VOVWORLD_នៅតំបន់ពាយព្យវៀតណាមមានភ្នំ Long Son ឬហៅភ្នំនាគ ចំណុះឃុំ
Lung Cu ស្រុកDong Van ខេត្ត Ha Giang ដែលមានកំពស់១៧០០ម៉ែត្រពី នីវូទឹក
សមុទ្រ។ នៅទីនេះគេកសាងដងទង់មួយដើម្បីបញ្ជាក់នូវអធិបតេយ្យភាព របស់ប្រទេសវៀតណាម។
Lung Cu ជាចំណុចខ្ពស់បំផុតនៅតំបន់ប៉ូលខាងជើងវៀតណាម។ នៅក្រោម
កំពូល Lung Cu ជាភូមិឃុំនៃជនជាតិ Lo Lo ដែលមាន៨០គ្រួសារជាមួយសមាជិក
៤០០នាក់។ Lung ក្នុងភាសាH’mong មានន័យថាពោតហើយ Lung Cu មានន័យថា
ជ្រលងពោត។ ឈ្មោះនេះមកពីប្រជាជននៅទីនេះដាំដុះដំណាំពោតជាសំខាន់ដើម្បី
ធ្វើជាស្បៀងហូបចុកប្រចាំថ្ងៃ។ រីឯជនជាតិ Lo Lo បានពន្យល់អំពីឈ្មោះភ្នំនាគថា
កំពូល Lung Cu ជាកន្លែងសត្វនាគរស់នៅ។ ឯនោះពិសិដ្ធណាស់ដោយមានទឹក២
អាងដែលគ្មានពេលណារិងឡើយ។ អាងទឹកទាំង២នេះទោះបីមិនជ្រៅទេតែទឹកថ្លា
ណាស់ហើយត្រូវបានប្រជាជនចាត់ទុកជាភ្នែកនាគ។ អ្នកស្រី Nguyen Thi Hong ជា
ពលរដ្ឋមួយរូបនៅ Lung Cu បានឲ្យដឹងថា
“ជីវភាពរស់នៅរបស់បងប្អូននៅទីនេះគឺខ្វះទឹកស្អាត។ ប្រការនេះបានធ្វើឲ្យ
នាគទេវតារំជួលចិត្តអាណិតអាសូរបានជាមុនពេលលោកហោះឡើងលើមេឃក៏
បន្សល់ទុកមកនូវភ្នែកជូនអ្នកភូមិ។ ភ្នែក២នេះបានក្លាយទៅជាអាងទឹក២ដែលមួយ
ហៅអាង Then Pa របស់ជនជាតិ H’mong និងមួយទៀតរបស់ជនជាតិ Lo Lo នៅភូមិ
Chai”។
|
លើដងទង់នេះជាទង់ជាតិពណ៌ក្រហមផ្កាយមាសផ្ទៃទំហំ៥៤ម៉ែត្រក្រឡាដែលជានិមិត្តរូបឲ្យជនជាតិទាំង៥៤រួមរស់នៅក្នុងប្រទេសវៀតណាម |
មានរឿងមួយទៀតដំណាលថានាសម័យ Tay Son បន្ទាប់ពីវាយឈ្នះខ្មាំងសត្រូវ
មកពីទិសខាងជើងនោះស្ដេច Quang Trung បានបង្គាប់ឲ្យដាក់ស្គរសំរិទ្ធដ៏ធំមួយ
គ្រឿងដោយក្នុងរយៈពេលជារៀងរាល់មួយម៉ោងម្ដងទូង៣លើកឲ្យលាន់លឺកងរំពង
ដើម្បីអះអាងនូវអធិបតេយ្យភាពនៃប្រទេសជាតិ។ ដូច្នេះហើយដងទង់ Lung Cu ជា
កន្លែងដ៏ពិសិដ្ឋ បានដក់ជាប់ក្នុងដួងចិត្តប្រជាជនជាជនជាតិដើមភាគតិចដែលកំពុង
រស់នៅនិងរួមចំណែកការពារទឹកដីវៀតណាម។ អ្នកស្រី Diem My ជាភ្ញៀវទេសចរ
