ទីលាន បាឌិញ ទីកន្លែងគួសសញ្ញាសម្គាល់ក្នុងប្រវត្តិសាស្ត្រវៀតណាម

(VOVWORLD) - ទីលាន បាឌីញ (Ba Dinh) ជាទីលានធំបំផុតនៅប្រទេស វៀតណាម ស្ថិតនៅ លើវិថី Hung Vuong និងនៅខាងមុខប្រាង្គតម្កល់សពលោកប្រធានហូជីមិញ។ នេះជាទីកន្លែងដែលប្រព្រឹត្តទៅព្រឹត្តិការណ៍សំខាន់ជាច្រើនរបស់ប្រជាជាតិវៀតណាម។ ជាពិសេស នាថ្ងៃទី២ ខែកញ្ញាឆ្នាំ ១៩៤៥ នៅទីលាននេះ លោកប្រធាន ហូជីមិញបានអញ្ជើញអានសេចក្ដីថ្លែងការណ៍ឯករាជ្យ ប្រសូត្រឡើងសាធារណៈ រដ្ឋប្រជាធិបតេយ្យវៀតណាម។
ទីលាន បាឌិញ ទីកន្លែងគួសសញ្ញាសម្គាល់ក្នុងប្រវត្តិសាស្ត្រវៀតណាម - ảnh 1 ទីលាន បាឌីញ នាសម័យអាណានិគមនិយមបារាំង 


 
ទីលាន បាឌីញ ស្ថិតនៅខាងលិចខ្លោងទ្វារបុរាណហាណូយ។ រហូតដល់ ដើមសតវត្សទី២០ ទីនេះជាតំបន់ដីទំនេនិងបឹងបួដែលត្រូវបានលើកដីចាក់។ ជន បារាំងបានកសាងឡើងសួនចម្ការផ្កាមួយនៅទីនេះ ដែលមានឈ្មោះថា Rond Point Puginier។ គេក៏បានកសាងសំណង់មួយចំនួនរបស់អាជ្ញាធរអាណានិគម និយម បារាំងនៅជុំវិញសួនចម្ការផ្កានេះផងដែរ ដូចជាវិមានអគ្គទេសាភិបាល បច្ចុប្បន្ននេះគឺវិមានប្រធានរដ្ឋ សាលារៀន Albert Sarraut បច្ចុប្បន្ននេះគឺស្ថាប័ន មជ្ឈឹមបក្ស និងមន្ទីរហិញ្ញវត្ថុ បច្ចុប្បន្ននេះគឺទីស្នាក់ការក្រសួងការបរទេស។

        ឈ្មោះទីលាន បាឌីញ ត្រូវបានប្រសិទ្ធិនាមដោយវេជ្ជបណ្ឌិត Tran Van Lai ជាអ្នកកាន់តំណែងអភិបាលទីក្រុងចាប់ពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី១៩ ខែ សីហា ឆ្នាំ១៩៤៥។ មូលហេតុដែលលោក Tran Van Lai បានប្រសិទ្ធិនាមដូច្នេះ គឺផ្ដើមចេញពីចលនាក្រោកឈរឡើង បាឌីញ ប្រឆាំងនឹងអាណានិគមនិយម បារាំងនៅស្រុក Nga Son ខេត្ត Thanh Hoa កាលពីចុងសតវត្សទី១៩។

ទីលាន បាឌិញ ទីកន្លែងគួសសញ្ញាសម្គាល់ក្នុងប្រវត្តិសាស្ត្រវៀតណាម - ảnh 2 លោកប្រធានហូជីមិញអញ្ជើញអានសេចក្ដីថ្លែងការណ៍ឯករាជ្យនាថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ នៅទីលានបាឌីញ 

