថ្នាក់ទី៤ ទី៥ ខ្ញុំជានិច្ចកាលទៅមុជទឹក នេសាទនិងស្ទូចត្រីនៅតំបន់សមុទ្រនេះហើយ។ខ្ញុំមានមោទនភាពខ្លាំងដោយបានប្រសូតឡើងនៅទីនេះ។ខ្ញុំបានទៅដល់គ្រប់ទិសទី
នៅទូទាំងប្រទេសប៉ុន្តែគ្មានទីណាមានទេសភាពល្អស្អាតពិសេសដូចស្រុកកំណើតPhu
Yen របស់ខ្ញុំឡើយ។ “
នៅជំវិញ ជំរាលថ្មទ្រនាប់នេះនៅមានកោះនិងភ្នំថ្មជាច្រើន។នៅក្បែរនោះជាវាល
ខ្សាច់សធំល្វឹងល្វើយ១។លោក Tung ចែករំលែកថា៖ “ ចំរាលថ្មទ្រនាប់រួមជាមួយ
ឆ្នេមុជទឹកBang បានបង្កើតឡើងមណ្ឌលទេសចរណ៍ សមុទ្រកោះគួរអោយទាក់ទាញនៅ
Phu Yenនាសព្វថ្ងៃ។ក្រៅពីការមុជទឹកភ្ញៀវទេសចរអាចជិះទូកទៅឆ្ងាយដើម្បីមុជគុយគន់
ផ្កាថ្មទៀតផង។ “
ភាពរហោស្ថាននិងទឹកចិត្តស្រឡាញ់កកក្តៅសំរាប់ភ្ញៀវរបស់ប្រជាជននៅទីនេះជាការ
ទាក់ទាញភ្ញៀវទេសចរណ៍វិលត្រឡប់តំបន់នេះជាថ្មីម្តងទៀត៕
LAN ANH
-VOV WORLD