VOV-VINH PHONG -  
(VOVWORLD) /  
VOVWORLD_ស្ថិតចំងាយ៣០គីឡូម៉ែត្រពីទីរួមខេត្ត Ha Tien ប្រជុំកោះ Hai
Tac ប្រៀបដូចជាត្បូងមិនទាន់ច្នៃមួយគ្រប់របស់ផ្នែកទេសរណ៍ខេត្ត Kien Giang។
ទោះបីមិនសូវល្បីឈ្មោះ ដូចកោះ Phu Quoc និងប្រជុំគោះNam Duក្ដីតែប្រជុំកោះ
Hai Tac មានទីតាំងនៅឃុំ Tien Hai បានទាក់ទាញភ្ញៀវដោយសារឈ្មោះមានន័យ
ថាចោរសមុទ្ររួមជាមួយសោភ័ណភាពធម្មជាតិនិងជីវភាពរស់នៅស្រគត់ស្រគំរបស់
ប្រជាពលរដ្ឋនៅលើកោះ។ក្នុងរយៈពេលប៉ុន្នានឆ្នាំកន្លងទៅនេះទីរួមខេត្ត Ha Tien
បានប្រមូលផ្ដុំគ្រប់ប្រភពកំលាំងដើម្បីកសាងឃុំ Tien Haiនិងប្រជុំកោះ Hai Tac
ឲ្យក្លាយទៅជាកន្លែងទេសចរណ៍ទាក់ទាញមួយ។
ប្រជុំកោះ Hai Tac ទាំងមូលស្ថិតនៅឃុំ Tien Hai ក្នុងនោះកោះ Tre Lon ឬហៅ
ថាកោះ Doc ជាមជ្ឈមណ្ឌលឃុំ កោះ Tien Hai ដែលជាទីប្រជុំជន។ ប្រជុំកោះនេះរួម
មានកោះធំតូចចំនួន១៦ដែលបានប្រជាជនដាក់ឈ្មោះយ៉ាងចំឡែកដូចជា កោះ
Keo Ngua(កោះសេះ) កោះ Kien Vang (ស្រមោចភ្លើង) កោះ Tre Lon(ឬស្សីធំ)ជា
ដើម។
ប្រជាពលរដ្ឋនៅទីនេះរស់នៅដោយរបរនេសាទនិងចិញ្ចឹមមច្ឆាផល។ នា
បច្ចុប្បន្ន នៅក្នុងឃុំ Tien Hai មានគ្រួសារចំនួន៧០គ្រួប្រកបរបរចិញ្ចឹមត្រីក្នុងបែ
ចំនួន២០០បែដែលភាគច្រើនគឺត្រីមានតំលៃខ្ពស់មានជាអាទិ៍ត្រីតុកកែ ត្រី Cobia
ជាដើម។ ដោយមានទីតាំងស្ថិតក្នុងឈូងសមុទ្រ Ha Tien – Rach Gia និងឈូង
សមុទ្រថៃបានជាតំបន់នេះមិនសូវរងការបក់បោកដោយសារខ្យល់ព្យុះឡើយ។ម្យ៉ាង
ទៀតទឹកសមុទ្រថ្លាដោយមិនរងការបំពុលដែលជាការអំណោយផលចំពោះរបរចិញ្ចឹម
ជលផលនិងអភិវឌ្ឍន៍ទេសចរណ៍។ តាមលោក Hong Xuan Than ជាពលរដ្ឋមួយនាក់
នៅក្រុមទី៥ភូមិ Hon Treឃុំ Tien Hai បានឲ្យដឹងថា មុននេះប្រជាពលរដ្ឋគ្រាន់តែ
ចេញទៅលំហសមុទ្រនេសាទប៉ុណ្ណោះ។ពេលមានភ្ញៀវមកទស្សនាកោះគឺលោកចាត់
ទុកគេជាសមាជិកក្នុងគ្រួសារហើយឲ្យគេសំរាកក្នុងផ្ទះ។ បើភ្ញៀវចង់ទៅទស្សនាបែ
