ទេសចរណ៍បៃតងនៅលើជួរភ្នំ Truong Son

(VOVWORLD) - ដោយមានប្រវែងជាង ១ ១០០ គីឡូម៉ែត្រ ជួរភ្នំ Truong Son ស្ថិតនៅក្នុងភូមិសាស្ត្ររបស់ខេត្តចំនួន ២១ របស់វៀតណាម ក្នុងនោះមានខេត្តក្រុងជាច្រើននៅភូមិភាគកណ្ដាល ដូចជា៖ Thanh Hoa, Nghe An, Ha Tinh, Quang Binh, Quang Tri និង Thua Thien Hue រួមជាមួយខេត្តក្រុងមួយចំនួនរបស់ប្រទេសកម្ពុជា និងឡាវ។ ទាញយកអត្ថប្រយោជន៍សម្រស់ពីទេសភាពធម្មជាតិដ៏ធំមហិមា វប្បធម៌ចម្រុះព័ណរបស់ក្រុមជនជាតិជាច្រើន ខេត្តក្រុងនានានៅភូមិភាគកណ្ដាលបានអភិវឌ្ឍន៍គំរូទេសចរណ៍បៃតងជាច្រើននៅលើជួរភ្នំ Truong Son បានទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករអញ្ជើញចូលរួមផងដែរ។
ទេសចរណ៍បៃតងនៅលើជួរភ្នំ Truong Son - ảnh 1ទេសចរណ៍បៃតងនៅលើជួរភ្នំ Truong Son

ភូមិ Ta Lang ឃុំ Bha Lee ស្រុក Tay Giang ខេត្ត Quang Nam ស្ថិតនៅលើផ្លូវហូជីមិញ ដែលរក្សាបានលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ Co Tu។ គំរូភូមិអេកូទេសចរណ៍សហគមន៍ Ta Lang ត្រូវបានគម្រោងTruong Son បៃតងចំណុះទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក សម្ព័ន្ធសមាគមទេសចរណ៍វៀតណាម និងសមាគមទេសចរណ៍សហគមន៍វៀតណាមជួយឧបត្ថម្ភអនុវត្តន៍ ដាក់ឲ្យដំណើរការបម្រើភ្ញៀវចាប់ពីឆ្នាំ ២០១៩ ហើយនាំមកនូវសញ្ញាវិជ្ជមាន ជា ជំហានដំបូង។ ចាប់តាំងពីពេលធ្វើទេសចរណ៍មក បងប្អូនជនរួមជាតិ Co Tu បានសាងសង់ផ្ទះ Guol ឡើងវិញ បង្កើតក្រុមសេវាកម្មម្ហូបអាហារជាមួយមុខម្ហូប ប្រពៃណីរបស់ជនជាតិ Co Tu ស្ដាររបរតម្បាញចរបាប់ និងកម្មវិធីវប្បធម៌ដូចជាបទចម្រៀងប្រជាប្រិយ ចម្រៀងសារសង។ អញ្ជើញមកទីនេះ ភ្ញៀវទេសចរអាចសម្របខ្លួនទៅក្នុងជីវភាពរស់នៅរហោស្ថាននៅតំបន់ព្រៃភ្នំ បរិយាកាសបៃតង ស្រស់ស្អាត គ្មានវត្ថុប្លាស្ទិក ថង់នីឡុង។ លោក A Lang Mit មកពីភូមិ Ta Lang ឃុំ Bha Lee បានចែករំលែក៖ បងប្អូនជនរួមជាតិ Co Tu ធ្វើទេសចរណ៍បៃតង ដើម្បីការពារបេតិកភណ្ឌ ធនធានធម្មជាតិផង និងអភិរក្ស ពង្រីកតម្លៃវប្បធម៌របស់ជនជាតិខ្លួន៖