        នាខែសីហាឆ្នាំ១៩៤៥ ចលនាក្រោកឈរឡើងជាទូទៅរបស់ប្រជាជននិង កងទ័ពវៀតណាមដណ្ដើមបានជ័យជំនះដ៏ត្រចះត្រចង់។ ជោគជ័យនៃបដិវត្តន៍ ខែសីហា បានកំទិចចោលច្រវាក់ទាសករដែលអូសបន្លាយក្នុងអំឡុងរាប់ពាន់ឆ្នាំនៃរបបសក្ដិភូមិ ផ្ដួលរលំការគាប សង្កត់ជិះជាន់របស់ពួកអាណានិគមនិយមបារាំងនិងហ្វាសីសជប៉ុន នាំប្រជាជន វៀតណាមចាប់ពីឋានៈទាសករក្លាយទៅជាម្ចាស់ប្រទេសជាតិ ដែលមានសិទ្ធិ សម្រេចលើជោគវាសនារបស់ខ្លួនក្រោមការដឹកនាំរបស់បក្សនិងលោកប្រធាន ហូជីមិញ។ មានទីកន្លែងជាច្រើនដែលត្រូវបានដាក់ចេញដើម្បីជ្រើសរើសជាទី កន្លែងប្រព្រឹត្តទៅបុណ្យឯករាជ្យជាតិ ហើយទីលាន បាឌីញ ត្រូវបានជ្រើសរើស ជាទីចុងក្រោយ។ ប្រវត្តិវិទូ Duong Trung Quoc បានឲ្យដឹងថា៖

        “គ្រានោះ លោកប្រធានហូជីមិញជ្រើសរើសទីលានបាឌីញដើម្បីអានសេចក្ដី ថ្លែងការណ៍ឯករាជ្យ ព្រោះថាលោកប្រធានចង់ផ្ញើរសារមួយមិនត្រឹមតែចំពោះ ប្រជាជាតិវៀតណាមប៉ុណ្ណោះទេ ថែមទាំងចំពោះពិភពលោកទៀតផង។ ក្នុង សេចក្ដីថ្លែងការណ៍ឯករាជ្យនោះ លោកប្រធានហូជីមិញបានអះអាងថា សិទ្ធិ ឯករាជ្យរបស់ប្រជាជាតិវៀតណាមគឺអាស្រ័យដោយប្រជាជាតិវៀតណាមដណ្ដើមបាន។ នោះគឺការពិតដែលមិនអាចបញ្ច្រាសបានទេ”។

ទីលាន បាឌិញ ទីកន្លែងគួសសញ្ញាសម្គាល់ក្នុងប្រវត្តិសាស្ត្រវៀតណាម - ảnh 3 ពិធីបង្ហូតទង់ជាតិនៅទីលានបាឌីញនាសព្វថ្ងៃ (រូបថត៖ VOV)

        នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ប្រជាជនរដ្ឋធានីហាណូយបានប្រមូលផ្ដុំ ពេញទីលានបាឌីញ រីករាយរងចាំពេលវេលាដែលលោកប្រធានហូជីមិញអាន សេចក្ដីថ្លែងការណ៍ឯករាជ្យ ប្រសូត្រឡើងសាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាម។

        នាវេលាម៉ោង២ល្ងាច លោកប្រធានហូជីមិញបានដើរឡើងវេទិកាក្នុង ឋានៈជាប្រធានរដ្ឋាភិបាលបណ្ដោះអាសន្ន។ នៅចំពោះមុខប្រជាជនវៀតណាម ទាំងមូលនិងប្រជាជនពិភពលោក លោកបានប្រកាសយ៉ាងមហោឡារឹតថា៖ “ប្រទេសវៀតណាមមានសិទ្ធិទទួលបានសេរីភាពនិងឯករាជ្យ ហើយបានក្លាយ ទៅជាប្រទេសសេរីភាពនិងឯករាជ្យជាពិតប្រាកដ។ ប្រជាជាតិវៀតណាមទាំងមូល ប្ដេជ្ញាចិត្តនាំយកស្មារតីនិងកម្លាំង ជីវិតនិងទ្រព្យសម្បត្តិទាំងឡាយដើម្បីរក្សាយ៉ាងរឹង មាំសិទ្ធិសេរីនិងឯករាជ្យទាំងនោះ”។ ប្រវត្តិវិទូ Duong Trung Quoc បានឲ្យដឹងថែម ទៀតថា៖

