ទួរទេសចរណ៍រកឃើញកោះ Nam Du
VINH PHONG -  
(VOV WORLD) /  
Vovworld-ក្រោយពីចំណាយពេលវេលា៥ម៉ោងសំរាប់ការជិះនាវាពីទីក្រុង Rach Gia
ខេត្ត Kien Giangភ្ញៀវទេសចរនឹងទៅដល់ កោះ Nam Du ជាកោះរហោស្ថាន១។ប្រជុំកោះ
Nam Duរួមមានកោះធំតូចចំនួន២១កន្លែងដែលបានប្រៀបដូចជាឈូងសមុទ្រ Ha Long។
បងស្រី Tran Thi Mai Anhជាភ្ញៀវទេសចរ១នាក់មកពីទីក្រុងហូជីមិញអោយដឹងថា៖ ខ្ញុំ
ឃឹញថា៖ Nam Duនៅរក្សាបានភាពស្អាតរហោស្ថានដ៍ដែល។ទេសភាព គឺស្អាតអស្ចារ្យ។តាមរយះការជួបសំណេះសំណាលនានាខ្ញុំឃើញថា៖ប្រជាជននៅលើកោះនេះមានទឹកចិត្តកកក្តៅចំពោះភ្ញៀវទេសចរ“។
|
រូបថតInternet |
ក្រៅពី កោះ Nam Duភ្ញៀវទេសចរអាចទៅទស្សនាកោះនានានៅជំវិញដូចជាកោះ Nom
Ngoai-Nom Giua-កោះ Hang -កោះ Mauនិងកោះ Treជាដើម។ភ្ញៀវទេសចរជាច្រើននាក់
ពេលមកដល់ទីនេះជានិច្ចកាលសម្រាក់នៅកោះ Hon Ngangឬ កោះ Mauដោយសារនៅ
ទីនេះមានផ្ទះសំណាក់សណ្ឋាគារនិងភោជនីយដ្ឋានជាច្រើន។នៅទីនេះមានឆ្នេសមុទ្រ
ស្អាតណាស់។
នារាត្រីជីវភាពរស់នៅលើកោះ Nam Duគឺអ៊ូអអរណាស់ពីព្រោះថា៖ទុករាប់ពាន់គ្រឿងធ្វើ
ដំណើរចេញទៅសមុទ្រស្តូចយីវហិ៍។មកដល់ទីនេះភ្ញៀវទេសចរនឹងទទួលទានម្ហូបមាន
រសជាតិឆ្ចាញ់គួរឲ្យពេញចិត្តនៃសមុទ្រ។នោះគឺយីវហិ៍ខ្យង។បងស្រី Hoang Vu Linhជា
ភ្ញៀទេសចរ១នាក់មកពីទីក្រុងហាណូយចែរំលែកថា៖“ ខ្ញុំរួមជាមួយគ្រសារមកសម្រាក់
លំហែកាយនៅទីនេះ។ពេលមកដល់ទិនេះហើយខ្ញុំឃើញថានេះគឺជាការជ្រើសរើស
ត្រឹមត្រូវ។ម្ហូបល់កោះនេះមានរសជាតិឈ្ងុយឆឆ្ងាញ់ណាស់និងបរិយាកាសបរិសុទ្ឋ “។
|
រូបថតInternet |
នាសព្វថ្ងៃ Nam Du ក្លាយទៅជាកោះ១ដែលទាក់ទាញៅភ្ញៀវទេសចរជាច្រើនមកទស្សនា។អនុប្រធានគណះកម្មាភិបាលប្រជាជនឃុំ An Sonលោក Nguyen Thai Vietអោយដឹងថា៖“ ពេលមកដល់ Nam Du ភ្ញៀវទេសចរចូលចិត្តទៅមុជទឹកសមុទ្រស្តូចត្រីយីវហឺ៍និងទទួលម្ហូប
មច្ឆផល។យើងខ្ញុំយកចិត្តទុកដាក់ដលើការអភិវឌ្ឍន៍ទេសចរណ៍នៅកោះ។យើងខ្ញុំលើកទឹក
ចិត្តប្រជាជនវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ឋដូចជាសណ្ឋាគារផ្ទះសំណាក់និងមណ្ឌល
សេវាកម្មម្ហូបអាហារ“។
មិត្តចូរមក Nam Du ដើម្បីទទួលរបរិយាកាសបរិសុទ្ឋនៃសមុទ្រប្រជាជនលើកោះជានិច្ចកាល
ស្វាគមទទួកមិត្តនិត្រៀមខ្លួនជាស្រេចធ្វើមគ្គុទេសណែនាំមិត្តទៅរកឃើញនៅទីនេះ៕
VINH PHONG
-VOV WORLD