ទួរទេសចរណ៍រកឃើញនៅដំបន់វាលទំនាបទន្លេ Cuu Long។
LAN ANH -  
(VOVWORLD) /  
Vovworld- ដំបន់វាលទំនាបទន្លេ CuuLongជាដំបន់ទឹកទន្លេមានទិដ្ឋភាពគយរឲ្យ
ចាប់ចិត្តដើមឈើចេញផ្លែពេញ៤រដូវនិងបរិស្ថានល្អស្ថាតបណ្តាក្រុមហ៊ុនទេសចរណ៍
និងធ្វើដំណើរសុទ្ឋតែរៀបចំទួរទៅទេស្សនាកំសាន្តនៅដំបន់នេះដោយមានចរិត
លក្ខណះដោយឡែក។នាយកក្រុមហ៊ុន Anh Duong Tour លោក Nguyen Anh Tuan អោយដឹងថាក្នុងឆ្នាំ២០១២នេះក្រុមហ៊ុនបានរៀបចំទួរទេសចរណ៍ថ្មីជាច្រើនដែលក្នុង
នោះមានទួរទេសចរណ៍រកឃើញដំបន់វាលទំនាបទន្លេ Cuu Long។លោកអោយដឹងថា” កន្លែងមកដំបូងគឺ ទីក្រុងCan Tho ហើយទៅទស្សនាផ្ទះបុរាណ Binh Thuyបន្ទាប់នោះ
ភ្ញៀវទេសចរទៅទស្សនា Chau Doc ព្រៃឈើស្មាច់ Tra Su “។
ស្ថិតនៅកណ្តាលនៃដំបន់វាលទំនាបទន្លេ Cuu Long ទីក្រុងCan Thoទាក់ទាញភ្ញៀវ
ទេសចរដោយសោភ័ណ្ឌភាពល្អស្អាតនៃដំបន់ទឹកទន្លេនិងទឹកចិត្តស្រឡាញ់កកក្តៅ
ចំពោះភ្ញៀវរបស់អ្នកស្រុក។នៅទីនេះភ្ញៀវទេសចរនឹងត្រូវបានរកឃើញផ្សារបណ្តែត
ទឹក Cai Rang និងទៅទស្សនា ផ្ទះបុរាណ Binh Thuy។និងពីក្រុងCan Thoភ្ញៀវទេសចរ
មានការជ្រើសរើសកន្លែងមកជាបន្ត។លោក Truong Van Ngon នាយករងមន្ទីទេស
ចរណ៍Can Thoអោយដឹងថា “ពីទីក្រុងCan Thoភ្ញៀវទេសចរអាច ទៅទស្សនា Ca Mau
ក្នុងរយះពេល៤ថ្ងៃឬទៅទស្សនាHa Tien ដើម្បីស្វែងយល់ដំបន់វាលទំនាបទន្លេ
Cuu Long ១“។
|
ផ្សារបណ្តែកទឹក(Image: Internet) |
ចាកចេញពីទីក្រុងCan Tho ភ្ញៀវទេសចរ អាច ទៅទស្សនា ខេត្តCa Mau -ជាទីចុង
ក្រោយនៃប៉ូលខាងត្បូអរបស់មាតុប្រទេស។សួនឧទ្យានជាតិនៅដំបន់ដីជ្រោយCa Mau ជាកន្លែងមកមិនរំលង អាចបានឡើយ។អំបូរសត្វរុក្ខជាតិនៅទីនេះគឺសម្បូបែបណាស់
ដោយសារមាប្រភេទជាច្រើនត្រូវបានកត់ត្រាក្នុងត្រាំងមាស។នោះគឺសត្វពស់-អណ្តើត-
ពស់ថ្លាន់-ក្តាមសុទ្រ។ល។លោក Duong Van Thangមគ្គុទេស១រូបនៃមជ្ឈមណ្ឌលទេស
ចរណ៍ខេត្ត Ca Mau អោយដឹងថាមកទស្សនាកំសាន្តនៅសួនឧទ្យានជាតិនេះភ្ញៀវទេសចរ
សុទ្ឋតែមានកការងឿងឆ្ងល់ចំពោះមុខសោភ័ណ្ឌភាពនិងភាពសម្បូបែបនៃអំបូរសត្វរុក្ឋជាតិ
នៅទីនេះ។លោក Thangអោយដឹងថា “ ចូលក្នុងព្រៃកោងកាងដំណាក់កាលដំណើរការតស៊ូ
ប្រឆាំអខ្មាំងសយត្រូវរបស់ កងទ័ពវៀតណាមត្រូវបានបង្កើតឡើងវិញុ។នៅទីនេះភ្ញៀវ
ទេសចរនឹងទទួលទានម្ហូបពិសេសនៃព្រៃកោងកាងជាច្រើនណាស់“។
|
វត្ត DoiនៅSoc Trang (Image: Internet) |
ពេលមកដល់ Soc Trang ភ្ញៀវទេសចរមានអារម្មណ៍ហាក់ដូចជាបានលង់ខ្លួនជ្រៅទៅ
ក្នុងបរិយាកាសវប្បធម៏របស់ជនរួមជាតិខ្មែរ។ Soc Trangល្បីឈ្មោះដោយពិធីបុណ្យអំ
ទុកងរនិងពិសេសគឺបណ្តាវត្តនៅទីនេះជាកន្លែងមកមិនអាចខ្វះបានរបស់ភ្ញៀវទេសចរ
ជិតឆ្ងាយដូចជាវត្ត Doi - វត្ត Dat Set- វត្តChenជាដើម។វត្តនិមួយៗមានចំណុចពិសេស
ដោយឡែក។ប៉ុន្តែប្រការគយរអោយចាប់អារម្មណ៍ចំពោះ ភ្ញៀវទេសចរគឺជា វត្ត Doi។ស្ថិតនៅចម្ងាយពីទីក្រុង Soc Trangប្រមាណ៣គីឡូមែត្រវត្ត Doiមានស្ថាបត្យកម្មក្បូក្បាច់
ពិសេសនិងស្អាតបំផុតក្នុងចំណោមវត្ត៩២នៅSoc Trang។លោកស្រី Nuyen Van Anh-ភ្ញៀវទេសចរមកពីខេត្តBinh Thuan អោយដឹងថា “ វត្តនេះមានសោភ័ណ្ឌភាពល្អស្អាត
ណាស់។វត្តមាន ក្បូក្បាច់រចនាជាលក្ខណះខ្មែរនិងសត្វប្រចៀវមកស្នាក់។ខ្ញុំចូលចិត្ត
មកដល់ទីនេះដើម្បីស្វែងយល់បន្ថែមអំពីស្ថាបត្យកម្ម“។
គ្មានអ្វីៗអស្ចារ្យជាងពេលត្រូវបានលង់ខ្លួនក្នុងធម្មជាតិទទួលបរិយាកាសបរិសុទ្ឋនិង
សុខសាន្តត្រាណនៅទីនេះ។មនុស្សនិងទិដ្ឋភាពក្នុងដំណើរទៅរកឃើញខែត្រចំនូន
Can Tho- Ca Mau និងSoc Trangនឹងជាចំណាប់អារម្មណ៍ពិបាកបំភ្លេចបានចំពោះអ្នក
ណាដែលមកទស្សនាកំសាន្តទីនេះម៉្តង៕
LAN ANH
-VOVWORLD