ត្រី ជិះទូកជុំវិញកោះ មុជក្រោមផ្ទៃទឹកមើលត្រីគឺលោកជូនទៅ។ ភ្ញៀវនិយមចូលចិត្ត
ណាស់ហើយប្រាប់គ្នាមកទស្សនាកោះនេះកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។
ដោយហេតុនេះបរិយាកាសនៅលើកោះដាច់ស្រយាលមួយនេះ មានភាពសប្បាយអ៊ូអរ
និងប្រជាជននៅលើកោះក៏មានបន្ថែមការងារធ្វើដែរ។ លោក Hong Xuan Than
បានសំណេះសំណាលថា
“ ជួនកាលមានបងប្អូនពីដីគោកមកទស្សនាគឺខ្ញុំជួយឧបត្ថម្ភគេ។ ដោយសារ
មានភ្ញៀវមកទស្សនាកោះបានជាប្រជាពលរដ្ឋនៅទីនេះក៏មានបន្ថែមការងារធ្វើនិង
ចំណូលតាមរយៈការជួលផ្ទះសំណាក់និងលក់ម្ហូប”។
|
ភ្ញៀវទេសចរនិយមចូលចិត្តមកទស្សនាប្រជុំកោះ Hai Tac ដោយសារសោភ័ណភាពនៃវាលខ្សាច់ស ទឹកសមុទ្រខៀវស្រងាត់ ពន្លឺព្រះអាទិត្យព្រិចៗរួមទាំងរឿងព្រេងនិទានអំពីបណ្ដាក្រុមចោរសមុទ្រដែលបានផ្សាភា្ជប់ជាមួយប្រវតិ្តសាស្រ្តកកើតតំបន់នេះទៀតផង។ |
ភ្ញៀវទេសចរនិយមចូលចិត្តមកទស្សនាប្រជុំកោះ Hai Tac ដោយសារ
សោភ័ណភាពនៃវាលខ្សាច់ស ទឹកសមុទ្រខៀវស្រងាត់ ពន្លឺព្រះអាទិត្យព្រិចៗរួមទាំង
រឿងព្រេងនិទានអំពីបណ្ដាក្រុមចោរសមុទ្រដែលបានផ្សាភា្ជប់ជាមួយប្រវតិ្តសាស្រ្ត
កកើតតំបន់នេះទៀតផង។ លោក Nguyen Thanh Sang ជាភ្ញៀវទេសចរមួយរូបមក
ពីខេត្ត An Giang បានចែករំលែកថា
‘’ លឺមិត្តភកិ្តរៀបរាប់ថាកោះ Hai Tac នេះនៅរក្សាបានលក្ខណៈធម្មជាតិបាន
ជាខ្ញុំចង់ទៅទស្សនាម្ដង។ ខុសពីរមនីយដ្ឋានផ្សេងៗដែលត្រូវជួលបន្ទប់សណ្ឋាគារ
រឺផ្ទះសំណាក់ មកទស្សនាទីនេះខ្ញុំ នៅក្នុងខ្ទមមួយដាក់នៅទីរហោស្ថានដែលខ្ញុំចូល
ចិត្តណាស់”។
នាឆ្នាំ២០១៥កន្លងទៅ មានភ្ញៀវទេសចរចំនួន៣ហ្មឺននាក់មកទស្សនាឃុំកោះ
Tien Hai ហើយផ្ដល់មកនូវប្រាក់ចំណូលជិត៨ពាន់លានដុងជូនសហគមន៍តំបន់។
នាពេលខាងមុខនេះ សំណង់ថ្មីៗនឹងបានកសាងឡើងនៅ Tien Hai ដើម្បីបំរើ
ប្រជាជននិងភ្ញៀវទេសចររួមមានមជ្ឈមណ្ឌលរដ្ឋបាលឃុំ ផ្សារ ទីប្រជុំជន កំពង់ផែ
រមនីយដ្ឋានទេសចរណ៍ធម្មជាតិ រោងចក្រសំអាតសំរាម និងតបណ្ដាញភ្លើងជាតិ៕
VOV-VINH PHONG
-VOVWORLD