ទស្សនាវត្តCuong Xa នៅខេត្ត Hai Duong
Vinh Phong -  
(VOVWORLD) /  
VOVWORLD_វត្តCuong Xa នៅឃុំHai Tan ជាសំណង់សាសនាមួយដោយ
របៀបស្ថាបត្យកម្មដ៏វិសេសវិសាលនៅខេត្ត Hai Duong។ វត្តCuong Xaជាកន្លែង
ជីវភាពវិញ្ញាណនិងកន្លែងទេសចរណ៍គួរឲ្យទាក់ទាញចំពោះប្រជាពលរដ្ឋខេត្ត
Hai Duongនិងភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេស។
វត្តCuong Xa នៅខេត្ត Hai Duongមានចំងាយ៨០គិឡូម៉ែត្រពីរដ្ឋធានី
ហាណូយ។ អញ្ជើញទៅទស្សនាវត្តនេះភ្ញៀវទេសចរនឹងបានគយគន់សោភ័ណភាព
ស្រស់ស្អាតប្រពៃណីនៃវត្តមួយដែលមានអាយុកាលយូរលង់បំផុតនៅប្រទេស
វៀតណាម។វត្តCuong Xaស្ថិតនៅលើទួលមួយប៉ែកនីរតីឃុំ Hai Tan។តាមឯកសា
រប្រវតិ្តសាស្រ្តបានឲ្យដឹងថាវត្តត្រូវបានជួសជុលលើកទីមួយនារជ្ជកាលស្ដេច Le
Vinh To ( ១៦១៩- ១៦២៨)។ដោយសារការបំផ្លិចបំផ្លាញនៃសង្គ្រាមនិងអាកាស
ធាតុបានជាដល់ឆ្នាំ១៩៤៦ ប្រជាជនក្នុងខេត្តបានធ្វើការជួសជុលវត្តលើក
ទីពីរ។ ព្រះសង្ឃThich Thanh Cuong ជាចៅអធិការវត្ត Cuong Xaបានឲ្យដឹងថា
នាឆ្នាំ២០០៩ វត្តត្រូវបានជួសជុលជាលើកទី៣ហើយបានពង្រីកបន្ថែម
៣៦០ម៉ែត្រក្រឡាទៀត។ចៅអធិការ Thich Thanh Cuong បានឲ្យដឹងថា
“ក្នុងអំឡុងធ្វើការជួសជុលវត្តនេះគេបានរកឃើញស្លាកស្នាមគ្រឹះនៃវត្ត
បុរាណ។ពេលនោះវត្តបានអញ្ជើញក្រុមអ្នកស្រាវជ្រាវប្រវតិ្តសាស្រ្តមកពិនិត្យ។
បន្ទាប់ពីសិក្សាស្រាវជ្រាវមកអ្នកស្រាវជ្រាវប្រវតិ្តសាស្រ្ត Tang Ba Hoanhនិង Le
Van Lanបានអះអាងថាវត្ត Cuong Xa ត្រូវបានកសាងឡើងនាសតវត្សទី១
និងទី៣។ វត្តនេះនៅមានឈ្មោះមួយទៀតគឺQuynh Khau Tu មានន័យថាវត្ត
នៅលើទួលត្បូង ”។
វត្ត Cuong Xaមានល្វែងធំចំនួន៥ នៅកណ្ដាល ខាងក្រោយមាន៣ល្វែង។
នៅខាងស្ដាំមាន៥ល្វែងសំរាប់គោរពបូជាបុព្វបុរស ហើយខាងឆ្វេងមាន៥ល្វែង
សំរាប់គោរពបូជាព្រះម៉ែនិងព្រះពុទ្ធ។ វត្ត Cuong Xaត្រូវបានសាងសង់ដោយថ្ម
ចំនួន៣០០០ដុំដែលដុំថ្មនីមួយមាទំងន់៨០គីឡូក្រាម បណ្ដោយ៤០សង់ទីម៉ែត្រ
ទទឹង៣០សង់ទីម៉ែត្រនិងកម្រាស់៣៥សង់ទីម៉ែត្រ។ នៅលើដុំថ្មទាំងអស់សុទ្ធតែ
មានឆ្លាក់អក្សរជានិមិត្តរូបនៃភ័ព្វសំណាង កំលាំងនិងអមតភាព។វត្ត Cuong Xa
ត្រូវបានអង្គការឯកទគ្គកម្មវៀតណាមទទួលស្គាល់ជាប្រព័ន្ធវត្តដើមដំបូងនភ
វៀតណាមដែលមានឆ្លាក់អក្សរនេះលើជញ្ជាំង។នាខែមេសាឆ្នាំ២០១៦វត្ត Cuong
Xaបានសម្ពោធវិហារ Tam Baoដែលបានកសាងពីថ្មហើយមានសសរឈើចំនួន
១៨ សសរនីមួយមានបរិមាត្រជាង១ម៉ែត្រ កំពស់៨ម៉ែត្រ។ ស្ដីពីសំណង់នេះ
ព្រះសង្ឃThich Thanh Cuong បានឲ្យដឹងថា
“ នៅក្នុងវិហារTam Baoនេះមានបដិមានិងទីសក្ការបូជាព្រះនាងគង់ស៊ីអ៊ីម
និងព្រះពុទ្ធដែលធ្វើពីថ្មពណ៌សមកពីភ្នំ Ngu Hanh Son ខេត្តDa Nangមានទំងន់
ជាង៦តោន។ ជារួមថាវត្ត Cuong Xaនៅតែរក្សាបាននូវវប្បធម៌ប្រពៃណីជាតិ
រាប់ពាន់ឆ្នាំមកហើយ ”។
|
វត្តCuong Xa នៅឃុំHai Tan ជាសំណង់សាសនាមួយដោយរបៀបស្ថាបត្យកម្មដ៏វិសេសវិសាលនៅខេត្ត Hai Duong |
វត្ត Cuong Xaត្រូវបានដូនតាកសាងឡើងនៅទីតាំងល្អដោយមានទេសភាព
ធម្មជាតិស្រស់ត្រកាល។ ពេលជ្រើសដីសំរាប់សាងសង់វត្តគេតែងតែគិតដល់កត្តា
សំខាន់ចំនួន៤នោះគឺត្រូវតែមានទឹក ភ្លើង មានស្បៀងអាហារនិងមានដើម
ឈើរួមជាមួយបរិយាកាសត្រជាក់ស្រួល។ លោកស្រីUong Thi Hoaជាភ្ញៀវទេសចរ
មួយរូបមកពីក្រុងហាណូយបានឲ្យដឹងថា
“ មកទស្សនាវត្តCuong Xaខ្ញុំសង្កេតឃើញថាវត្តនេះជាសំណង់ស្ថាបត្យកម្ម
មួយកន្លែងដ៏ល្អស្អាត។ ក្នុងបរិវេណវត្តមានវិហារTam Baoដែលបានកសាងនិង
តុបតែងយ៉ាងល្អប្រណិត។វត្តCuong Xaជាវត្តមួយដ៏មានតំលៃរបស់វៀតណាម”។
ជារៀងរាល់ឆ្នាំវត្តCuong Xaមានភ្ញៀវទេសចររាប់ពាន់នាក់មកទស្សនានិង
ធ្វើបុណ្យថ្វាយព្រះពុទ្ធ។បរិយាកាសនៅវត្តធ្វើឲ្យភ្ញៀវមានចំណាប់អារម្មណ៍សុខ
សាន្តស្រលាញ់ជីវិត៕
Vinh Phong
-VOVWORLD