ទស្សនាផ្សារត្រីGiao Hai ខេត្តNam Dinh

VOVWORLD_ Giao Haiជាឃុំមួយស្ថិតនៅជាប់តំបន់អភិរក្សជីវចម្រុះ
ប៉ែកខាង​ត្បូងវាលសណ្ដទន្លេក្រហមដែលជាច្រកចូលទៅកាន់ឧទ្យានជាតិXuan
Thuy ខេត្តNam Dinhភូមិភាគខាងជើងវៀតណាម។ ឃុំនេះមានលក្ខណៈធម្មជាតិ​
និងវប្បធម៌ដ៏វិសេសវិសាលនៃតំបន់មាត់ទន្លេនិងឆ្នេរសមុទ្រ។ក្នុងនោះផ្សារត្រី
Giao Hai ជា ទីកន្លែងទាក់ទាញភ្ញៀវទេសចរមកទស្សនាយ៉ាងច្រើនកុះករ។

      ទើបតែម៉ោង៥ព្រឹក លោក Trinh Van Hau ជាអ្នកប្រកប​ការងារ​ទេសចរ​ណ៍
សហគមន៍បានមកគោះទ្វារអញ្ជើញក្រុមភ្ញៀវទៅទស្សនាផ្សារត្រី Giao Hai។នាពេល
ព្រឹកព្រហាម អរុណទើបនឹងរះស្រាងៗធ្វើដំណើរពីផ្ទះបុរាណទៅកាន់ផ្សារត្រីឃើញ
ទេសភាពធម្មជាតិដ៏ស្រស់ត្រកាល។ផ្សារត្រីស្ថិតនៅទំនប់សមុទ្រ Giao Thuy ចំណុះ
ដែនដីឃុំGiao Hai។  លោក Trinh Van Hauបានឲ្យដឹងថា

  “ នៅវាលាម៉ោង៥គឺមេឃជិតភ្លឺហើយមានទូកនិងនាវាជាច្រើនចេញចូល​
កំពង់ផែ។ពេលនោះភ្ញៀវទេសចរនឹងឃើញទិដ្ឋភាពទិញ​លក់​គ្រឿង​សមុទ្រ​យ៉ាង​
សប្បាយអ៊ូអរ​​​រ​បស់​បងប្អូន”។

ទស្សនាផ្សារត្រីGiao Hai ខេត្តNam Dinh - ảnh 1
នៅក្នុងផ្សារត្រី Giao Haiសុទ្ធតែឃើញអតិថិជនមកទិញគ្រឿងសមុទ្រស្រស់ៗគ្រប់ប្រភេទដែកទូកនេសាទដឹកមកលក់


        នៅក្នុងផ្សារត្រី Giao Haiសុទ្ធតែឃើញអតិថិជនមកទិញគ្រឿងសមុទ្រ​ស្រស់ៗ​
គ្រប់ប្រភេទដែកទូកនេសាទដឹកមកលក់។អ្នកស្រី Nguyen Thi Mo ជាប្រពន្ធម្ចាស់
ទូកនេសាទមួយរូបបានឲ្យដឹងថាគ្រឿងសមុទ្រ​នៅផ្សារ​នេះគឺ​ស្រស់និងធានាសុវតិ្ត
ភាពអនាម័យ។ 

       “ ចាប់ពីខែកញ្ញាដល់ខែមិនាជារយៈពេលរកស៊ីសំខាន់របស់ក្រុមអ្នកនេសាទ​
ក្នុង​ឃុំ។ពពួកមច្ឆានៅតំបន់សមុទ្រនេះមានគ្រប់ប្រភេទជាអាទិ៍ បង្គា ក្ដាម​ថ្ម 
ក្ដាម​សេះ​​​ បបែល មឹក។​គ្រឿងសមុទ្រនៅតំបន់នេះស្រស់និងឆ្ងាញ់ពិសេស”។

        ក្រោយរយៈពេលប្រមាណ១ម៉ោង​ការទិញលក់គ្រឿងសមុទ្រនាពេលព្រឹក​នៅ
ផ្សារត្រី Giao Haiបានបញ្ចប់។ ត្រី បង្គា ក្ដាម មឹកត្រូវបានដាក់ក្នុងធុងទឹកកក​
ហើយដឹកទៅលក់នៅផ្សារផ្សេងៗ។ដល់ម៉ោង១៦គឺផ្សារពេលរសៀលបានចាប់ផ្ដើម
ដូចនៅពេលព្រឹក។តាមការប៉ាន់ស្មានកំពង់ផែGiao Hai មានទូកនេសាទ​ចូល
ចតប្រមាណ​១០០០​គ្រឿង។ ជារួមគឺរបរនេសាទនៅទីកន្លែងនេះមិននាំ​មកនូវ
ប្រាក់ចំណូលច្រើនសំរាប់ម្ចាស់ទូកទេក៏ប៉ុន្តែបងប្អូននេសាទនៅតែថែរក្សារបរ
ជាប្រពៃណីនេះ៕

         

       

         

ប្រតិកម្មទៅវិញ

ផ្សេងៗ