ទស្សនាតំបន់ Dong Thap Muoi នារដូវទឹកឡើង
To Tuan -  
(VOVWORLD) /  
VOVWORLD_នៅពេលទឹកពីទន្លេមេគង្គលើហូរចុះមកទន្លេមេគង្គនោះ
គឺចាប់ផ្ដើមរដូវទឹកឡើង។ ចំពោះប្រជាជននៅតំបន់ Dong Thap Muoiភាគ
ខាងត្បូងវៀតណាម រដូវទឹកជំនន់ជារដូវមមាញឹកបំផុតក្នុងឆ្នាំ។ព្រោះក្នុង
អំឡុងពេលនោះសត្វបក្សាបក្សីរួមជាមួយពពួកមច្ឆាគ្រប់ប្រភេទជាច្រើន
កុះករមកទីនេះរកចំណីដែលជាឱកាសល្អសំរាប់ប្រជាពលរដ្ឋក្នុងតំបន់ចាប់
ធ្វើម្ហូបនិងយកទៅលក់នៅផ្សារទៀតផង។
ស្ថិតនៅចំងាយជិត២០០គីឡូម៉ែត្រពីទីក្រុងហូជីមិញDong Thap Muoi
ត្រូវបានចាត់ទុកជាខេត្តមានតំបន់អេកូឡូស៊ីល្បីឈ្មោះជាច្រើនបំផុតក្នុង
ទូទាំងប្រទេសវៀតណាមដូចជាតំបន់ទេសចណ៍Xeo Quyt Go Thap Gao
Gong និងTram chim។ នៅតាម តំបន់អេកូឡូស៊ីទាំងនេះ ទេសភាពធម្មជាតិ
ដ៏ស្រស់ត្រកាលនៅរក្សាបានដដែលហើយកាន់តែស្រស់បំព្រងថែមទៀតនៅ
រដូវទឹកឡើង។ក្នុងរដូវទឹកជន់ នៅទីណាក៏ប្រទះឃើញប្រជាជនបង់សំណាញ់
ដាក់ឈ្នក់ចាប់ត្រីបង្កង។ត្រីលិញនិងផ្កាស្នោគឺជាម្ហូបពីសេស២មុខដែលធម្មជាតិ
ប្រទានជូនប្រជាជនតំបន់ក្នុងរដូវទឹកជំនន់។ត្រីលិញហែលតាមទឹកពីទន្លេ
មេគង្គលើចុះមកDong Thap Muoiយ៉ាងច្រើនដែលច្រើនបំផុតគឺនៅស្រុកHong
Ngu និងDong Thap។ទោះបីជារដូវទឹកជំនន់ឆ្នាំនេះមកយឺតបន្តិចបើប្រៀបនឹង
ឆ្នាំទៅក្ដីតែទឹកហូរខ្លាំងនិងសំបូរត្រីបង្កងជាងឆ្នាំមុន។តាមលោកDoan Van Nam
នៅទីរួមស្រុកTram chim បានឲ្យដឹងថាលោកជាកម្មករសំណង់តែនៅពេលទឹក
ឡើងម្ដងៗលោកតែងតែផ្អាកការងារនេះដើម្បីទៅបង់សំណាញ់ចាប់ត្រីលិញ។
លោក Nam បានថ្លែងថា
“ ធ្វើកម្មករសំណង់យ៉ាប់ណាស់ ការចាប់ត្រីនៅទីនេះស្រួលជាង។ឆ្នាំនេះ
ដោយសារត្រីសំបូរជាងបានជាខ្ញុំចាប់បានច្រើនហើយខ្លះទុកធ្វើម៉ាំទៀតផង។
និយាយរួមគឺខ្ញុំរកបានចំណូលគ្រាន់បើ”។
|
រដូវទឹកឡើងនៅDong Thap Muoi |
ក្នុងរដូវទឹកជន់នៅ Tram chimខេត្តDong Thap Muoiមានបក្សាបក្សីគ្រប់
ប្រភេទដូចជាទាព្រៃ កុក ខ្វែកមករកចំណីជាកូនត្រីក្រពិសនិងពពួកមឆ្ឆាផ្សេងៗ
ទៀត។ពេលទឹកស្រកនៅឧទ្យានជាតិTram chimនេះមានសត្វក្រៀលក្បាលក្រហម
ជាច្រើនដែលធ្វើដំណើរតាមរដូវហើរមក។តាមអ្នកស្រី Vu Kim Anh ជាមគ្គទេស
ទេសចរណ៍នៅមជ្ឈមណ្ឌលអេកូឡូស៊ីTram chimបានឲ្យដឹងថា
“ សត្វក្រៀលក្បាលក្រមតែងតែហើរមកឧទ្យានជាតិTram chimនៅរដូវប្រាំង
ដែលចាប់ពីចុងឆ្នាំរហូតដល់ខែមិនាឬខែមេសាឆ្នាំក្រោយ។នោះជាពេលដែលទឹក
ស្រក មានចំណីច្រើនហើយក្រៀលក្បាលក្រហមធ្វើដំណើរតាមរដូវទៅរកកន្លែង
ធ្វើសំបុក។សត្វបក្សីប្រភេទនេះគ្រាន់តែរស់នៅមជ្ឈមណ្ឌលព្រៃប៉ុណ្ណោះ”។
ក្នុងរដូវទឹកឡើងនៅDong Thap Muoiមានបឹងផ្កាឈូកជាច្រើនដ៏ស្រស់ស្អាត។
ផ្កាឈូកនៅទីនេះមានពណ៌សផងនិងពណ៌កូលាបផង។សោភ័ណភាពល្បីល្បាញនៃ
ផ្កាឈូកDong Thap Muoiត្រូវបានបញ្ចូលទៅក្នុងកំណាព្យវៀតណាមតាំងពីយូរមក
ហើយ។ក្រៅពីនោះនៅមានផ្ការំចង់ ព្រលិតរួមជាមួយសត្វគ្រប់ប្រភេទមានជា
អាទិ៍ពស់ថ្លាន់ ភេ និងអណ្ដើកជាដើម។
ជារៀងរាល់ឆ្នាំ នៅរដូវទឹកឡើងចាប់ពីខែកញ្ញាដល់ខែធ្នូមានភ្ញៀវជាតិនិង
អន្តរជាតិចំនួនរាប់ហ្មឺននាក់បានមកកាន់Dong Thap Muoiដើម្បីទស្សនា
ទេសភាពធម្មជាតិដ៏ស្រស់ស្អាតព្រមទាំងពិសារម្ហូបឈ្ងុយឆ្ងាញ់នានានៅតំបន់
នេះទៀតផង៕
To Tuan
-VOVWORLD