នាំពាណិជ្ជសញ្ញា​ទេសចរណ៍កោះ Phu Quoc ​ឲ្យកាន់តែល្បីឈ្មោះ

(VOVWORLD) - ដោយមានការតភ្ជាប់របស់ក្រុមហ៊ុនទេសចរណ៍ Duy nhất Đông Dương (Indochina Unique Tourist) ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែឧសភា ក្រុម Famtrip ទេសចរណ៍ថៃ ដែលមានសមាជិកចំនួន ៣៣ នាក់ មកពីទីភ្នាក់ងារទេសចរណ៍ Media, blogger, youtuber ដ៏មានឥទ្ធិពលនៅថៃបានអញ្ជើញទៅទស្សនា និងសិក្សាស្រាវជ្រាវបណ្ដាគោលដៅទេសចរណ៍នៅកោះ Phu Quoc។ នេះគឺជាកម្មវិធីសម្របសម្រួលគ្នារវាងមន្ទីរទេសចរណ៍ សម្ព័ន្ធសមាគមទេសចរណ៍ Kien Giang និងទីភ្នាក់ងារទេសចរណ៍ ដើម្បីទទួលស្វាគមន៍ក្រុម Famtrip ថៃផងដែរ ។
នាំពាណិជ្ជសញ្ញា​ទេសចរណ៍កោះ Phu Quoc ​ឲ្យកាន់តែល្បីឈ្មោះ - ảnh 1ខ្សែកាប Hon Thom ដែលវែងបំផុតនៅលើពិភពលោក (រូបថត៖ vnexpress)

ក្នុងអំឡុងពេលដំណើរទស្សនារយៈពេល ៣ ថ្ងៃ ២ យប់ ក្រុម Famtrip បានធ្វើការសិក្សាស្រាវជ្រាវលើគោលដៅទេសចរណ៍ដ៏ល្បីឈ្មោះនៅកោះ Phu Quoc ដូចជា រមណីយដ្ឋានទេសចរណ៍ Sun Group, Vin Group, ទីរួមស្រុកមេឌីទែរ៉ាណេ ជិះខ្សែកាប Hon Thom ដែលវែងបំផុតនៅលើពិភពលោក ប្រើប្រាស់សេវាកម្មទេសចរណ៍នានានៅកោះ Hon Thom ទស្សនាកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រពន្ធនាគា Phu Quoc ទស្សនាតំបន់ Long Beach Center ទស្សនា និងស្វែងយល់

ទីក្រុង Granworld សារមន្ទីរ Teddy Bear មើលកម្មវិធី "ព្រលឹងវៀតណាម និងពណ៌ចម្រុះ Venice និងសិក្សាស្រាវជ្រាវ ទស្សនា Safari និង Vinwonders ។ លោក Nguyen Son Thuy នាយកក្រុមហ៊ុនទេសចរណ៍ Duy nhat Dong Duong Da Nang បានឲ្យដឹងថា៖ "កោះ Phu Quoc គឺជាគោលដៅថ្មី ដែលយើងខ្ញុំចាំបាច់ត្រូវតភ្ជាប់ជាមួយពិភពលោក និងក្នុងប្រទេស។ បច្ចុប្បន្ននេះ មានការតភ្ជាប់យ៉ាងជិតស្និទ្ធក្នុងការកសាងខ្សែសង្វាក់តម្លៃនៅកោះ Phu Quoc។ យើងខ្ញុំក៏បានបង្កើតដំណើរទេសចរណ៍ដ៏សម្បូរបែបពី ២ ថ្ងៃ ៣ យប់ ដល់ ៤ ថ្ងៃ ៣ យប់ ដែលនឹងទស្សនារមណីដ្ឋាននៅកោះ Phu Quoc ស្ទើរតែទាំងអស់ក៏ដូចជាចូលរួមសកម្មភាពទេសចរណ៍លំដាប់ខ្ពស់នៅកោះ Phu Quoc ផងដែរ"។

