ទស្សនាពិធីបុណ្យវប្បធម៌នៅខេត្ត Lai Chau
KHAC KIEN – VINH PHONG -  
VOVWORLD_ខេត្តLai Chau ស្ថិតនៅប៉ែកពាយព្យប្រទេស វៀតណាម។នៅក្នុងខេត្តមានជនជាតិចំនួជាង២០រស់នៅ ជាមួយគ្នាដែលបង្កើតឡើងលំហវប្បធម៌ដ៏សំបូរបែប។អញ្ជើញមកទស្សនាខេត្ត Lai Chauក្រៅពីការដើរលេងនៅរមណីយដ្ឋាននានាភ្ញៀវទេសចរក៏តែងតែមកចូលរួមពិធីបុណ្យនានារបស់បងប្អូនជនរួមជាតិគ្រប់ជនជាតិផងដែរ។
VOVWORLD_ខេត្តLai Chau ស្ថិតនៅប៉ែកពាយព្យប្រទេសវៀតណាម។នៅក្នុងខេត្តមានជនជាតិចំនួនជាង២០រស់នៅជាមួយគ្នាដែលបង្កើតឡើងលំហវប្បធម៌ដ៏សំបូរបែប។អញ្ជើញមកទស្សនាខេត្តLai Chauក្រៅពីការដើរលេងនៅរមណីយដ្ឋាននានាភ្ញៀវទេសចរក៏តែងតែមកចូលរួមពិធីបុណ្យនានារបស់បងប្អូនជនរួមជាតិគ្រប់ជនជាតិផងដែរ។
ពិធីបុណ្យផ្កាជើងគោត្រូវបានប្រារព្វឡើងនាថ្ងៃទី១៣កើតខែបុស្សជារៀងរាល់ឆ្នាំ។ពិធីបុណ្យនេះមានប្រភពពីរឿងមានកំលោះក្រមុំមួយគូស្រលាញ់គ្នាតែមិនបានរស់នៅជាមួយគ្នាហើយលុះពេលនារីស្លាប់ទៅក៏ក្លាយទៅជាផ្កាជើងគោពណ៌សមួយទង ។ពេលវេលាបើកពិធីបុណ្យនេះក៏ស្របពេលដែលផ្កាជើងគោរីកស្គុះស្គាយក្នុងព្រៃផងដែរ ។បងប្អូនជនជាតិThaiនៅខេត្តLai Chauនិយាយដោយឡែកនិងនៅតំបន់ប៉ែកពាយព្យវៀតណាមនិយាយរួមតែងតែចូលរួមបុណ្យនេះដោយក្ដីសប្បាយរីករាយ។តាមអ្នកស្រី Thanh Huong ជាទេសចរមួយរូបមកពីទីក្រុងហាណូយបានចែករំលែកថា
“មកទស្សនាខេត្តហើយបានស្ដាប់គេនិទានរឿងពីសេចក្ដីស្នេហារបស់កំលោះក្រមុំនោះទើបខ្ញុំយល់ដឹងថែមទៀតនូវសោភ័ណភាពនៃផ្កាជើងគោ។ខ្ញុំបានមកទស្សនាខេត្ត Lai Chau ពីរលើកចំទិវាបុណ្យហើយបានចូលរួមសកម្មភាពវប្បធម៌ច្រៀងរាំនិងលេងល្បែងប្រជាប្រិយរបស់បងប្អូនជនជាតិ។ខ្ញុំត្រេកអរណាស់”។
រដូវផ្ការីកជាពេលវេលាគេរៀបចំពិធីបុណ្យទានច្រើនបំផុតនៅខេត្តLai Chau។ក្នុងនោះមានបុណ្យ Tu Ti របស់ជនជាតិ Giay នៅឃុំSan Thang ទីក្រុង Lai Chau ដែលបានបើកនាថ្ងៃទី២កើតខែបុស្សជារៀងរាល់ឆ្នាំ។បុណ្យ Tu Ti ជាបុណ្យព្រលឹងមួយរបស់ជនជាតិ Giayសុំឲ្យមេឃប្រទានរដូវអំណោយផល ជីវភាពរស់នៅរបស់ប្រជាជនបានសុខសាន្តត្រាណ។ក្នុងពិធីបុណ្យនេះក្រៅពីការសែនព្រេននៅមានការលេងល្បែងប្រជាប្រិយប្រពៃណីដែលផ្សាភ្ជាប់ជាមួយជីវភាពរស់នៅនិងសកម្មភាពផលិតកម្មកសិកម្មប្រចាំថ្ងៃ។តាមអ្នកស្រី Lo Thi Leoនៅភូមិ San ThangទីមួយឃុំSan Thang បានឲ្យដឹងថា
“ជនជាតិ Giay យើងខ្ញុំមានបុណ្យ Tu Ti ដែលបានរៀបចំនៅតាមភូមិឃុំជារៀងរាល់ឆ្នាំ។បានច្រៀងរាំក្នុងបុណ្យគឺខ្ញុំត្រេកអរណាស់។បងប្អូនទន្ទឹងរង់ចាំដល់ទិវាបុណ្យដោយត្រៀមរៀបចំសំលៀកបំពាក់ស្រាស់ស្អាតនៃជនជាតិ Giayដើម្បីទៅចូលរួមពិធីបុណ្យ”។
ក្រៅពីការសែនព្រេននៅមានការលេងល្បែងប្រជាប្រិយប្រពៃណីដែលផ្សាភ្ជាប់ជាមួយជីវភាពរស់នៅនិងសកម្មភាពផលិតកម្មកសិកម្មប្រចាំថ្ងៃ |
បញ្ចប់ពិធីបុណ្យ Tu Ti អ្នកភូមិតែងតែចូលរួមពិធីជប់លៀងសមូហភាពក្នុងគោលបំណងរឹតបន្តឹងមនោសញ្ចេតនារវាងបណ្ដាគ្រួសារដើម្បីរួមគ្នាឈានឡើងពង្រីកការងារបង្កបង្កើនផល លើកស្ទួយជីវភាពរស់នៅ។លោក Dao Manh Son អនុប្រធានគណៈកម្មាធិការប្រជាជនឃុំSan Thangបានថ្លែងថា
“ក្នុងពីធីបុណ្យ Tu Ti នេះបងប្អូនបួងសួងសុំឲ្យមេឃប្រទានទឹកភ្លៀងហើយក្រោយមកបានមានទឹកភ្លៀងធ្លាក់។ប្រការនេះបានបង្ហាញឲ្យឃើញថាបំណងប្រាថ្នារបស់ប្រជាជនត្រូវបានអ្នកតាទទួលស្គាល់។ពិធីបុណ្យឆ្នាំនេះមានការសំដែងសិល្បៈនិងការលេងល្បែងប្រជាប្រិយប្រពៃណីរបស់ជនជាតិ Giayដូចជាបោះឈូង ទាញព្រ័ត្រ បុកនំ day និងកាត់សសៃហ្វឺជាដើម”។
ក្រៅពីបណ្ដាពិធីបុណ្យពោលខាងលើ ក្នុងខេត្តLai Chauនៅមានបុណ្យមួយចំនួនទៀតរបស់ជនជាតិផ្សេងៗដែលបង្ហាញឲ្យឃើញនូវប្បធម៌ប្រពៃណីនិងសាមគ្គីភាពរវាងគ្រប់ជនជាតិជាភាតរៈទៀតផង៕
KHAC KIEN – VINH PHONG