        “បុណ្យឯករាជ្យជាតិនាថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ មិនត្រឹមតែបង្ហាញឲ្យ ឃើញនូវឆន្ទៈរបស់អ្នកដឹកនាំប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងនូវការស្រុះចិត្ត គំនិតដ៏ធំធេងរបស់ប្រជាជនទៀតផង។ លោកប្រធានហូជីមិញជ្រើសរើសថ្ងៃទី២ ខែកញ្ញា ព្រោះថានោះគឺថ្ងៃអាទិត្យ យើងអាចចលនាមហាជនយ៉ាងច្រើនកុះករ។ ទីលាន បាឌីញ នាគ្រានោះបានក្លាយទៅជាវេទិកាដ៏ពិសិដ្ឋដែលប្រមូលផ្ដុំបាន នូវឆន្ទៈនិងបេះដូងរបស់ប្រជាជន”។

        នាសព្វថ្ងៃ ទីលានបាឌីញ មានប្រវែងចំនួន៣២០ម៉ែត្រ ទទឹង១០០ម៉ែត្រ នៅកណ្ដាលទីលានគឺដងទង់ជាតិមានកំពស់២៥ម៉ែត្រ។ បាឌីញ បានក្លាយទៅ ជាទីលានពិសិដ្ឋដោយគូសសញ្ញាសម្គាល់ប្រវត្តិសាស្ត្រដែលមិនអាចសាបសូនទៅ បានឡើយ រួមជាមួយសំណង់ស្ថាបត្យកម្មសំខាន់ៗដូចជា ប្រាង្គតម្កល់សពលោក ប្រធានហូជីមិញ និងស្ដូបគោរពវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលី។ ទីលាន បាឌីញ ក៏ជាទីកន្លែងដើរកំសាន្តរបស់ប្រជាជនរដ្ឋធានីហាណូយនិងភ្ញៀវទេសចរផងដែរ។ លោកស្រី Nguyen Thi Loan នៅខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ បានចែក រំលែកថា៖

        “ក្នុងប៉ុន្មានថ្ងៃខិតជិតមកដល់ទិវាបុណ្យឯករាជ្យជាតិនេះ នាងខ្ញុំនិងក្រុមគ្រួសារ មានមោទនភាពណាស់នាពេលមកដល់ទីលានបាឌីញ។ សេចក្ដីស្នេហារបស់ ខ្ញុំចំពោះប្រទេសជាតិកាន់តែច្រើនឡើងៗ នាពេលរំលឹកឡើងវិញនូវពេលវេលា លោកប្រធានហូជីមិញអានសេចក្ដីថ្លែងការណ៍ឯករាជ្យ។ យើងខ្ញុំតែងតែនាំកូន ចៅមកដល់ទីនេះ ដើម្បីដំណាលអំពីប្រវត្តិសាស្ត្រដ៏ភ្លឺស្វាងរបស់ប្រទេសជាតិ”។

        រយៈពេល៧៣ឆ្នាំបានកន្លងផុតទៅចាប់តាំងពីបុណ្យឯករាជ្យជាតិលើកដំបូងនាថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ប៉ុន្តែរាល់តំលៃប្រវត្តិសាស្ត្រនិងវប្បធម៌ទាំងអស់នៃ ទីលាន បាឌីញ នៅតែបានរក្សាដដែល។ ទីលាន បាឌីញ នៅតែជាមជ្ឈមណ្ឌល នយោបាយ វប្បធម៌ ជាទីកន្លែងប្រព្រឹត្តទៅព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេស ជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