ទស្សនាច្រកភ្នំO Quy Hoនៅប៉ែកពាយព្យវៀតណាម
Vinh Phong -  
(VOVWORLD) /  
VOVWORLD_ O Quy Hoជាច្រកភ្នំមួយដ៏វែងនិងប្រកបដោយគ្រោះថ្នាក់
ស្ថិតនៅប៉ែកពាយព្យប្រទេសវៀតណាម។រួមជាមួយច្រកភ្នំ៣ផ្សេងទៀតដែលទាក់
ទាញភ្ញៀវទេចរជាច្រើនកុះករមកទស្សនាគឺMa Pi Lengនៅខេត្ត Ha Giang
Khau Pha នៅខេត្តYen Bai និងច្រកភ្នំPha Dinនៅខេត្ត Son La និងDien
Bienនោះ O Quy Hoក៏ជាច្រកភ្នំមួយដែលបានចូលរឿងព្រេងដែរ។
ស្ថិតនៅលើផ្លូវជាតិលេខ៤Dឆ្លងកាត់ជួរភ្នំHoang Lien Son នោះច្រកភ្នំ
O Quy Ho ឬហៅថាច្រកភ្នំ Hoang Lien Son ច្រកភ្នំMay មានប្រវែងជិត៥០
គីឡូម៉ែត្រដោយតភ្ជាប់ខេត្ត Lai Chauជាមួយខេត្តLao Cai។ពេលមកទស្សនា
កន្លែងនេះម្ដងៗ ភ្ញៀវទេសចរឃើញទេសភាពធម្មជាតិដ៏ស្រស់ស្អាតដែលគ្រប
ដណ្ដប់ដោយពពកពេញមួយឆ្នាំ។តាមលោកVu Truong Giang ជាពលរដ្ឋមួយ
រូបនៅទីរួមស្រុកSapaបានឲ្យដឹងថានាថ្ងៃអាកាសធាតុល្អពីកំពូលច្រកភ្នំនេះ
ភ្ញៀវទេសចរអាចគយគន់ទេសភាពធម្មជាតិនៅកំពូលភ្នំ Phan Xi Pang
រួមជាមួយផ្លូវបត់បែនខ្វាត់ខ្វែងតាមជ្រលងភ្នំទៀតផង។លោកVu Truong
Giangបានថ្លែងថា
“កំពូលច្រកភ្នំ O Quy Ho ឬហៅថាច្រកទ្វារមេឃSapaនោះមានទីតាំង
នៅជិតប៉ុសត្រួតពិនិត្យព្រៃឈើ Tram Ton ជាកំណាត់ផ្លូវគោកខ្ពស់បំផុត
នៅវៀតណាមដែលមានកំពស់២០០០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ពីកំពូលច្រក
ភ្នំមើលទៅខេត្ត Lai Chauនឹងឃើញភ្នំតូចធំ ជ្រលងភ្នំនិងផ្លូវបត់បែនតាម
ចង្កេះភ្នំ។ច្រកភ្នំខាងខេត្ត Lao Cai តែងតែគ្របដណ្ដប់ដោយពពកក្នុង
ពេលដែលខាងខេត្តLai Chau បែរជាមានពន្លឺអាទិត្យចែងចាំងទៅវិញ”។
អាកាសធាតុជាចំណុចពិសេសនៅ O Quy Hoហើយរួមជាមួយទេសភាព
ធម្មជាតិដ៏ស្រស់ត្រកាលនោះបានទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនា។
តាមអ្នកស្រី Hong Anh ប្រកបការងារនៅក្រុមហ៊ុនទេសចរណ៍Sao Viet(តារា
វៀតណាម)បានឲ្យដឹងថា
“យើងខ្ញុំតែងតែបើកទួរទេសចរណ៍ទៅទស្សនាច្រកភ្នំ O Quy Hoក្នុង
នោះមានកន្លែងទេសចរណ៍មួយចំនួនដូចជា Thac Bac ជាល្បាក់ទឹកមួយ
ក្នុងចំណោមទឹកធ្លាក់ចំនួន១០ស្អាតបំផុតនៅខេត្ត Lao Caiដែលទាក់ទាញ
អ្នកទេសចរយ៉ាងខ្លាំង។ មុននេះការធ្វើដំណើរនៅច្រកភ្នំ O Quy Hoគឺគ្រោះ
ថ្នាក់ណាស់ប៉ុន្តែឥឡូវផ្លូវនេះត្រូវបានកសាងនិងជួសជុលយ៉ាងល្អបានជា
ការចរាចរមានភាពអ៊ូអរដោយមានរថយន្តទៅវិញទៅមកជាច្រើន។ភ្ញៀវ
ចូលចិត្តចេញដំណើរពី Sapaទៅមើលល្បាក់ទឹក Thac Bacរួចធ្វើដំណើរប្រមាណ
១២គីឡូម៉ែត្រទៀតគឺទៅដល់ច្រកភ្នំ O Quy Ho។ឈរនៅកំពូលភ្នំដែលមាន
កំពស់២០០០ម៉ែត្រពីនីវ៉ូទឹកសមុទ្រនេះគឺភ្ញៀវទេសចរអាចគយគន់ពពក
និងទេសភាពដ៏ស្រស់ស្អាត”។
|
ច្រកភ្នំ O Quy Ho |
ចំពោះអ្នកទេសចរដែលនិយមចូលចិត្តធ្វើដំណើរទៅទស្សនាទេសភាព
ធម្មជាតិនោះគឺច្រកភ្នំ O Quy Hoជាអាសយដ្ឋានគួរឲ្យមកដល់។អ្នកស្រី Minh
Trang ជាភ្ញៀវទេសចរមួយរូបពីទីក្រុងហាណូយបានសំណេះសំណាលថា
“ខ្ញុំធ្លាប់ជិះម៉ូតូឆ្លងកាត់ច្រកភ្នំ O Quy Ho២លើកហើយ។លើកទីមួយនៅ
ពេលថ្ងៃហើយលើកទីពីរនៅពេលយប់ដោយមានពន្លឺព្រះចន្ទពេញវង់។ការធ្វើ
ដំណើរទាំងពីរលើនេះនាំមកឲ្យខ្ញុំនូវបទពិសោធន៍និងចំណាប់អារម្មណ៍ខុសៗ
គ្នាដ៏អស្ចារ្យ”។
ច្រកភ្នំ O Quy Hoជាកាដូ មិនអាចកាត់ថ្លៃដែលធម្មជាតិប្រទានជូន
តំបន់ប៉ែកពាយព្យវៀតណាម។ច្រកភ្នំវែងបំផុតនៅវៀតណាមមួយនេះជា
កន្លែងមកដល់ដ៏គួរឲ្យទាក់ទាញចំពោះភ្ញៀវទេសចរជាតិនិងអន្តរជាតិ៕
Vinh Phong
-VOVWORLD