ទស្សនាHon Dat នៅខេត្តKien Giang

VOVWORLD_ពេលទៅលេងខេត្តKien Giangម្ដងៗភ្ញៀវទេសចរណ៍តែងតែ​
ទៅ​ទស្សនាតំបន់កេរិ៍្តតំណែលប្រវតិ្តសាស្រ្ត Ba Hon ដែលមាន Hon Me Hon Dat
 Hon Soc  រួមជាមួយកោះធំតូចរាប់រយរាយដេរដាសក្នុងតំបន់សមុទ្រKien Luong
 ចំណុះស្រុក Hon Dat។​ Hon Datជាតំបន់ល្បីឈ្មោះនៅវៀតណាមតាមរយៈប្រលោម
លោក​​មាន​ចំណង​ជើងថាHon Datរបស់អ្នកអក្សរសាស្រ្តAnh Duc ហើយក៏ជា
តំបន់ល្បីឈ្មោះ​ទៅ​ដោយរម្មណីដ្ឋាននានាផងដែរ។

“ នៅក្នុងប្រលោមលោក​​Hon Dat អ្នកអក្សរសាស្រ្តបានរៀបរៀងឲ្យតួអង្គ
អ្នកស្រី Su មានប្ដីនិងកូន តែនៅក្នុងជីវិតជាក់ស្ដែងអ្នកស្រី Phan Thi Rang
គ្រាន់តែមានសង្សា​ប៉ុណ្ណោះ។មូលហេតុនាំឲ្យអ្នកអក្សរសាស្រ្តAnh Duc ច្នៃប្រឌិត
តួអង្គនេះគឺ​ដោយសារ​លោកចង់គូសបញ្ជាក់នូវចរិយាសម្បតិ្តថ្លៃថ្នូរបស់នារី
វៀតណាមនោះគឺអង់អាចក្លាហាន មិនចុះញ៉មស្មោះត្រង់សម្បុរសធម៌និង
មានការទទួលខុសត្រូវខ្ពស់”។

        ធ្វើដំណើរតាមផ្លូវជាតិលេខ៨០ទៅទិស Rach Gia – Ha Tien​ ឆ្លងកាត់ទី
រួមស្រុកHon Dat បត់ឆ្វេងប្រមាណ១៣គីឡូម៉ែត្រគឺទៅដល់តំបន់កេរិ៍្តតំណែល
ប្រវតិ្តសាស្រ្ត Hon Dat​។​​នេះជាទឹកដីផ្សាភ្ជាប់ជាមួយកេរិ៍្តឈ្មោះវីរៈនារីកងកំលាំង
ប្រដាប់អាវុធ Phan Thi Rang ( Tu Phung ) ក្នុងការតស៊ូប្រឆាំងអាមេរិក ជា
មូលរូបនៃតួអង្គអ្នកស្រី Suក្នុង​ប្រលោម​លោក​​មាន​ចំណង​ជើងថាHon Datរបស់
អ្នកអក្សរសាស្រ្តAnh Duc។ តាមលោកស្រីVo Thi Kieu Dung អនុប្រធានគណៈ
កម្មាធិការប្រជាជនឃុំTho Son ស្រុកHon Dat បានឲ្យដឹងថា

“ភ្ញៀវទេសចរមកទីនេះយ៉ាងច្រើនកុះករ។ គេច្រើនតែទៅទស្សនាផ្នូរអ្នក
ស្រី Su ដែលស្ថិតនៅក្នុងបរិវេណរវាងភូមិ Hon Dat និងភូមិHon Me។ មន្ទាប់មក
​គេតែងតែ​ទោះទស្សនាគុហារ Quan Y (ពេទ្យទ័ព)ជាពិសេសភ្ញៀវនិយមចូលចិត្ត
ឡើងភ្នំទស្សនា​ស្ថានីយ៍ទូរទស្សន៏។ ឈរនៅទីនោះមើលទៅក្រោមឃើញទួលនិង
វាលស្រែដ៏ស្រស់ស្អាត។ នៅទីនោះក៏មានអាគារតាំងបង្ហាញរូបថតនិងវត្ថុស្ដីពី
យុទ្ធជ័យរបស់ប្រជាជនដែលបានប្រយុទ្ធវាយខ្មាំងសត្រូវនៅ Hang Hon ហើយ
អ្នកទេសចរអាចទិញវត្ថុអនុស្សាវរីយ៏​នៅនឹងកន្លែងធ្វើជាកាដូជូនក្រុមគ្រួសារ
បាន”។

ទស្សនាHon Dat នៅខេត្តKien Giang - ảnh 1
Hon Datជាតំបន់ល្បីឈ្មោះនៅវៀតណាមតាមរយៈប្រលោមលោកមានចំណងជើងថាHon Datរបស់អ្នកអក្សរសាស្រ្តAnh Duc


ចំណុចសំខាន់នៅភ្នំ Hon Datគឺ​វិមានអនុស្សាវរីយ៍វីរជនពលីរួមជាមួយមណ្ឌល​
តាំង​បង្ហាញវត្ថុតាងសង្គា្រម។ ក្រៅពីនោះនៅមានប្រព័ន្ធគុហារនៅភ្នំHon Me 
និងវត្ត Tam Bao នៅភ្នំHon Queoទៀតផង។ លោក Giang Quang អនុប្រធាន
គណៈ​កម្មាធិការ​ប្រជាជនស្រុកHon Dat បានឲ្យដឹងថា

 “ មុននេះស្រុកខ្ញុំត្រូវសង្គ្រាមបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ ​ប្រជាជនក្នុ​ង​តំបន់
​គ្រាន់តែធ្វើកសិកម្មប៉ុណ្ណោះ។ សក្ដានុពលទេសចរណ៍នៅទីនេះគឺធំណាស់។ ស្រុក
កំពុងអំពាវនាវឲ្យក្រុមវិនិយគិនមកបណ្ដាក់ទុន កសាងប្រព័ន្ធកន្រ្តកខ្សែកាប
និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តំបន់ទេសចរណ៍ទាំងឡាយជាមួយគ្នា”។

នាបច្ចុប្បន្ននេះ នាពេលមកទស្សនាស្រុក​Hon Datម្ដងៗ ភ្ញៀវទេសចរណ៍
​អាច​គយគន់ទេសភាពធម្មជាតិដ៏ស្រស់ត្រកាលផងព្រមទាំងស្វែងយល់អំពី
តំលៃវប្បធម៌និងប្រពៃណីស្នេហាជាតិរបស់ប្រជាជននៅតំបន់និរតីវៀតណាម
ទៀតផង៕

       

        

ប្រតិកម្មទៅវិញ

ផ្សេងៗ