បទពិសោធន៍គួរឲ្យចាប់អារម្មណ៍នៅភូមិ Cu Lan ខេត្ត Lam Dong
Lan Anh -  
(VOVWORLD) /  
VOVWORLD_ភូមិ Cu Lan ជាកន្លែងរស់នៅរបស់ជនរួមជាតិជនជាតិ K’ho។
ដោយសារមានទីតាំងស្ថិតនៅតំបន់ខ្ពង់រាប Lang Biang ខេត្តLam Dong បានជានៅ
ទីនេះមានអាកាសធាតុត្រជាក់ស្រួលពេញមួយឆ្នាំ។ភូមិ Cu Lan នាបច្ចុប្បន្នបាន
ក្លាយទៅជាកន្លែងមកដល់គួរឲ្យគាប់ចិត្តរបស់ភ្ញៀវទេសចរជាច្រើននាក់។
Cu Lan ជាឈ្មោះរបស់រុក្ខជាតិម្យ៉ាងដុះក្នុងព្រៃហើយក៏ជាឈ្មោះនៃសត្វព្រៃមួយ
ប្រភេទដែរ។ ភូមិ Cu Lan មានផ្ទៃដីចំនួន៣០ហិកតាដោយស្ថិតនៅកណ្ដាលព្រៃ
ស្រោងនៅជើងភ្នំLang Biang លើទឹកដីស្រុក Lac Duong ខេត្ត Lam Dong ចំងាយ២០
គីឡូម៉ែត្រ ពីទីក្រុងDa Lat។ ភូមិ នេះ ជាកន្លែងរស់នៅរបស់សហគមន៍ជនរួមជាតិ
ជនជាតិ K’ho។ ផ្ទះរបស់ប្រជាពលរដ្ឋក្នុងភូមិធ្វើអំពីឈើហើយជីវភាពរស់នៅសុខ
សាន្តត្រាណណាស់។ ដោយសារមានការចាប់អារម្មណ៍ខ្លាំងចំពោះភូមិ Cu Lan
តន្រ្តីករមួយរូប ឈ្មោះVan Tuan Anh បានកសាងកន្លែងនេះក្លាយទៅជារមនីយដ្ឋាន
ទេសចរណ៍ធម្មជាតិដ៏វិសសវិសាលមួយ។ តាមលោក Doan Truong Son ជា
មគ្គុយទេសទេសចរណ៍នៃក្រុមហ៊ុន Viettravel ឲ្យដឹងថា
“ មនុស្សម្នាក់ៗមានចំណាប់អារម្មណ៍រៀងៗខ្លួនចំពោះឈ្មោះនៃតំបន់។ ឈ្មោះ
Cu Lan មានលក្ខណៈប្រជាប្រិយហើយសាមញ្ញដូចទិដ្ឋភាពនៅទីនេះដែរ។ ក៏ប៉ុន្តែ
យើងនឹងរកឃើញប្រការគួរឲ្យចាប់អារម្មណ៍ជាច្រើននៅក្នុងបរិយាកាសធម្មជាតិដ៏
មហិមានេះ។ អ្នករស់នៅទីក្រុងដែលសំបូរធូលីនិងផ្សែងនោះពេលមកទស្សនា
រមនីយដ្ឋានធម្មជាតិនេះគេឃើញមានភាពខុសប្លែកយ៉ាងច្បាស់”។
មកទស្សនាភូមិ Cu Lan ភ្ញៀវទេសចរអាចដើរគយគន់ទេសភាព ឡើងទួល
ចូលមើលផ្ទះឈើរបស់អ្នកភូមិ ដើរឆ្លងស្ពានខ្សែកាបមានប្រវែង១០០ម៉ែត្រ ឬជិះ
ឡានJeepទស្សនាទេសភាពនៅជំវិញភូមិ។
អង្គុយលើឡាន Jeepធ្វើដំណើរទៅតាមផ្លូវបទបែនលើទួលឬឆ្លងកាត់ជ្រោះក្នុង
ព្រៃដែលមានផ្កាចំរុះពណ៌រីកស្គុះស្គាយនោះគឺបទពិសោធន៍គួរឲ្យចាប់អារម្មណ៍យ៉ាង
ខ្លាំងរបស់ភ្ញៀវទេសចរ។ អ្នកស្រីTrinh Thi Ngotមកពីទីក្រុងហូជីមិញបានចែករំលែក
ថា
“ មកទស្សនាភូមិ Cu Lan ខ្ញុំត្រូវបានជិះឡានJeepហើយមានការចាប់អារម្មណ៍
យ៉ាងខ្លាំង។ មុននេះខ្ញុំមិនដែលជិះឡានលើផ្លូវចោទនិងកោងបែបនឹងទេ។ នេះជា
សេវាដ៏ល្អមួយដែលនាំមកការសប្បាយរីករាយជូនភ្ញៀវទេសចរ”។
|
ភូមិ Cu Lan មានផ្ទៃដីចំនួន៣០ហិកតាដោយស្ថិតនៅកណ្ដាលព្រៃស្រោងនៅជើងភ្នំLang Biang លើទឹកដីស្រុក Lac Duong ខេត្ត Lam Dong ចំងាយ២០ គីឡូម៉ែត្រ ពីទីក្រុងDa Lat |
ក្រៅពីសកម្មភាពនេះ អ្នកទេសចរអាចចូលរួមការឡើងភ្នំ បង្ហោះខ្លែង ជិះទូក
លើបឹងឬចាប់ត្រី។ គេក៏បោះជំរំលេងល្បែងប្រជាប្រិយឬស្ដាប់កំសាន្តតូរ្យតន្ត្រីគង
ឃ្មោះផងដែរ។ នៅភូមិ Cu Lan នេះមានវិចិត្រសាលមួយកន្លែងសំរាប់ភ្ញៀវនិយម
ចូលចិត្តវិចិត្រកម្ម។ តាមតន្ត្រីករ Van Tuan Anh ជាអ្នកបង្កើតសំណង់នានាក្នុង
រមនីយដ្ឋានបានឲ្យដឹងថា
“ ភ្ញៀវទេសចរផ្ចិតផ្ចង់ណាស់។ គេចង់ស្វែងយល់ជីវភាពរបស់តំបន់បានជា
ការថែរក្សាវប្បធម៌របស់ជនរួមជាតិនៅទីនេះមានសារដ៏សំខាន់។ អ្នកភូមិ Cu Lan
រក្សាបានជីវភាពវប្បធម៌នៃជាតិខ្លួនដែលមានការច្រៀងរាំ វាយគងឃ្មោះ ហើយ
បន្លែនិងសត្វត្រូវបានដាំដុះចិញ្ចឹមនៅក្នុងព្រៃតាមបែបធម្មជាតិ។ ដូច្នេះភ្ញៀវទេសចរ
មកទស្សនាភូមិសុទ្ធតែមានការចាប់អារម្មណ៍ដ៏ល្អប្រសើរ”។
Lan Anh
-VOVWORLD