“បងប្អូនអ្នកភូមិសប្បាយចិត្តណាស់ នៅពេលទទួលស្វាគមន៍ភ្ញៀវទេសចរ។ គ្រួសារខ្ញុំបានទទួលស្វាគមន៍ភ្ញៀវចំនួន ១៦០ នាក់មកស្នាក់នៅហើយ។ ទេសចរណ៍សហគមន៍កាន់តែអភិវឌ្ឍន៍ សេដ្ឋកិច្ចរបស់បងប្អូនអ្នកភូមិក៏កាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ កាលពីមុន បើធ្វើស្រែចម្ការមិនអំណោយផលគឺពិតជាលំបាកណាស់ ប៉ុន្តែនាបច្ចុប្បន្ននេះ អាស្រ័យលើការធ្វើទេសចរណ៍ បានជាជីវភាពរស់នៅល្អប្រសើរជាងផងដែរ”។

ស្រុកចំនួន ៣ នៅតំបន់ខ្ពង់រាបគឺ Dong Giang, Tay Giang, Nam Giang នៃខេត្ត Quang Nam និងស្រុកព្រៃភ្នំចំនួន ២ គឺ Nam Dong និង A Luoi ខេត្ត Thua Thien Hue មានលក្ខណៈស្រដៀងអំពីទេសភាព និងវប្បធម៌។ យោងតាមលោក Nguyen Manh Hung ប្រធានគណៈកម្មាធិការប្រជាជនស្រុក A Luoi ខេត្ត Thua Thien Hue បានឲ្យដឹងថា ស្រុកចំនួន ៥ នៃខេត្តចំនួន ២ គឺ Thua Thien - Hue និង Quang Nam បានសហការគ្នា ដើម្បីធ្វើទេសចរណ៍ កសាងរូបភាពគោលដៅដ៏ទាក់ទាញ និងស្និទ្ធស្នាល។ អញ្ជើញមកទីនេះ ភ្ញៀវទេសចរបានទស្សនាភូមិរបរតម្បាញ Zèng សិប្បកម្មវិចិត្រសិល្បៈ ផលិតកសិផលដ៏វិសេសវិសាល។ លើសពីនេះ ភ្ញៀវទេសចរ ក៏បានចូលរួមសកម្មភាពគួរឲ្យចាប់អារម្មណ៍ជាច្រើន ដូចជាទស្សនាប្រព័ន្ធរូងភ្នំ trekking ល្បាក់ទឹក និងជ្រោះ ទទួលទានម្ហូបអាហាររបស់បងប្អូនជនរួមជាតិ Co Tu។ អ្នកស្រី Nguyen Thi Linhភ្ញៀវទេសចរម្នាក់មកពីទីក្រុងហូជីមិញបានចែករំលែកថា៖ “ប្រការគួរឲ្យភ្ញាក់ផ្អើលបំផុតគឺភូមិស្រុកនៅទីនេះបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ ចាប់ពីតំបន់ព្រៃភ្នំ នាបច្ចុប្បន្នមានឧបករណ៍គ្រប់យ៉ាងសម្រាប់បម្រើភ្ញៀវទេសចរ។ នាងខ្ញុំពិតជាចាប់អារម្មណ៍ចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លា និងអស្ចារ្យនៅទីនេះណាស់។ នាបច្ចុប្បន្ន នាងខ្ញុំឃើញថាមានគំរូបម្រើភ្ញៀវទេសចច្រើនប្រភេទ។ យើងចាំបាច់ត្រូវលើកកម្ពស់គុណភាព ដូចជាមគ្គុទ្ទេសក៍ទេសចរណ៍ត្រូវមានជំនាញវិជ្ជាជីវៈបន្ថែមទៀតផងដែរ”។

