ទៅរទេសចរណ៍វាលទំនាបទន្លេCuu Long នារដូវទឹកឡើង
THANH TUNG-LE PHUONG -  
(vovworld) /  
|
ផ្កាឈូកនៅDong Thap Muoi (រូបថត Internet) |
Vovworld-ចំណាប់អារម្មណ៍រួមរបស់ភ្ញៀវទេសចរពេលមកដល់មណ្ឌលបរិស្ថាន
Dong Thap Muoi គឺដំបន់នេះនៅរក្សាបានភាពរហោស្ថានដ៍ដែល។វាលស្រែល្វឹង
ល្វើយនិងផ្កាឈូកសក្រហមជានិមិត្តរូបនៃដំបន់នេះផ្តល់មកចំណាប់អារមណ៍១
ពេញទៅដោយកំលាំងរស់។មកដល់ Dong Thap Muoiនានារដូវទឹកឡើងភ្ញៀវ
ទេសចរហាក់ដូចជាវិលត្រឡប់មកធម្មជាតិរហោស្ថាន។បងស្រី Duong Thi Lan ភ្ញៀវទេសចរ១រូបចាត់ទុកថា៖“ មុននេះខ្ញុំគ្រាន់តែរស់នៅនៅទីក្រុងប៉ុណ្ណោះ។នេះជាលើកដំបូងដែលខ្ញុំមកទេសរណ៍ដំបន់នេះ។ខ្ញុំឃើញស្រឡះចិត្តណាស់។
ទេសភាពគឺល្អឆើតឆាយមានដើមឈើផងនិងផ្ទៃទឹកផង “។
|
ផ្សារបណ្តែតទឹក(រូបថត Internet) |
មកដល់មណ្ឌលទេសចរណ៍នៅស្រុក Cao Lanh ស្រុកTam Nong ខេត្តDong
Thap នារដូវទឹកឡើងភ្ញៀវទេសចរនៅបានគយគន់ព្រៃស្មាច់ផ្កាឈូកដែលរីក
ស្គុះស្គាយទៀតផង។បងDuong Quang Datជាអ្នកថតរូប១នាក់អោយដឹងថា៖“ នេះជាដំបន់១មានសោភ័ណ្ឌភាពធម្មជាតិរហោស្ថានទឹកទន្លេគួរឲ្យចាប់ចិត្ត។ភ្ញៀវទេសចរមួយចំនួនចូលចិត្តថតរូបទេសភាពទឹកទន្លេទុកជាអនុស្សាវរីយ៍ “។
នាពេលថ្មីៗនេះក្រុមហ៊ុនភាគហ៊ុន Dong Thapនិងក្រុមហ៊ុនទេសចរណ៍ធ្វើដំណើរ
Saigontourist បានសហការរៀចំទួរទេសចរណ៍រកឃើញDong Thapនារដូវទឹកឡើង។ក្នុងទួរទេសចរណ៍នេះភ្ញៀវទេសចរនឹងបានទៅទស្សនាភូមិផ្កាសំរាប់លំអ Sa Dec មណ្ឌលកេរ្តិ៍ដំណែល Nguyen SinhSac ជាដើម។លោកស្រី Le Ngoc Kieu Oanh នាយិការងក្រុមហ៊ុនទេសចរណ៍ Gao Giongអោយដឹងថា៖“ ក្នុង នារដូវទឹកឡើងឆ្នាំ
នេះ ក្រុមហ៊ុនទេសចរណ៍ Gao Giong បានបើកទួរទេសចរណ៍ដោយការជិះទូក។ចូលរួមទួរទេសចរណ៍នេះភ្ញៀវទេសចរនឹងបានទៅទស្សនាព្រៃស្មាច់និងគយគន់បឹង
ផ្កាឈូក “។
មណ្ឌលទេសចរណ៍បរិស្ថានGao Giong(រូបថតInternet)
|
នាបច្ចុប្បន្ននេះប្រជាជន នៅវាលទំនាបទន្លេCuu Long បានត្រៀមជាស្រេចឲ្យកា
រទទួលភ្ញៀវរូបសណ្ឋានទេសចណ៍នារដូវទឹកឡើងដែលជាចំណុចពិសេសដោយឡែក
នៃដំបន់ណាមបូខាងលិចបាននិងកំពុងពង្រីកដើម្បីធ្វើមានពីទឹកជំនន់៕
THANH TUNG-LE PHUONG
-vovworld