មកពីទីក្រុងហូជីមិញបានសំណោះសំណាលថា
“នៅទីនេះមានសិលាមួយផ្ទាំងចារអក្សរថាដងទង់ជាតិ Lung Cu ស្រុក Dong
Van ខេត្ត Ha Giang។ ឈរនៅលើកំពូលនេះនាងខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងអំពី
សោភ័ណភាពធំសម្បើមនៃធម្មជាតិនិងអធិបតេយ្យភាពភាពដ៏ពិសិដ្ឋរបស់ប្រទេស
ជាតិ”។
ដើម្បីឡើងទៅដល់ដងកំពូលភ្នំនាគភ្ញៀវទេសចរត្រូវឡើងជណ្ដើរថ្មចំនួន៣៨៩
កាំ។ពីនោះបន្តចូលទៅក្នុងដងទង់ដែលសាងសង់ពីឥត្ឋនិងឡើងជណ្ដើរចំនួន១៤០
កាំទៀតគឺទៅដល់កំពូលដងទង់។ ដងទង់នេះមានកំពស់ជាង៣៣ម៉ែត្រដែលនៅ
លើជញ្ជាំងនិងសសរមានឆ្លាក់រូបស្គរសំរិទ្ធ Dong Son ជានិមិត្តរូបនៃវប្បធម៌វៀត
ណាមរាប់ទាំងរូបភាពពិណ៌នាអំពីជីវភាពរស់នៅ ទំនៀមទំលាប់របស់ប្រជាជនគ្រប់
ជនជាតិនៅខេត្ត Ha Giang ទៀតផង។
ប្រការមានអត្ថន័យពិសេសគឺនៅលើដងទង់នេះជាទង់ជាតិពណ៌ក្រហមផ្កាយ
មាសផ្ទៃទំហំ៥៤ម៉ែត្រក្រឡាដែលជានិមិត្តរូបឲ្យជនជាតិទាំង៥៤រួមរស់នៅក្នុងប្រទេសវៀតណាម។ តាមលោក Pham Danh Tiep ជាអណិកជនវៀតណាមនៅ
ប្រទេសឆែកដែលទើបនឹងមកទស្សនាខេត្ត Ha Giang បានឲ្យដឹងថា
“ខ្ញុំសង្កេតឃើញថាដងទង់នេះមានប្រការគួរឲ្យជក់ចិត្តណាស់។ ខ្ញុំមិនបានដឹង
ថាទង់ជាតិផ្ទៃទំហំ៥៤ម៉ែត្រក្រឡានោះគឺជានិមិត្តរូបនៃ៥៤ជនជាតិទាំងនៅប្រទេស
វៀតណាមឡើយ។ហើយក៏មិនប៉ានស្មានដែរថាដងទង់ Lung Cu វាមានអាយុកាល
យូរយារតាំងពីសម័យ Ly Thuong Kiet មក។ ខ្ញុំសង្កេតឃើញថាទិន្នន័យប្រវតិ្តសាស្រ្ត
ទាំងនេះមានសារដ៏សំខាន់។ទៅអនាគតខ្ញុំនឹងចែករំលែកជាមួយមិត្តភ័កិ្តអំពីប្រវតិ្តសាស្រ្តវៀតណាម”។
ឈរលើកំពូលដងទង់ Lung Cu មើលចុះក្រោមឃើញដំបូលផ្ទះដ៏ស្រស់ស្អាត
របស់ជនរួមជាតិជនជាតិ Lo Lo ស្ថិតនៅក្បែរថ្នាលដំណាំស្រូវទុំស្លាបសេក។ នៅ
ឆ្ងាយបន្តិចជាជួរភ្នំធំល្វឹងល្វើយដែលមានទន្លេ Nho Que ហូរខ្វាត់ខ្វែងទៅកាន់ជ្រលង
Ma Pi Leng។ ទាំងអស់នេះបង្ហាញឲ្យឃើញនូវទេសភាពនិងវប្បធម៌ដ៍ល្អប្រសើរបស់
ទឹកដីនិងប្រជាជនវៀតណាម៕