បេតិកភណ្ឌជាតិពិសេស - វិហារ Dau An

(VOVWORLD) - វិហារAn Xa (វិហារDau An) ត្រូវបានគេស្គាល់ជាសំណង់ស្ថាបត្យកម្មដ៏វិសេសវិសាល កម្រ មានតែមួយគត់ ហើយធំបំផុតនៃវប្បធម៌សាសនាតាវ ដែលត្រូវបានបន្សល់ទុកនៅខេត្ត Hung Yen និយាយដោយឡែក និងនៅទូទាំងប្រទេសនិយាយរួម។ វិហារមានតម្លៃប្រវត្តិសាស្រ្ត និងវប្បធម៌ដ៏ធំធេង ហើយជាសក្ខីភាពនៃសញ្ញាសម្គាល់នៃ "ខឿនវប្បធម៌សាសនាតាវសម័យដើម" នៅលើទឹកដីនេះ។ វិហារត្រូវបានរៀបចំចំណាត់ថ្នាក់ជាកេរ្កិ៍ដំណែលជាតិពិសេស។
បេតិកភណ្ឌជាតិពិសេស - វិហារ Dau An - ảnh 1វិហារបុរាណធ្វើសក្ការបូជាព្រះឥណ្ឌ

វិហារ An Xa ស្ថិតនៅភូមិ An Xa ឃុំ An Vien ស្រុក Tien Lu ខេត្ត Hung Yen ។ វិហារត្រូវបានសាងសង់ឡើងតាំងពីយូរយារណាស់មកហើយ ជាកន្លែងធ្វើសក្ការៈបូជាព្រះឥណ្ឌ Thiên Tiên, Địa Tiên និង Ngũ Lão Tiên Ông (ទេវាតានៃវប្បធម៌សានាសតាវ) ដែលមានគុណបំណាច់ត្រួសត្រាយតំបន់ដីភក់ កំចាត់សត្វព្រៃកាចសាហាវ បង្រៀនប្រជាជនភ្ជួររាស់ បង្កើតភូមិ និងសាងសង់ "Thụy Ứng Quán " (ឈ្មោះហៅផ្សេងរបស់វិហារ) ដើម្បីបួងសួងសុំរដូវអំណោយផល។ លោក Tran Thoai សមាជិកគណៈគ្រប់គ្រងមណ្ឌលកេរ្កិ៍ដំណែលវិហារ An Xa បានឲ្យដឹងថា៖

“កាលពីអតីតកាល វិហារនេះត្រឹមតែជាកន្លែងធ្វើសក្ការបូជា ដែលបានធ្វើពីស្លឹកឈើប៉ុណ្ណោះ ដូច្នេះហើយហៅថា Thụy Ứng Quán មានន័យថា ទីកន្លែងធ្វើសក្ការបូជា បួងសួងសុំសេចក្តីសុខ។ ប្រជាពលរដ្ឋមកពីគ្រប់ទិសទីមកបួងសួងសុំពរជ័យ សិរីមង្គល និងលាបសំណាង ។ ឆ្លងកាត់រាជវង្ស Dinh, Ly, Tran និង Le វិហារនេះត្រូវបានជួសជុលកែលម្អរជាបណ្តើរៗរហូតមកដល់សព្វថ្ងៃនេះ។ តំបន់កេរ្កិ៍ដំណែលមានវិហារChinh វិហារHa វិហារQuan Giam និងអាស្រមCo ។ប៉ុន្តែវិសេសវិសាលបំផុតគឺជាវិហារ Chinh ឬហៅម៉្យាងទៀតថាវិហារThuong”។

វិហារAn Xa គឺជាសំណាង់ស្ថាបត្យកម្មបុរមបុរាណ ដែលមានទេសភាពដ៏ស្រស់ស្អាត និងទំហំស្ថាបត្យកម្មធំគួរសម។ ប្រការដ៏វិសេសវិសាលបំផុតនៅវិហារAn Xa បើប្រៀបធៀបនឹងសំណង់ស្ថាបត្យកម្មផ្សេងទៀត គឺអគារទាំងពីរគឺ Ong Sang និង Hau Cung (ប្រាសាទក្រោយ) របស់វិហារគឺសុទ្ធតែធ្វើពីថ្មខៀវទាំងស្រុង បង្កើតលក្ខណៈដ៏វិសេសវិសាលកម្រមានក្នុងចំណោមកេរ្កិ៍ដំណែលនៅភាគខាងជើង។

