|
ទៅផ្សារកម្ពុជានៅកណ្ដាលទីក្រុងហូជីមិញ (giadinh.net) |
Vovworld-ស្ថិតនៅច្រកតូចមួយលើវិថី Le Hong Phong សង្កាត់ទី១ខ័ណ្ឌទី
១០ទីក្រុងហូជីមិញ ផ្សារកម្ពុជាបានបើកពីពេលព្រឹកព្រលឹមរហូតដល់ពេលយប់
ដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍ដែលជក់ចិត្តរស់ជាតិម្ហូបអាហារខ្មែរ។ ផ្សារកម្ពុជា
មានឈ្មោះដូច្នេះពីព្រោះនៅទីនេះភាគច្រើនគឺជនកម្ពុជាដើមកំណើតវៀតណាម
បានប្រមូលផ្ដុំគ្នាមកលក់ដូរតាំងពីឆ្នាំ១៩៧០មកម្លេះ។
ចូលក្នុងច្រកប្រមាណ៣០ម៉ែត្រប៉ុណ្ណោះបណ្ដាមិត្តអាចឃើញប្រការចំឡែកដំបូង
នៃផ្សារកម្ពុជាខុសពីផ្សារវៀតណាមផ្សេងៗ។ បានជាហៅថា ផ្សារ ប៉ុន្តែនៅទីនេះ
ត្រឹមតែមានហាងលក់ទំនិញប្រមាណ៣០ស្តង់ដំបូលអ៊ៀនប៉ាន់មានទំហុំប្រមាណ
១០ម៉ែត្រក្រឡា ភាគច្រើនលក់ម្ហូបអាហារកម្ពុជា នៅស្តង់ទំនិញនីមួយៗសុទ្ធតែ
មានប៉ាណូសសេរជាភាសារចំនួន២គឺភាសាវៀតណាមនិងភាសាខ្មែរ។ យើងខ្ញុំ
ឆ្ងល់ពេលចូលហាងលក់នំបញ្ចុករបស់លោកស្រី Dieu ស្តង់ទំនិញទីបីនៅខាងឆ្វេង
ដៃ ជាហាងលក់យូរឆ្នាំនៅផ្សារនេះ។ ការរាក់ទាក់របស់ម្ចាស់ហាងបានធ្វើឲ្យយើង
ខ្ញុំមិនអាចបដិសេធនិងហៅនំបញ្ចុកមួយចាន។ ចាននំបញ្ចុកមានព័ណ៌លឿងនៃ
រមៀតព័ណ៌បៃតងនៃសណ្ដែកគូរ ព័ណ៌ស្វាយនៃផ្កាព្រលិតខ្ចីនិងសាច់ត្រីព័ណ៌ស។
នំបញ្ចុកមានតំលៃ២៥ពាន់ដុងដល់៤ម៉ឺនដុងក្នុងមួយចាន។
នៅក្បែរនោះជាហាងបង្អែមភ្នំពេញ ភ្ញៀវទេសចរណ៍អាចពិសារម្ហូបបង្អែមដ៏
វិសេសវិសាលនៃប្រទេសកម្ពុជា។ ហាងបង្អែមរបស់លោកស្រី Nguyen Thi Co មាន
កៅអឺប្រមាណ១០និងតុចំនួន២គ្រឿង។ ភ្ញៀវទេសចរណ៍បានមកទីនេះមិនត្រឹមតែ
បានពិសាររស់ជាតិបង្អែមកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានរកមកអ្វីៗរំលឹកអំពីស្រុក
កំណើតទៀតផង។ លោកស្រី Nguyen Thi Co ម្ចាស់ហាងបង្អែមភ្នំពេញបានឲ្យដឹងថា៖
“ជារួមគឺនៅកន្លែងនេះជនកម្ពុជាដើមកំណើតវៀតណាមធ្វើមាតុភូមិនិវត្តជា
ច្រើន។ពេលគេនឹករលឹកអំពីកម្ពុជា គេបានមើល Clip ទៅលើបណ្ដាញ់អិនធឺណែត