ទេសចរណ៍បៃតងឆ្ពោះទៅការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពផ្សារភ្ជាប់
ជាមួយការអភិរក្ស និងពង្រីករាល់បេតិកភណ្ឌវប្បធម៌ និងតម្លៃប្រពៃណី ការពារបរិស្ថាន និងធម្មជាតិ។ តំបន់ជនជាតិភាគតិចរស់នៅលើជួរភ្នំ Truong Son មានប្រព័ន្ធបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ហើយនៅតែរក្សាបាន បេតិកភណ្ឌ និងតម្លៃវប្បធមដ៏វិសេសវិសាល។ អញ្ជើញទស្សនាទេសចរណ៍បៃតងនៅតំបន់ព្រៃភ្នំ Truong Son ភ្ញៀវទេសចរណ៍មិនត្រឹមតែចាប់អារម្មណ៍នឹងសម្រស់ដ៏ធំសម្បើមពីធម្មជាតិប៉ុណ្ណោះទេ ថែមទាំងជក់ចិត្តនឹងរាល់តម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់ប្រជាជនក្នុងតំបន់ទៀតផង។ លោក Pham Van Thuy អគ្គនាយករងនៃអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានចាត់ទុកថា៖  “តំបន់ជនជាតិភាគតិចនៅជួរភ្នំ Truong Son មានធនធានធម្មជាតិស្រាប់ហើយ។ យើងចាំបាច់ត្រូវកសាងផលិតផលទេសចរណ៍ដែលផ្សារភ្ជាប់ជាមួយធនធានធម្មជាតិនៅទីនោះ ធានាការអភិរក្ស និងអភិវឌ្ឍន៍ខឿនវប្បធម៌វៀតណាមជឿនលឿន ពោរពេញទៅដោយអត្តសញ្ញាណជាតិ។ ក្រុមប្រឹក្សាប្រជាជនខេត្តនានាចាំបាច់ត្រូវចេញផ្សាយគោលនយោបាយជាក់លាក់ដើម្បីអភិវឌ្ឍន៍វប្បធម៌នៃតំបន់ជនជាតិភាគតិច និងកសាងផលិតផលពីខឿនវប្បធម៌របស់បងប្អូនជនរួមជាតិភាគតិច ដើម្បីអភិវឌ្ឍន៍ទេសចរណ៍។ ការកសាងផលិតផលគឺត្រូវមានលក្ខណៈតភ្ជាប់ អន្តរតំបន់ តភ្ជាប់ជាមួយបេតិកភណ្ឌ និងកេរ្កិ៍ដំណែលវប្បធម៌របស់យើងផងដែរ”។

ទេសចរណ៍បៃតងនៅលើជួរភ្នំ Truong Son - ảnh 2ទេសចរណ៍បៃតងនៅលើជួរភ្នំ Truong Son

អភិវឌ្ឍន៍ទេសចរណ៍បៃតងនៅជួរភ្នំ Truong Son បានបើកឱកាសទទួលបានអត្ថប្រយោជន៍ពីទេសចរណ៍របស់ប្រជាជននៅតំបន់ព្រៃភ្នំ តំបន់ជនជាតិភាគតិច និងវប្បធម៌ក្នុងស្រុកត្រូវបានអភិរក្ស និងពង្រីក។ ខេត្ត ក្រុងនានាដូចជា៖ Quang Nam, Da Nang, Thua Thien Hue, Quang Tri និង Quang Binh បានបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍ទេសចរណ៍បៃតងតាមផ្លូវបេតិកភណ្ឌភូមិភាគកណ្ដាល ដើម្បីទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។ តាមទិសដៅនេះ តំបន់នានាបានចេញផ្សាយយន្តការជួយឧបត្ថម្ភ និងលើកទឹកចិត្តដល់សហគ្រាសវិនិយោគ បង្កើតផលិតផលទេសចរណ៍ថ្មីតាមទិសដៅស្និទ្ធស្នាលជាមួយបរិស្ថាន ដើម្បី Truong Son តែងតែបៃតង ហើយអត្តសញ្ញាណវប្បធម៌តែងតែត្រូវបានអភិរក្សនិងពង្រីកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