ទស្សនាខេត្តKien Giang ក្នុងឆ្នាំទេសចរណ៍ជាតិ២០១៦

VOVWORLD_ ខេត្តKien Giangស្ថិតនៅប៉ែកនិរតីប្រទេសវៀតណាម​​ ជា
​តំបន់​មានវប្បធម៌សម្បូរបែបនិងទេសភាពដ៏ល្អស្អាត។ ខេត្តនេះមានកន្លែង
ទេសចរណ៍ដ៏ល្បីឈ្មោះជាច្រើនដូចជាទីរួមខេត្ត Ha Tien កោះPhu Quoc រួមជា
មួយ​កេរិ៍្តតំណែល​ប្រវតិ្តសាស្រ្ត​ ​មានជាអាទិ៍ កោះHon Chong   Hon Chem  Hon
Phu Tu ឆ្នេរសមុទ្រMui Nai និងព្រៃU Minh ទៀតផង។

        បើប្រៀបធៀបជាមួយខេត្តនានានៅតំបន់វាលសណ្ដទន្លេCuu Long គឺ
Kien Giang​ជា​ខេត្តដែលមានសក្ដានុពលច្រើនដើម្បីអភិវឌ្ឍន៍ទេសចរណ៍គ្រប់រូ
បភាព​ដូចជា​ទេសចរ​ណ៍ប្រវតិ្តសាស្រ្ត វប្បធម៌ ធម្មជាតិ ពិសេសគឺទេសចរណ៍
សមុទ្រ។ ឆ្នាំនេះ Kien Giang​ត្រូវបានជ្រើសជាអង្គភាពទទួលរៀបចំព្រឹតិ្តការណ៍
ឆ្នាំទេសចរណ៍ជាតិ២០១៦​ Phu ​Quoc​ វាលសណ្ដទន្លេ Cuu Long ដោយមាន
ប្រធានបទ “ ស្វែងយល់អំពីទឹកដី​ភូមិ​ភាគ​ខាងត្បូង”។ការរៀបចំប្រកប
ដោយជោគជ័យនួវឆ្នាំទេសចរណ៍ជាតិនេះនឹងរួម​ចំណែកឧទេ្ទសនាម ផ្សព្វ
ផ្សាយផលិតផលទេសចរណ៍វិសេសវិសាលរបស់ Kien Giang​ និង​តំបន់​​នៅ
ជុំវិញថែមទៀត ព្រមទាំងអះអាងនូវតួនាទីសំខាន់នៃវិស័យទេសចរណ៍​ក្នុង
ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គមកិច្ចទៀតផង។ ស្ដីពីបញ្ហានេះ លោក​​Tran Chi
Dung នាយកមន្ទីរ​វប្បធម៌​ កីឡានិងទេសចរណ៍ ខេត្ត Kien Giang បានឲ្យ
ដឹងថា

“ ក្នុងឆ្នាំទេសចរណ៍ជាតិ យើងបាន​អញ្ចើញភ្ញៀវក្នុងតំបន់និងអន្តរជាតិ
និងអ្នក​ទេសចរ​​មក​ពី​​បណ្ដាប្រទេសដែលមានសមុទ្រមកទស្សនា Kien Giang
 ។ ​ប្រការនេះ​សំដៅ​​បង្កើត​ឲ្យ​បាន​ទួរទេសចរណ៍ជាច្រើនថែមទៀតដើម្បីទៅ
អនាគតរួមចំណែក​ពង្រីកផ្នែក​ទេសចរណ៍​​របស់ខេត្ត Kien Giang ”។

        Kien Giang ជាខេត្តមួយក្នុងចំណោមខេត្តក្រុង២៨របស់វៀតណាមដែល
មាន​សមុទ្រ។ សមុទ្ររបស់ Kien Giang មានផ្ទៃ៦៣ពាន់គីឡូម៉ែត្រក្រឡា 
ដោយមានឆ្នេរ​ប្រវែង​២០០គីឡូម៉ែត្ររួមជាមួយកោះចំនួន១៤៣។ ជាពិសេស
 កោះ Phu ​Quoc​ជា​កន្លែងមកដល់គួរឲ្យទាក់ទាញសំរាប់មនុស្សស្រលាញ់សមុទ្រ
គ្រប់រូប។ នៅលើកោះនេះមានព្រៃស្រោង ហើយទឹកសមុទ្រថ្លាយង់ដោយមាន
ផ្កាថ្មដ៏សំបូរបែប។ ស្ដីពីសោភ័ណភាពនៃកោះ Phu Quoc​​ លោកស្រី Iris Bijlisma
 ជាភ្ញៀវទេសចរមួយនាក់មកពីក្រុង Amsterdamប្រទេសហូឡង់បានចែក
រំលែកថា