សម្របខ្លួនទៅក្នុងបណ្ដាសកម្មភាពនៃមហោស្រពនៅ Vinpearl Phu Quoc ដូចជាកម្មវិធីសម្ដែងលឹងវៀតណាម – "កម្មវិធីសិល្បៈទេសសភាពពិត ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប 3D ដើម្បីបង្ហាញឡើងវិញនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប្រពៃណីរបស់វៀតណាម។ " ក្រុម Famtrip ទេសចរណ៍ថៃមានចំណាប់អារម្មណ៍ចំពោះទំហំដ៏ធំសម្បើម និងបច្ចេកវិទ្យាសម្ដែងទំនើបបំផុតពិភពលោក ដោយផ្អែកលើមូលដ្ឋានវប្បធម៌ប្រជាជាតិវៀតណាមដ៏វិសេសវិសាល ឬកម្មវិធីសិល្បៈពណ៌ចម្រុង Venice ដែលត្រូវបានរៀបចំយ៉ាងល្អិតល្អនរួមជាមួយនឹងបច្ចេកវិទ្យាឡាស៊ែរទំនើបបំផុតនៅវៀតណាមជាដើម។ លោក Thanasah Blogger ជនជាតិថៃម្នាក់បានសំណេះសំណាលថា៖ "នេះគឺជាលើកដំបូងហើយ ដែលខ្ញុំបានទៅទស្សនាកោះ Phu Quoc។ ខ្ញុំឃើញថាទេសភាពនៅទីនេះពិតជាស្រស់បំព្រងណាស់។ សំណង់នានាត្រូវបានសាងសង់ជាទ្រង់ទ្រាយធំ កន្លែងកម្សាន្តនានាបានឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរ ក្នុងនោះមានក្រុមយើងខ្ញុំដែរ។ ទន្ទឹមនឹងនេះភ្ញៀវទេសចរពិតជាពេញចិត្តចំពោះការទទួលស្វាគមន៍របស់ទីភ្នាក់ងារទេសចរណ៍ណាស់។ ក្រោយពីដំណើរទស្សនានេះ ពាណិជ្ជសញ្ញា Phu Quoc នឹងល្បីឈ្មោះថែមទៀត ពោលគឺមិនត្រឹមតែមានប្រជាជនថៃស្គាល់ដល់ Phu Quoc ប៉ុណ្ណោះទេ ថែមទាំងពិភពលោកទាំងមូល ទៀតផង"។

នាំពាណិជ្ជសញ្ញា​ទេសចរណ៍កោះ Phu Quoc ​ឲ្យកាន់តែល្បីឈ្មោះ - ảnh 2កម្មវិធីសម្ដែងលឹងវៀតណាម (រូបថត៖ Huu Khoa)

ដំណើរសិក្សាស្រាវជ្រាវនេះនឹងក្លាយទៅជាស្ពានតភ្ជាប់ សម្រាប់កោះ Phu Quoc ណែនាំផលិតផលទេសចរណ៍ រួមចំណែកនាំយករូបភាពទេសចរណ៍ Phu Quoc ទៅកាន់ភ្ញៀវទេសចរទាំងជិត ទាំងឆ្ងាយ ហើយក៏ជាសកម្មភាពជាក់ស្តែងមួយ ដើម្បីជំរុញការផ្សព្វផ្សាយផលិតផលទេសចរណ៍ ទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនា និងស្នាក់នៅ នៅកោះពេជ្រ Phu Quoc ឲ្យកាន់តែច្រើនថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Nguyen Chi Thanh អនុប្រធានមន្ទីរទេសចរណ៍ខេត្ត Kien Giang បានចាត់ទុកថា៖ “ដើម្បីទាក់ទាញបរិមាណភ្ញៀវទេសចរណ៍ ផ្នែកទេសចរណ៍ខេត្ត Kien Giang មានផែនការជាច្រើន ដូចជាការជំរុញការផ្សព្វផ្សាយទេសចរណ៍ កែលម្អផលិតផលទេសចរណ៍។ នាពេលខាងមុខ យើងខ្ញុំនឹងសិក្សាស្រាវជ្រាវ និងប្រកាសគោលដៅទេសចរណ៍ ផលិតផលទេសចរណ៍ថ្មី ដើម្បីបង្កលក្ខណៈងាយស្រួលដល់ផ្នែកទេសចរណ៍អភិវឌ្ឍន៍ ព្រមទាំងតភ្ជាប់កម្មវិធីឃុំមួយផលិតផលមួយ អនុវត្តន៍ទម្រង់ទេសចរណ៍មួយចំនួនទៀត ដូចជាទេសចរណ៍អេកូឡូស៊ី ទេសចរណ៍សហគមន៍ និងទេសចរជនបទជាដើម សំដៅបង្កើតភាពចម្រុះក្នុងផលិតផលទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរផងដែរ”។

ចាប់ពីដើមឆ្នាំមកទីក្រុង Phu Quoc បានទទួស្វាគមន៍ភ្ញៀវទេសចរជាង ២,៤ លាននាក់ ហើយតាមផែនការ ក្នុងឆ្នាំនេះផ្នែកទេសចរណ៍នឹងទទួលស្វាគមន៍ភ្ញៀវទេសចរជាតិចំនួន ៥,៨ លាននាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន ២០ ម៉ឺនាក់។ នាពេលខាងមុខ មន្ទីរទេសចរណ៍ខេត្ត Kien Giang នឹងបន្តរួមដំណើរជាមួយអង្គភាព និងសហគ្រាស តភ្ជាប់ដំណើរទេសចរណ៍ ដើម្បីនាំផ្នែកទេសចរណ៍ Phu Quoc អភិវឌ្ឍន៍ថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