ហើយរកមកទីនេះពិសារមុខម្ហូបប្រជាជាតិគេ។ដើម្បីរំលឹកអំពីស្រុកកំណើតសាម៉ី។”
ប៉ុន្តែមានចរិតលក្ខណៈកម្ពុជាបំផុតគឺត្រូវនិយាយដល់មុខម្ហូបបង្អែមល្ពៅ។
ប្រភេទបង្អែមនេះត្រូវបានធ្វើពីត្នោតពង់មាន់និងខាងក្រៅគឺជាសំបក់ល្ពៅ។ប្រភេទ
បង្អែមនីមួយៗមានតំលៃពី១ម៉ឺនដល់១ម៉ឺន៥ពាន់ដុងក្នុងមួយចាន។ លោកស្រី Huynh
Thi My Phuong ភ្ញៀវពិសារបង្អែមនៅហាងបានឲ្យដឹងថា៖
“ត្រឹមតែនៅទីនេះទើបមានលក់បង្អែមកម្ពុជាប៉ុណ្ណោះទេ។គ្រៅពីនោះគ្មានទេ។
កន្លែងនេះលក់បង្អែមឆ្ងាញ់ណាស់។ ខ្ញុំបានមកទីនេះជាច្រើនលើកហើយ។”
ឆ្ងាយពីនើប៉ុន្មានហាងគឺជាកន្លែងលក់គ្រឿងងៀតដោយមានម្ហូបងៀតដ៏វិសេស
វិសាលយកពីកម្ពុជា។ លោកស្រី Huynh Thuy Dung ម្ចាស់ហាងលក់គ្រឿងងៀតនៅ
ផ្សារបានឲ្យដឹងថា៖
“គ្រឿងងៀតនេះខ្ញុំបានយកពីកម្ពុជា។ ខ្ញុំបានបញ្ជូនគ្រឿងងៀតដាក់ក្នុងធុងពី
ខាងនោះយកមក។ ស្លឹកស្ដៅគឺធ្វើម្ហូបញាំ។អ្នកត្រូវជំងឺទឹកនោមផ្អែមគឺដាំយកទឹក
ផឹក។ វាបានធ្វើគ្រឿងញាំជាមួយត្រីងៀត។”
ម្ហូបពិសេសមួយត្រូវបានភ្ញៀវទេសចរណ៍រកទិញជាច្រើនគឺត្រីត្រាទន្លេសាបងៀត។
គេបានទិញប្រភេទត្រីងៀតនេះដើម្បីធ្វើជាកាដូរដោយមានតំលៃប្រមាណ២០ម៉ឺន
ដុងក្នុងមួយគីឡូក្រាម។ ដោយទិសស្លោកបំរើ ពេញចិត្តអ្នកទិញពេញចិត្តអ្នកលក់
នៅបណ្ដាហាងម្ចាស់ហាងត្រៀមខ្លួនជាស្រេចបំរើតាមចិត្តភ្ញៀវដោយមានសំណូមពរ
តាមការនិយមចូលចិត្ត។ លោកស្រី Dung បានឲ្យដឹងបន្ថែមទៀតថា៖
“នារីនោះមិនចូលចិត្តពិសារខ្លាញហេតុនេះហើយខ្ញុំបានកាត់ខ្លាញចេញដើម្បី
លក់ឲ្យអ្នកផ្សេងៗ។ មានអ្នកចូលចិត្តពិសារខ្លាញគឺខ្ញុំបានលក់ខ្លាញដោយឡែកឲ្យ
គេ។ ប្រការនេះតាមការជក់ចិត្តរបស់អតិថិជនតែប៉ុណ្ណោះទេ។”
ម៉ោង១១យប់ ភ្ញៀវមកផ្សារដើម្បីពិសារម្ហូបកម្ពុជាបានតិចទៅ។បណ្ដាម្ចាស់ហាង
បានប្រញាប់រៀបចំប្រមូលបិទហាងដើម្បីត្រឡប់មកសម្រាក់បញ្ចប់មួយថ្ងៃលក់ដុរដ៏
អូអរ។អាចនិយាយបានថា ពីរស់ជាតិដោយឡែកនៃមុខម្ហូបនីមួយៗបានជួយឲ្យអ្នក
ណាដែលធ្លាប់មកផ្សារនេះនឹងមានឱកាសយល់បន្ថែមអំពីផ្នែកវប្បធម៍របស់ប្រទេស
កម្ពុជា៕