ទីក្រុងហាណូយជួយផ្តល់ព័ត៏មានសំរាប់ភ្ញៀវទេសចរបរទេស។

​​​​​​​​​​​                     

ទីក្រុងហាណូយជួយផ្តល់ព័ត៏មានសំរាប់ភ្ញៀវទេសចរបរទេស។ - ảnh 1
តូបព័ត៏មានអេឡិចត្រូនិច១នៅទីក្រុងហាណូយ(Internet)។


Vovworld-ការផ្តល់ព័ត៏មាន អំពីទីក្រុងហាណូយដល់ភ្ញៀវទេសចរ ជាភារកិច្ច
សំខាន់១ក្នុងចំណោមភារកិច្ចសំខាន់របស់មន្ទីវប្បធម៏ កីឡានិងទេសចរណ៍
ទីក្រុងហាណូយ។ ក្រៅពីការផ្តល់ព័ត៏មានទេសចរណ៍តាមរយះការចែកប័ណ្ណ
ផ្សព្វផ្សាយ  ​​បណ្តា ក្រដាសបោះពុម្ភស្តីពីទេសរណ៍នោះ មន្ទីវប្បធម៏ កីឡានិង
ទេសចរណ៍ទីក្រុងហាណូយនៅអនុវត្តរូបសណ្ឋានថ្មីជាច្រើនដែលមានប្រសិទ្ឋ
ភាព​​ខ្ពស់ក្នុងការផ្តល់ព័ត៏មាននិងការ​ផ្សព្វផ្សាយ ទៀតផង។នោះគឺជនបរទេស
ពេលចង់ទៅទស្សនាហាណូយ អាចស្វែងយល់អំពីព័ត៏មានចាំបាច់អោយដំណើរ
ទេសចរណ៍នេះដូចជាវប្បធម៏   ភូមិសាស្រ្ត   អាកាសាធាតុ ជាដើម  តាមរយះ
ទំព័រ web www.hanoitourism-info.gov.vn។ទំព័រ webនេះត្រូវបានបច្ចុប្បន្នកម្មព័ត៏
មានស្តីពីទេសចរណ៏ហាណូយជាភាសាវៀតណាមនិងអង់ក្លេស។ទន្ទឹមនឹងនោះ​ 
 មន្ទីវប្បធម៏ កីឡានិងទេសចរណ៍ទីក្រុងហាណូយនៅដំណើរការដម្លើង​តូបព័ត៏
មានអេឡិចត្រូនិចជាង​៧០កន្លែងតាមសង្ខាងផ្លូវជាច្រើន​  ក្នុងបំណងជួយ
ភ្ញៀវទេសចរងារយស្វែងរកព័ត៏មាន។លោកMai Tien Dung នាយករងមន្ទីវប្បធម៏ កីឡានិងទេសចរណ៍ទីក្រុងហាណូយបានអោយដឹងថា:“យើងខ្ញុំមានអង្គភាព១
ដែលទទួលបន្ទុកបណ្តាសកម្មភាពព័ត៏មាននិងពន្លឿនទេសចរណ៍នោះជាមជ្ឈ
មណ្ឌលព័ត៏មាននិងពន្លឿនទេសចរណ៍ស្ថិតនៅក្រោមឧវាទរបស់មន្ទីវប្បធម៏
កីឡានិងទេសចរណ៍ទីក្រុងហាណូយ។មជ្ឈមណ្ឌលមានភារកិច្ចបំរើ ផ្តល់ព័ត៏មាន
អំពីទេសចរណ៍នៃទីក្រុងហាណូយអោយភ្ញៀវទេសចរ។នាបច្ចុប្បន្ននេះមជ្ឈមណ្ឌល
កំពុងគ្រប់គ្រងបណ្តាញ់តូបព័ត៏មាននៅទីក្រុងក្នុងនោះមាន តូបព័ត៏មាននៅព្រលាន
យន្តហោះ Noi Bai និងតូបព័ត៏មាននៅសួនផ្កា Ly Thai To។ល។“។


                   

ទីក្រុងហាណូយជួយផ្តល់ព័ត៏មានសំរាប់ភ្ញៀវទេសចរបរទេស។ - ảnh 2
ស្ពាន The Huc នៅទីក្រុងហាណូយ(Internet)។

