ទស្សនាតំបន់ខ្ពង់រាបSin Ho នៅប៉ែកពាយព្យវៀតណាម
Vinh Phong -  
(VOVWORLD) /  
VOVWORLD_ស្រុកSin Ho ចំណុះខេត្តLai Chau ប៉ែកពាយព្យភូមិ
ភាគខាងជើងវៀតណាមជាតំបន់ដាច់ស្រយាលមួយដែលពិបាកធ្វើដំណើ
រដោយសារផ្លូវខ្វាត់ខ្វែងរដិបរដុប។ប៉ុន្តែនៅពេលមកទស្សនាស្រុកនេះ
ភ្ញៀវទេសចរនឹងបានគយគន់ទេសភាពធម្មជាតិដ៏ស្រស់ស្អាតព្រមទាំង
ស្វែងយល់ពីវប្បធម៌ប្រពៃណីរបស់ប្រជាជនគ្រប់ជនជាតិនៅទីនេះទៀត
ផង។
ស្រុកSin Hoមានចំងាយ៦០គីឡូម៉ែត្រពីខាងលិចខេត្ត Lai Chau។
ខាងជើងស្រុកនេះជាប់ព្រំដែនចិន ខាងត្បូងជាប់នឹងស្រុក Tua Chua
ខាងកើតជាប់ស្រុក Phong Tho ហើយខាងលិចទល់នឹងស្រុក Muong Te។
ផ្លូវពីទីរួមខេត្តLai Chauទៅកាន់ស្រុក Sin Ho ឆ្លងកាត់ព្រៃស្រោង ដោយ
មានជ្រោះជ្រលងនិងរូងភ្នំជាច្រើន។នៅតាមផ្លូវភ្ញៀវទេសចរអាចមើល
ឃើញទេសភាពធម្មជាតិស្រស់ស្អាតគ្របដណ្ដប់ដោយពពកពេញមួយឆ្នាំ។
ស្រុក Sin Ho ស្ថិតនៅទីតាំងខ្ពស់បំផុតនៃខេត្តLai Chauហើយតាម
ភាសាតំបន់ Sin Ho មានន័យថាកន្លែងសំបូរជ្រោះ។លោកNguyen Thanh
Trung ជាប្រជាពលរដ្ឋមួយរូបនៅ Sin Hoបានឲ្យដឹងថា
“ខ្ពង់រាបSin Hoត្រូវបាចាត់ទុកជាដំបូលផ្ទះរបស់ខេត្តLai Chau។
អាកាសធាតុនៅទីនេះមានលក្ខណៈស្រដៀងនឹងនៅទីរួមស្រុក Sa Paខេត្ត
Lao Cai ដែលត្រជាក់ស្រួលពេញមួយឆ្នាំហើយមានផ្កានិងផ្លែឈើដ៏សំបូរ
បែបដូចជាផ្លែព័រ ប៉ែសនិងផ្លែព្រូន។នៅSin Hoមានរមណីយដ្ឋានគួរឲ្យ
ទាក់ទាញដូចជាក្លោងទ្វារមេឃ ភ្នំទេវតា ភ្នំតាថ្ម រួមជាមួយវាលស្រែកាំ
ជណ្ដើរនៅលើខ្នងកូនភ្នំទៀតផង ”។
|
នៅតាមផ្លូវភ្ញៀវទេសចរអាចមើលឃើញទេសភាពធម្មជាតិស្រស់ស្អាតគ្របដណ្ដប់ដោយពពកពេញមួយឆ្នាំ(រូបថត Le Hong Ha) |
មកទស្សនាតំបន់ខ្ពង់រាបSin Ho ភ្ញៀវទេសចរមានឱកាសស្វែងយល់
ជីវភាពរស់នៅរបស់ប្រជាជនជនជាតិភាគតិច។គេតែងតែចូលមកទស្សនា
ភូមិ Pu Dao Ta Ghenh Hoang Ho Ta Phin និងភូមិPhang Xo Lin របស់ជន
ជាតិ Mong និងជនជាតិDao។នៅទីនេះប្រជាជនរស់នៅក្នុងផ្ទះឈើហើយរស់
នៅដោយការដាំស្រូវ ពោត និងចិញ្ចឹមបសុសត្វ។ស្ដីពីចំណាប់អារម្មណ៍ពេល
មកទស្សនាខ្ពង់រាបSin Hoនេះ អ្នកស្រី Nguyen Thuy Linh ជាទេសចរមួយ
រូបមកពីក្រុងហាណូយបានថ្លែងថា
“ដំណើរមកទស្សនាSin Hoរបស់ខ្ញុំគឺមានអត្ថន័យណាស់។ទេសភាពនៅ
ទីនេះគឺស្រស់ត្រកាលនិងសុខសាន្តត្រានដោយរក្សាបាននូវធម្មជាតិយ៉ាងល្អ។
ប្រការនេះទាក់ទាញភ្ញៀវទេចរនិងយុវជនមកទស្សនានិងស្វែងយល់យ៉ាង
ខ្លាំង។ម្ហូបអាហាររបស់អ្នកភូមិដែលរួមមានសាច់ក្របីចៀន សាច់ពពែអាំង
សាច់ជ្រូកខ្វៃ ត្រីជ្រោះ បាយដំណើបឬស៊ុបសេះនោះគឺសុទ្ធតែឆ្ងាញ់។ជាពិសេស
នៅSin Hoយើងខ្ញុំបានភ្លក់ម្ហូបច្នៃធ្វើពីសាច់ត្រីសាម៉ុងដែលចិញ្ចឹមដោយ
បងប្អូនកសិករនៅនឹងកន្លែងទៀតផង”។
នៅស្រុកSin Hoមានជនជាតិចំនួន១៥រួមរស់ជាមួយគ្នា ក្នុងនោះច្រើន
បំផុតគឺជនជាតិ Mong ជនជាតិThai និងជនជាតិDao។ប្រជាជននៅខ្ពង់
រាបនេះតែងតែបើកផ្សារក្នុងរយៈពេល២ថ្ងៃចុងអាទិត្យដែលចាប់ផ្ដើមនា
ពេលព្រឹកថ្ងៃសៅរ៍។ពេលដើរផ្សារម្ដងៗបងប្អូនជនជាតិដើមភាគតិចនាំយក
កសិផលនិងទំនិញគ្រប់មុខផលិតដោយខ្លួនឯងមកលក់យកប្រាក់ឬដូរ
យកទំនិញផ្សេងនៅផ្សារ។រួចគេជួបសំណេះសំណាលជាមួយញាតិមិត្តនិង
អញ្ជើញគ្នាពិសារម្ហូបនិងផឹកស្រា។នេះជាផ្នត់វប្បធម៌ប្រពៃណីដ៏ល្អប្រសើរ
របស់ប្រជាជនលើតំបន់ខ្ពង់រាបSin Ho៕
Vinh Phong
-VOVWORLD