ទស្សនាប្រៃសណីយ៍មជ្ឈមណ្ឌល Sai Gon
Thu Hoa -  
(VOVWORLD) - ទស្សនាប្រៃសណីយ៍មជ្ឈមណ្ឌល Sai Gon ជាប្រៃសណីយ៍ធំបំផុតនៅវៀតណាមហើយទាក់ទាញភ្ញៀវទេសចរមកទស្សនាយ៉ាងច្រើនកុះករនាពេលគេមកលេងក្រុងហូជីមិញម្ដងៗ។ សំណង់នេះត្រូវបានជនជាតិបារាំងកសាងឡើងក្នុងអំឡុងពេលពីឆ្នាំ១៨៨៦ដល់ឆ្នាំ១៨៩១តាមគំរូរចនាបថអឺរ៉ូបគួបផ្សំជាមួយក្បូរក្បាច់បូព៏ា។
ទស្សនាប្រៃសណីយ៍មជ្ឈមណ្ឌល Sai Gon ជាប្រៃសណីយ៍ធំបំផុតនៅវៀតណាមហើយទាក់ ទាញភ្ញៀវទេសចរមកទស្សនាយ៉ាងច្រើនកុះករនាពេលគេមកលេងក្រុងហូជីមិញម្ដងៗ។ សំណង់នេះត្រូវបានជនជាតិបារាំងកសាងឡើងក្នុងអំឡុងពេលពីឆ្នាំ១៨៨៦ដល់ឆ្នាំ១៨៩១តាមគំរូរចនាបថអឺរ៉ូបគួបផ្សំជាមួយក្បូរក្បាច់បូព៏ា។
ប្រៃសណីយ៍មជ្ឈមណ្ឌល Sai Gonមានទីតាំងនៅលេខ២វិថី Cong xa Paris លើតំបន់ដីខ្ពស់បំផុតនៅក្នុងទីក្រុងហូជីមិញ។ រួមជាមួយវិហារ កាតុលិចDuc Ba នៅទល់មុខនោះប្រៃសណីយ៍មជ្ឈមណ្ឌល Sai Gon ជាសំណង់ស្ថាបត្យកម្មមួយដ៏ល្អស្អាតនៅវៀតណាម។ តាមលោក Tran Minh Hai ជាមគ្គទេសក៏ទេសចរណ៍មួយរូបដែលកំពុងនាំភ្ញៀវទេចរទៅទស្សនាប្រៃសណីយ៍មជ្ឈមណ្ឌល Sai Gon បានឲ្យដឹងថា
“សំណង់ប្រៃសណីយ៍និងវិហារកាតូលិច Duc Ba គឺជាកន្លែងទេសចរណ៍ទាក់ទាញភ្ញៀវ មកទស្សនាយ៉ាងខ្លាំង។ គេមកលេងរមណីយដ្ឋានទាំងពីរនេះគឺដោយសារសៀវភៅ Guide book មានឧទ្ទេសនាមពីកន្លែងទេសចរណ៍ទាំងនេះ។ សំណង់នេះមានលក្ខណពិសេសគឺដោយ សារវាបានកសាងតាមគំរូរចនាបថបារាំង។”
ភ្ញៀវទេសចរមកទស្សនាប្រៃសណីយ៍មជ្ឈមណ្ឌល Sai Gon |
តាមឯកសារនានាថាដំបូងឡើយប្រៃសណីយ៍មជ្ឈមណ្ឌល Sai Gon ត្រូវបានកសាងនិងដាក់ឲ្យប្រើប្រាស់ដោយស្ថាបត្យករជនជាតិបារាំងលោក Gustave Eiffel។ ក្រោយរយៈពេល ២៣ឆ្នាំសំណង់នេះត្រូវបានស្ថាបត្យករជនជាតិបារាំង២នាក់ផ្សេងធ្វើការរចនានិងកសាងថ្មីឡើងវិញ។ សំណង់នេះមាន៣ជាន់ហើយពាក់កណ្ដាលស្ថិតក្រោមដីដោយមានបង្អួចរាងមូលទ្រវែងតម្រៀបជាជួរនិងនាឡិកាដ៏ធំមួយដាក់នៅលើក្លោងទ្វារចូល។ លោក David Luiz ជាភ្ញៀវជនជាតិអូស្រ្តាលីមួយរូបបានពិនិត្យថា
“នេះជាអាគារមួយដ៏ស្អាត។ វាត្រូវបានកសាងឡើងវិញតាមគំរូរចនាបថបារាំងដ៏ល្អប្រណិត។ នេះជាប្រការដ៏អស្ចារ្យ”។
ខាងក្នុងអាគារ |
នៅជញ្ជាំងមុខអាគារប្រៃសណីយ៍មជ្ឈមណ្ឌល Sai Gon មានសសរចំនួន២០ដែលបានឆ្លាក់រូបដ៏ដ៏ប្រណិត។ នៅលើសសរទ្រូងមួយចំនួនមានចារឹកឈ្មោះក្រុមអ្នកវិទ្យាសាស្រ្តដែលមានការរួមវិភាគទានធំធេងលើវិស័យសារទូរលេខ។នៅខាងក្នុងអាគារមានពិតានខ្ពស់ៗទ្រដោយសសរជាច្រើនដែលបានឆ្លាក់រូបដ៏ស្អាត។ នៅលើពិដានក៏ឃើញផែនទី២ផ្ទាំងដែលបានដាក់លើនោះនាឆ្នាំ១៨៩២និងឆ្នាំ១៩៣៦ផងដែរ។ នៅក្នុងអាគារមានទ្វារបំរើអតិថិជនចំនួន ៣៨ដោយមានសេវាកម្មប្រៃសណីយ៍គ្រប់ប្រភេទ។
ភ្ញៀវទេសចរមកទស្សនាប្រៃសណីយ៍មជ្ឈមណ្ឌល Sai Gon គឺដើម្បីគយគន់សោភ័ណភាពរបស់សំណង់ផងហើយក៍ដើម្បីស្លុងអារម្មណ៍ទៅក្នុងពិភពបុរាណផង។ អស់រយៈពេលជាង ១០០ ឆ្នាំ ប្រៃសណីយ៍មជ្ឈមណ្ឌល Sai Gon នោតែជាសំណង់ស្ថាបត្យកម្មស្អាតទាក់ទាញមហាជនជាច្រើនកុះករមកទស្សនា៕
Thu Hoa