ទស្សនាផ្សារVieng នៅខេត្ត Nam Dinh

VOVWORLD_ផ្សារVieng នៅខេត្ត Nam Dinhភាគខាងជើង​វៀតណាម​
ទាក់ទាញ​មនុស្សមកទស្សនាយ៉ាងច្រើនដោយសារលក្ខណៈពិសេសរបស់វា។ជា
រៀងរាល់ឆ្នាំផ្សារនេះប្រជុំតែមួយពេលនាថ្ងៃទី៨កើតខែមិគសិរប៉ុណ្ណោះ។នៅ
ផ្សារនេះមានដាក់លក់ទំនិញគ្រប់មុខដែលផលិតនៅនឹងតំបន់ហើយក៏ជា
កន្លែងមកទស្សនារបស់ភ្ញៀវទេសចរនាដើមរដូវផ្ការីកផងដែរ។

        នៅខេត្ត Nam Dinhមានផ្សារViengពីរកន្លែង។នោះគឺផ្សារViengនៅទីរួម
ស្រុក Nam Giang ស្រុកNam Truc និងផ្សារVieng Phu Day នៅឃុំKim Thai
ស្រុកVu Ban។ផ្សារVieng​ទាំងពីរកន្លែងនេះប្រជុំនារយៈពេលដូចគ្នា។ខុស
ពីផ្សារទិញលក់ឥវែឥវ៉ាន់ធម្មតា ការប្រជុំផ្សារViengនេះមានលក្ខណៈខាង
ព្រលឹងវិញ។ផ្សារViengនៅឃុំKim Thai ស្រុកVu Ban​ជាកន្លែងមានកេរ្តិ៍
តំណែលវិហារ Phu Day គោរពសក្ការព្រះម៉ែ Lieu Hanh។​ក្រៅពី​នោះ​នៅមាន
ផ្នូរMau វិហារ Vua វត្តLong Van វត្ត Cao វិហារTien Huong និងសាលាភូមិ​
លោក​Khong ដែលត្រូវបានកសាងឡើងក្នុងសតវត្សទី១៩។សំណង់ទាំង
នេះសុទ្ធតែត្រូវ​បាន​រដ្ឋទទួលស្គាល់ជាកេរ្តិ៍តំណែលប្រវតិ្តសាស្រ្តវប្បធម៌។
រីឯផ្សារViengនៅស្រុកNam Truc​គឺជាកន្លែងមានវត្ត Dai Bi គោរពបូជា
ព្រះសង្ឃ​Tu Dao Hanh ជាអ្នកបួសល្បីឈ្មោះ នារជ្ជកាល Le សតវត្សទី១១។
តាមលោកNguyen Tuan Sonជាពលរដ្ឋមួយរូបនៅឃុំ Nam Hai ស្រុក
Nam Trucខេត្ត​ Nam Dinh បានឲ្យដឹងថា

      “​ផ្សារVieng នៅស្រុកVu Banមានមុនផ្សារViengនៅស្រុកNam Truc។
ថ្វីបើដូច្នេះក្ដីតែផ្សារទាំងពីរនេះស្រដៀងនឹងគ្នាដោយសារបានបង្កើត
ឡើងតាំងពីយូរមកហើយ និងក្នុងបរិវេណផ្សារសុទ្ធតែមានសាលាភូមិ 
វិហារនិងវត្តអារាម។មនុស្សម្នាដើរផ្សារនេះសុទ្ធតែទៅវត្តអុជធូប។ផ្សារ
Vieng នៅខេត្ត Nam Dinhល្បីឈ្មោះហើយ​ភ្ញៀវទេសចរពីគ្រប់ទិសទីមក
កាន់ទីនេះដើម្បីសុំសេចក្ដីសុខសេចក្ដីចម្រើន។ជារៀងរាល់ឆ្នាំមានភ្ញៀវ
រាប់ហ្មឺននាក់មកទស្សនាផ្សារVieng”។