តម្លៃសិល្បៈរបស់វិហារAn Xa ក៏ត្រូវបានបង្ហាញតាមរយៈវត្ថុបុរាណ និងរតនសម្បត្តិកម្រមានតែមួយគ្មានពីរ ហើយនាបច្ចុប្បន្នត្រូវបានរក្សាទុកនៅកេរ្កិ៍ដំណែលនេះ។ ក្នុងនោះមានរតនសម្បត្តិឆ្នើមចំនួន ២ គឺ៖ អាសនៈសក្ការបូជាធ្វើពីដីឥដ្ឋ (ប្រហែលនាសតវត្សរ៍ទី ១៦) និងប្រាង្គដីឥដ្ឋវិហារAn Xa (សតវត្សរ៍ទី ១៦ - ១៧) ។ លើសពីនេះ វិហារក៏រក្សាទុកនូវវត្ថុបុរាណដ៏មានតម្លៃមួយចំនួនទៀតផងដែ។ ទាំងនេះគឺជាមរតកវប្បធម៌ដែលមិនអាចកាត់ថ្លៃបាន ហើយជាប្រភពឯកសារប្រវត្តិសាស្ត្រដ៏មានតម្លៃសម្រាប់អ្នកស្រាវជ្រាវនៅពេលស្វែងយល់អំពីកេរ្កិ៍ដំណែល រមនីយដ្ឋាន និងទំនៀមទម្លាប់ធ្វើស្ការបូជាព្រះ។ លោកសាស្ត្រាចារ្យ Tran Lam Bien អ្នកស្រាវជ្រាវវប្បធម៌មានប្រសាសន៍ថា៖ ប្រាង្គនៅទីនេះខុសពីប្រាង្គព្រះពុទ្ធ។ ប្រាង្គព្រះពុទ្ធមានចំនួនជាលេខសេស ប៉ុន្តែប្រាង្គវិហារមាន១០ជាន់។ នៅលើប្រាងនេះ គេឃើញសេចក្តីប៉ងប្រាថ្នារបស់មនុស្សដែលត្រូវបានដាក់ក្នុងរូបចម្លាក់យ៉ាងច្បាស់លស់។ សេចក្តីប៉ងប្រាថ្នានោះត្រូវបានប្រមូលផ្ដុំដោយលំហូរវប្បធម៌ជាច្រើន៖ ទី១ គឺជំនឿប្រជាប្រិយ ហើយទី ២ គឺសេចក្តីប្រាថ្នាដែលផផ្សារភ្ជាប់ជាមួយការត្រិះរិះកសិកម្ម។ “ប្រាង្គនៅវិហារនេះនៅតែរក្សាទុកនូវក្បូរក្បាច់ រូបភាពតុបតែងជាច្រើន ពោលគឺមិនត្រឹមតែលើកសម្រស់របស់ប្រាង្គប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីព្រលឹងរបស់ប្រជាជនវៀតណាម និងបំណងប្រាថ្នារបស់មនុស្សដែលចង់ផ្ញើទៅតទេវាតាតាមរយៈប្រាង្គនេះថា៖ ប្រទានសេចក្ដីសុខ ដើម្បីមនុស្សផងដែរ”។

បេតិកភណ្ឌជាតិពិសេស - វិហារ Dau An - ảnh 2វិហារបុរាណធ្វើសក្ការបូជាព្រះឥណ្ឌ

ជាមួយនឹងតម្លៃពិសេសដូចដែលបានពោលខាងលើកេរ្កិ៍ដំណែលស្ថាបត្យកម្មសិល្បៈវិហារAn Xa ត្រូវបានលោកនាយករដ្ឋមន្ត្រីរៀបចំណាត់ថ្នាក់ជាកេរ្កិ៍ដំណែលជាតិពិសេសក្នុងឆ្នាំ ២០២០ ប្រាង្គដីឥដ្ឋនៃវិហារAn Xa ត្រូវបានទទួលស្គាល់ជារតនជាតិក្នុងឆ្នាំ ២០២១ និងអាសនៈសក្ការបូជាធ្វើពីដីឥដ្ឋត្រូវបានទទួលស្គាល់ជារតនជាតិឆ្នាំ ២០២២។ ដើម្បីពង្រីកតម្លៃវិហារ An Xa ថ្នាក់ដឹកនាំខេត្ត Hung Yen បានតម្រូវឱ្យស្ថាប័នមានសមត្ថកិច្ច និងស្រុក Tien Lu បង្កើនការងារគ្រប់គ្រងបេតិកភណ្ឌ និងកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រវប្បធម៌ ព្រមទាំងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព និងតាមពេលវេលាកំណត់នូវរាល់គោលដៅ និងភារកិច្ចអំពីកម្មវិធីអភិរក្ស និងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌ និងកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រវប្បធម៌ ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍ក្នុងដំណាក់កាល ២០២០ - ២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០។លោក Tran Quoc Van ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Hung Yen មានប្រសាសន៍ថា៖ “នាពេលខាងមុខ ស្ថាប័នមានសមត្ថកិច្ចចាំបាច់ត្រូវអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព និងតាមពេលវេលាកំណត់នូវរាល់គោលដៅ និងភារកិច្ចក្នុងកម្មវិធីអភិរក្សនិងពង្រីកតម្លៃវប្បធម៌ កេរ្កិ៍ដំណែលប្រវត្តិសាស្ត្រ និងវប្បធម៌ ផ្សារភ្ជាប់ជាមួយការអភិវឌ្ឍទេសចរណ៍ក្នុងដំណាក់កាល ២០២០ - ២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០។ ផ្តោតសំខាន់លើការសាងសង់ប្រព័ន្ធកេរ្កិ៍ដំណែលក្នុងភូមិសាស្ត្រស្រុក ក្នុងនោះមានកេរ្កិ៍ដំណែលជាតិពិសេសវិហារ An Xa ។ ហើយសាងសង់វិហារAn Xa ឲ្យក្លាយទៅជា គោលដៅទេសចរណ៍ថ្នាក់ខេត្តជាជំហានៗផងដែរ”។

វិហារAn Xa រួមជាមួយវត្ថុបុរាណមួយចំនួនបានក្លាយទៅជាសក្ខីភាពដែលមិនអាចកាត់ថ្លៃបាននៃប្រវត្តិសាស្រ្តខេត្តHung Yen ។ ស្នាកស្នាមរបស់វិហារទីសក្ការៈរបស់ប្រាសាមានអត្ថន័យរបស់ជីវភាពមនុស្ស និងជំនឿដ៏វិសេសវិសាល បង្ហាញពីការផ្លាស់ប្តូរនៅក្នុងលំហូរវប្បធម៌ ហើយត្រូវបានបន្តមតរកដល់មនុស្សជំនាន់ក្រោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