​​​​​​​​​​​​​​​​                  

សកម្មភាព១ទៀតមិនអាចមិននិយាយដល់ គឺតួនាទីនៃបណ្តាព្រឹត្តិការណ៍ផ្សព្វផ្សាយ
 វប្បធម៏ ទេសចរណ៍នៅក្នុងនិងក្រៅប្រទេសត្រូវបានមន្ទីវប្បធម៏ កីឡានិងទេសចរណ៍
ទីក្រុងហាណូយរៀបចំឡើងក្នុងច្រើនឆ្នាំកន្លងមក។តាមរយះសកម្មភាពទាំងនេះ​
បណ្តាជនដែលមានផែនការមកទស្សនា​ហាណូយ ពិសេសគឺមិត្តភ័ក្តអន្តរជាតិនឹងបាន
យល់បន្ថែមអំពីទឹកដីនិងមនុស្សវៀតណាម​ ក៍ដូចជារដ្ឋធានីហាណូយ។ Yves maria
Fleury-ភ្ញៀវទេសចរបារាំង១រូបអោយដឹងថា:  “   មុននោះខ្ញុំធ្លាប់មានផែនការទៅ
ទស្សនាវៀតណាម។ប៉ុន្តែផែនការពុំទាន់អនុវត្តបានឡើយក្រោយពីមើលបណ្តា
ក្រដាសបោះពុម្ភនៅស្តង់ទំនិញឧទ្ទេសនាមអំពីទេសចរណ៍ហាណូយ ក្នុងបណ្តា
ទិវាវប្បធម៏ហាណូយនៅទីក្រុង Parisនោះខ្ញុំគិតថា​នឹងត្រូវទៅទេសរចណ៍ហាណូយ
ជាពិតប្រាកដ។តាមរយះរូបថតទាំងនេះ ខ្ញុំឃើញថា រដ្ឋធានីហាណូយរបស់បណ្តាមិត្ត
គឺស្អាតនិងសុខសាន្តត្រាណណាស់“។

ក្រៅពីនោះបណ្តាក្រុមហ៊ុនធ្វើដំណើរក៍ជាកាណាល់ផ្តល់ព័ត័មានសំខាន់១ចំពោះភ្ញៀវ
ទេសចរបរទេសផងដែរ។ព័ត៏មានស្តីពីសេវាកម្មគ្រប់បែបយ៉ាងដូចជា សណ្ឋាគារ​  មធ្យោបាយទៅវិញទៅមក ឫកន្លែងទេសចរណ៍នានា​ត្រូវបានបណ្តាអ្នកធ្វើ
ទេសចរណ៍ឧទ្ទេសនាមជាមួយភ្ញៀវទេសចរដ៍លម្អតិ។ Thuy Duongបុគ្គលឹកពិគ្រោះ
យោបល់អំពីទេសចរណ៍នៃក្រុមហ៊ុន Open Tour JTCអោយដឹងថា   “  មុនពេលមក
ដល់ទីក្រុងហាណូយ​ ភ្ញៀវជាច្រើននាក់បានស្វែងយល់ព័ត៏មានជាសរវន្តនានា តាម
រយះទំព័រ Web នៃក្រុមហ៊ុនរបស់យើងខ្ញុំ ។ភ្ញៀវបរទេសចងស្វែងយល់​ជីវភាពរស់នៅ
របស់អ្នកហាណូយឫបណ្តាម្ហូបអាហារល្បីឈ្មោះ។យើងខ្ញុំផ្តល់ព័ត៏មានទាំងនេះដោយ
ឥតគិតថ្លៃទាំងស្រុង“។

​​​​​​​​​​​​​​​​                      

ទីក្រុងហាណូយជួយផ្តល់ព័ត៏មានសំរាប់ភ្ញៀវទេសចរបរទេស។ - ảnh 3
ផ្កាត្របែកព្រៃImage: Internet

លទ្ឋផលនៃការស្រាវជ្រាវនិន្នាការទេសចរណ៍នាឆ្នាំ២០១១លើសកលោកទាំងមូល
អនុវ​ត្តដោយក្រុមមហ៊ុនបច្ចេកវិទ្យាទូទាត់សកល(VISA) បានសរឲ្យឃើញថាចំពោះ
បណ្តាភ្ញៀវដែលមានផែនការទៅទេសរណ៍វៀតណាមនោះការស្វែងរកព័ត៏មានតាម
រយះឧបករណ៍ណែនាំទេសចរណ៍ Onlineជាការជ្រើសរើសចម្បងនេះជាព័ត៏មានគួរឲ្យ
យកចិត្តទុកដាក់សំរាប់មន្ទីវប្បធម៏ កីឡានិងទេសចរណ៍ទីក្រុងហាណូយនិយាយ
ដោយឡែកនិងផ្នែកទេសចរណ៍វៀតណាមនិយាយរួមកំណត់រូបភាពផ្តល់ព័ត៏មាន
ប្រកបដោយប្រសិទ្ឋភាព ដើម្បីទាក់ទាញភ្ញៀវទេសចរ ជាពិសេសភ្ញៀវអន្តជាតិមក
ដល់ហាណូយនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