ជីវភាពរស់នៅលើកោះ សិលាប្រាណTruong Sa

Vovworld-នៅប្រជុំកោះ​Truong Saមានកោះផ្កាថ្មជាច្រើនណាស់។លើកោះដូចជា​
Da Nam-Thuyen Chai- Co Lin-Len Dao-Da Dong-Da Tay-Da Chim និង Da​ Lat
ជាដើម មានយុទ្ឋជននិង ​ប្រជាជន​រស់​នៅជាច្រើនកុះករ​។ពេលទៅទស្សនា
Truong Sa ខេត្ត​ Khanh Hoa កោះដំបូងដែលយើងខ្ញុំមកដល់ គឺកោះ Da Chim
និង Da​ Lat។វរសេនីយ៍​ឯកបម្រុងNguyen Viet Thuanអនុបញ្ជាការកងពលតូច
១៤៦តំបន់៤កងទ័ពជើងទឹកអោយដឹងថា៖“ថ្ងៃនេះសមុទ្រស្ងាត់បានជាងាយស្រួល
ក្នុងការធ្វើដំណើរ។ ពេលទឹកជោរកោះផ្កាថ្មលិចក្នុងទឹកទាំងស្រុង។ពេលទឹកនាច
កោះផ្កាថ្មលេ​ចចេញលើផ្ទៃទឹក។ដោយហេតុនេះបណ្តាយុទ្ឋជនកងទ័ពជើងទឹក
ហៅកោះដូចបែបនេះជាកោះសិលាប្រាណ។ក្នុងបំណងយុទ្ឋជននិងប្រជាជនរស់នៅ
ទីនេះបានអភិវឌ្ឍន៍យើងខ្ញុំបានសង់ផ្ទះនៅជាច្រើន។ ទន្ទឹមនឹងនោះគេមានលក្ខណះ
ងាយស្រួលនេសាទមច្ឆាផលនិងការពារ​កោះទៀតផង។   “

                    

ជីវភាពរស់នៅលើកោះ សិលាប្រាណTruong Sa - ảnh 1
យុទ្ឋជនច្បាមជាប់កោះទាំងយប់ទាំងថ្ងៃ(រូបថត​ VOV)

 វរសេនីយ៍ត្រីNguyen Van Quangបញ្ជាការកោះ Da Tayអោយដឹងថា៖​ប​ច្ចុប្បន្នអាស្រ័យ
ដោយមានការយកចិត្តទុកដាក់ពីបក្ស រដ្ឋនិងប្រជាជននៅទូទាំងប្រទេស​  យើងខ្ញុំ
បានមានអគ្គិសនីប្រើប្រាស់ទាំង២៤ម៉ោងនិងរលកធាតុអាកាសទួរសព្ទបានគ្របដណ្តប់
នៅសព្វទទីកន្លែងលើកោះ។អាស្រ័យដោយមានកម្មវិធីរួមថ្មកសាងTruong Sa លើកោះ
Da Tayបានបន្ថែមផ្ទះវប្បធម៌ចំនួន៣កន្លែង។ក្រៅពីការបំរើជីវភាពវប្ធម៌នោះទីនេះនៅ
ជាកន្លែងទទួលនិងសម្រាក់សំរាប់ប្រពន្ឋ​កូនៗនិងសាច់ញាតិរបស់បណ្តាយុទ្ឋជន
ទៀតផង។វរសេនីយ៍ត្រីNguyen Van Quangអោយដឹងថា៖“  កម្មាភិបាលនិងយុទ្ឋជន
ទាំងឡាយលើកោះសប្បាយរីករាយហណាស់ពេលដែលកោះបានបន្ថែមផ្ទះសំរាប់
រៀបចំជីវភាព​វ​ប្បធម៌កីឡាបន្ទាប់ពីម៉ោងហ្វឺកហ្វើននិងទទួលអ្ន​កនេសាទមកជ្រកកោន
ពេលខ្យល់ព្យុះ។ក្នុងឆ្នាំកន្លងមក យើងខ្ញុំ  សង្រ្គោះបានអ្នកនេសាទជាច្រើននាក់។នោះជា
អនុស្សាវរីយ៍ពិបាកបំភ្លេចបានពីព្រោះថា យើងខ្ញុំបានបង្កើតជំនឿជឿជាក់ ការផ្សារភ្ចាប់
ជាមួយប្រជាជន បង្កើតទីបង្អែកយ៉ាងមាំមួនសំរាប់អ្នកនេសាទច្បាមជាប់សមុទ្រ​  អះអាងនូវអធិបតេយ្យភាពអំពីកោះនិងសមុទ្ររបស់វៀតណាម។   “


​​​​​​​​​​​                      

ជីវភាពរស់នៅលើកោះ សិលាប្រាណTruong Sa - ảnh 2
ផ្ទះស្នាក់នៅលើប្រជុំកោះ Truong Sa(រូបថត​ VOV)

          


ឆ្លងកាត់លើការលំបាកតោកយ៉ាក​​  ផ្ទះនានាលើកោះសិលាប្រាណនៅក្នុងប្រជុំកោះ
Truong Sa​នៅឈរមាំមួនក្នុងលំហសមុទ្រនៃមាតុប្រទេស។ទង់ជាតិលើដំបូលទាំងនេះនៅ
បក់បរវិចអះអាងនូវអធិបតេយ្យភាពអំពីកោះនិងសមុទ្ររបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