        ជាផ្សារមែនតែនៅផ្សារ Vieng មិនមានការទិញលក់ទំនិញថ្លៃៗដូច
នៅផ្សារ​ខេត្ត​ក្រុង​ឡើយ​។ផលិតផលដែលបានយកមកដាក់លក់នៅទីនេះ
សុទ្ធតែជារបស់របរ​ក្នុង​តំបន់។អ្នកផងប្រាប់គ្នាថាអាចដើរលេងផ្សារពី
ពេលព្រឹកដល់យប់តែបើចង់ទិញអីគឺគួរតែរងចាំដល់ក្រោយម៉ោងសូន្យ
ចូលថ្ងៃទី៨កើតខែមិគសិរសិនសឹមទិញ។ធ្វើអីចឹងគឺសំដៅទិញបានសេចក្ដី
សុខសេចក្ដីចម្រើន។លោកNguyen Tuan Sonបានឲ្យដឹងទៀតថា

       “នៅផ្សារ Viengខេត្ត Nam Dinhនេះមានលក់គ្រឿងស្ពាន់ គ្រឿងភាជន៍
និង​ឧបករណ៍​កសិកម្មគ្រប់ប្រភេទ។ក្រៅពីនោះមានលក់ដើមឈើលំអដ៏
សម្បូរបែប។​ក្រុម សិប្បករក្នុងស្រុកNam Truc សុទ្ធតែដឹកយកដើមឈើលំអ
របស់ខ្លួនមកផ្សារ​ដើម្បី​តាំង​បង្ហាញនិងលក់ឲ្យអតិថិជន។”

ទស្សនាផ្សារVieng នៅខេត្ត Nam Dinh - ảnh 1
នៅផ្សារ Viengខេត្ត Nam Dinhនេះមានលក់គ្រឿងស្ពាន់ គ្រឿងភាជន៍និងឧបករណ៍កសិកម្មគ្រប់ប្រភេទ


        ទោះបីជាការប្រជុំផ្សារបើកនាថ្ងៃទី៨កើតខែមិគសិរក្ដីតែតាំងពីពេល
រសៀលថ្ងៃ៧កើតបានមានមនុស្សជាច្រើនមកលក់ដូរ។ភ្ញៀវទេសចរមកពី
គ្រប់ទិសទី ហើយភាគច្រើនជាប្រជាពលរដ្ឋខេត្ត Nam Dinh និងខេត្តផ្សេងៗ
នៅវាលសណ្ដទន្លេក្រហម។នៅផ្សារ Viengគេមានទំនៀមទំលាប់គឺអ្នកលក់
មិននិយាយតំលៃខ្ពស់ពេកហើយអ្នកទិញក៏មិនតថ្លៃដែរ។ការទិញលក់ទំនិញ
នៅផ្សារនេះគ្រាន់តែមានលក្ខណព្រលឹងពោលគឺទាំងអ្នកទិញនិងអ្នកលក់
សុទ្ធតែចង់បានជួបតែភ័ព្វសំណាងល្អ។អ្នកស្រី Trinh Thi Thu នៅឃុំ Nam Loi
 ស្រុកNam Trucបានឲ្យដឹងថា

         “ ចំណុចវប្បធម៌វិសេសវិសាលនៅផ្សារ Viengគឺដោយសារ​ការលក់​ទំនិញ
​មិន​ផ្តោតទៅលើគោលបំណងរកចំណេញទេតែវាមានលក្ខណខាងព្រលឹងវិញ។
បរិយាកាសនៅផ្សារនេះគឺសប្បាយរីករាយណាស់។មនុស្សម្នាមកកាន់ផ្សារដើម្បី
សុំភ័ព្វសំណាងល្អ និងគយគន់ទេសភាពក្នុងនិទាឃរដូវ។ក្រៅពីការទិញឥវ៉ាន
 ទេសចរក៏ទិញផ្កានិងធូបដើម្បីទៅវត្តធ្វើបុណ្យផងដែរ”។

        ទំនៀមទំលាប់ដើរផ្សារ Vieng នាដើមរដូវផ្ការីកត្រូវបានបន្តពីជំនាន់មួយ​
ទៅ​ជំនាន់​មួយ។ជារៀងរាល់ឆ្នាំមានភ្ញៀវទេសចររាប់ហ្មឺននាក់មកកាន់ផ្សារ
Viengចូលរួម​ពិធី​បុណ្យ​ទាន សុំសេចក្ដីសុខសេចក្ដីចម្រើនក្នុងឆ្នាំថ្មី៕

         

         

ប្រតិកម្មទៅវិញ

ផ្សេងៗ