     “ កន្លែងនេះពិតប្រកដជារម្មណីយដ្ឋាន ល្អអស្ចារ្យដោយមានទេសភាពដ៏
ស្រស់​ត្រកាល។ នាងខ្ញុំមិនដែលធ្លាប់ទៅកន្លែងណាដែលមានទិដ្ឋភាពស្រស់
បំព្រងដូចនេះទេ។កោះ Phu Quoc មានភាពទាក់ទាញខ្លាំងណាស់ ”។

ទស្សនាខេត្តKien Giang ក្នុងឆ្នាំទេសចរណ៍ជាតិ២០១៦ - ảnh 1
កោះ Phu Quocជាកន្លែងមកដល់គួរឲ្យទាក់ទាញសំរាប់មនុស្សស្រលាញ់សមុទ្រគ្រប់រូប


        លោកHuynh Quang Hung អនុប្រធាន​​គណៈកម្មាធិការប្រជាជនស្រុក
Phu Quoc ​បានឲ្យដឹងថា ​សំណង់​ហេដ្ឋារចនាសម្ព័ន្ធនិងគំរោងការជាច្រើន
ត្រូវបាន​កសាង​ឡើង​ដើម្បីឆ្លើយតបទៅនឹងការពង្រីកទេសចរណ៍​រនៅកោះ
 ក្នុងនោះ​មាន​គំរោង​កន្ត្រក​ខ្សែកាបAn Thoi - Hon Thom  សួនសត្វ និង
សណ្ឋាគារផ្កាយ៥​ប៉ែក​ខាងជើងកោះ​ជា​ដើម​។ នៅពេលបានកសាងរួចរាល់
សំណង់ទាំងនេះនឹងបំរើល្អតម្រូវការរបស់​ភ្ញៀវ​ទេសចរ។​ លោកHuynh Quang
Hungបានថ្លែងយ៉ាងដូច្នេះថា
  “ យើងខ្ញុំទាយទុកជាមុនថាក្នុងឆ្នាំ២០១៦នេះ ចំនួនភ្ញៀនទេសចរមក
ទស្សនា Phu Quocនឹងកើនឡើងយ៉ាងខ្លាំង។ ព្រោះនាឆ្នាំ២០១៦នឹងមានរៀប
ចំព្រឹតិ្តការណ៍ជាច្រើន ជាពិសេសគឺឆ្នាំទេសចរណ៍ជាតិដែលនឹងបានប្រារព្វ
ឡើងនៅទីនេះ។​មាន resort ​ជា​ច្រើនបានកសាងរួចជាស្រេចហើយត្រៀម
ទទួលភ្ញៀវមកសំរាក”។

នៅខេត្ត Kien Giang  ក៏មានកេរិ៍្តតំណែល​ប្រវតិ្តសាស្រ្ត​ ​ថ្នាក់ជាតិជាច្រើន
ដែរ​ដូច​ជា​រម្មណីយដ្ឋានChua Hang វិហារគោរពបូជាវីរៈបុរសNguyen Trung
 Truc នៅទីក្រុង​Rach Gia ​កេរិ៍្តតំណែលMui Nai ​Thach Dong និងវិហារ
កាតុលិចPhu Quoc។ ជាពិសេស​នាឆ្នាំ​២០១៦ខេត្ត Kien Giang ត្រូវបាន
ប្រគល់លិខិត​ទទួល​ស្គាល់​ឧត្យានជាតិU Minh Thuong ជាតំបន់Ramsar
ទី២២២៨របស់ពិភពលោកនិងជាតំបន់​Ramsarទី៨នៅវៀតណាម ៕

        

ប្រតិកម្មទៅវិញ

ផ្សេងៗ