បទពិសោធន៍ទេសចរណ៍ដ៏ស្និទ្ធស្នាលជាមួយសត្វដំរីនៅឧទ្យានជាតិ Yok Don
(VOVWORLD) - អ្នកទស្សនានៅពេលមកដល់ឧទ្យានជាតិ Yok Don ស្រុក Buon Don ខេត្ត Dak Lak ម្ដងៗ នឹងអាចចូលគយគន់ព្រៃព្រឹក្សា ស្វែងយល់ពីសកម្មភាពប្រចាំថ្ងៃរបស់សត្វដំរី មើលដំរីពីចម្ងាយ មើលពួកវាស៊ីផឹកទឹក ងូតទឹក និងដើរកម្សាន្តក្នុងព្រៃ។ ទាំងនេះគឺជាសកម្មភាពក្នុងកម្មវិធីទេសចរណ៍ស្និទ្ធស្នាលជាមួយសត្វដំរី ដែលត្រូវបានអនុវត្តន៍នៅឧទ្យានជាតិ Yok Don អស់រយៈពេលជិត ៦ ឆ្នាំកន្លងមក។
បទពិសោធន៍ទេសចរណ៍ដ៏ស្និទ្ធស្នាលជាមួយសត្វដំរីនៅឧទ្យានជាតិ Yok Don។ (រូបថត៖ VOV) |
ខណៈពេលដើរកម្សានក្នុងឧទ្យានជាតិ Yok Don ឃុំ Krong Na ស្រុក Buon Don ខេត្ត Dak Lak ដំរីញី H'Blú បានមើលឃើញចំណីអាហារ ហើយភ្លាមៗនោះក៏ផ្តល់សញ្ញា
ដល់មិត្តដំរីរបស់ខ្លួន។ ដើរតាម H'Blú ដំរីញី Kham Phanh ក៏បានដើរទៅមុខយ៉ាង
រហ័ស ដើម្បីរីករាយនឹងដើមចេកដែលបានកាត់ដាក់ជាស្រេចសម្រាប់ធ្វើជាចំណី។ ក្រោយពីស៊ីរួច ពួកវាដើរឆ្ពោះទៅមាត់ទន្លេ ដើម្បីផឹកទឹក និងងូតទឹកបម្រើការទស្សនារបស់ភ្ញៀវទេសចរ។
សកម្មភាពរបស់សត្វដំរីទាំងពីរក្បាលនេះប្រព្រឹត្តទៅតាមបែបធម្មជាតិ ដោយមិន
មានការបង្ខិតបង្ខំ ឬការបញ្ជាពីអ្នកថែទាំដំរីឡើយ។ អ្នកទស្សនាឈរនៅចម្ងាយមាន
សុវត្ថិភាព ដើម្បីតាមដានសកម្មភាពរបស់សត្វដំរី ហើយស្តាប់មគ្គុទ្ទេសក៍ទេសចរណ៍ ឧទ្ទេសនាមពីចរឹតលក្ខណៈ ព័ត៌មាន និងប្រវត្តិការបណ្តុះបណ្តាល ថែទាំរបស់ដំរីនីមួយៗ។ អ្នកស្រី Phan Ngoc Que Lam ភ្ញៀវទេសចរនៅខ័ណ្ឌទី ១១ ទីក្រុងហូជីមិញ ដែល
ចូលរួមឆ្លងបទពិសោធន៍នេះ បានចែករំលែកថា៖
“សត្វដំរីរស់នៅក្នុងបរិស្ថានធម្មជាតិ ហើយរូបខ្ញុំផ្ទាល់ក៏មានអារម្មណ៍សុខ
ស្រួលដែរ នៅពេលឃើញពួកវារស់នៅក្នុងបរិស្ថានបែបនេះ។ ដំរីជាសត្វព្រៃមួយប្រភេទដែរ ហើយ
ការរស់នៅក្នុងព្រៃនឹងមានអារម្មណ៍ស្និទ្ធស្នាលជាង។ នៅពេលខ្ញុំមកទីនេះ មគ្គុទ្ទេសក៍
ទេសចរណ៍បានចែករំលែកព័ត៌មានជាច្រើនអំពីសត្វដំរី គួរឱ្យចាប់អារម្មណ៍ណាស់ ហើយខ្ញុំចង់ដឹងបន្ថែមអំពីពួកវា”។
សកម្មភាពឆ្លងកាត់ពិសោធន៏នេះគឺជាដំណើរទេសចរណ៍អេកូស្និទ្ធស្នាលជាមួយសត្វដំរីដោយឧទ្យានជាតិ Yok Don និងអង្គការសត្វអាស៊ីសហការអនុវត្តន៍ ចាប់តាំងពីពាក់
កណ្តាលឆ្នាំ ២០១៨ មក ដោយមានគោលដៅអភិរក្សហ្វូងដំរីចិញ្ចឹមនៅ Dak Lak នៅ
ចំពោះមុខការដែលសត្វដំរីនៅទីនេះកាន់តែចាស់និងខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ។
បច្ចុប្បន្ននេះ មានដំរីចំនួន ១០ ក្បាលដែលចូលរួមក្នុងគំរូនេះ ក្នុងនោះមានដំរីញី
ចំនួន ៦ ក្បាល ដែលតែងតែប្រាស្រ័យទាក់ទងជាមួយភ្ញៀវទេសចរ។ យោងតាមលោក Pham Xuan Quynh កម្មាភិបាលទទួលបន្ទុកគម្រោងនៃអង្គការសត្វអាស៊ី ដំរីដែល
ចូលរួមក្នុងកម្មវិធីនេះ ពិតជាមានសេរីភាពក្នុងបរិស្ថានពាក់កណ្តាលព្រៃ។ ជំនួសឱ្យ
ការអង្គុយលើខ្នងដំរី អ្នកទស្សនាអាចមើលដំរីពីចម្ងាយ តាមដានដំរីស៊ីអាហារផឹកទឹក ងូតទឹក ដេក ដើរកម្សានក្នុងព្រៃ...ដោយមិនប៉ះពាល់ដោយផ្ទាល់ដល់ជីវភាពរបស់ដំរីទេ។
“អ្នកថែទាំដំរីមិនយកទំពក់ដែក ឬញញួរឈើទេ ប្រើតែរង្វាន់ ឬឲ្យដំរីស៊ីអាហារដើម្បីឲ្យវាសហការជាមួយគាត់។ ការប្រើប្រាស់វិធានការបែបនេះ នឹងជួយឱ្យ
សត្វដំរីត្រឡប់ទៅរកលក្ខណៈធម្មជាតិវិញជាបណ្ដើរៗ វានឹងដឹងពីកន្លែងទៅរកអាហារ ចេះរបៀបព្យាបាលខ្លួនឯង និងរបៀបថែទាំគ្នាទៅវិញទៅមក។ បន្តិចម្ដងៗ អារម្មណ៍របស់
សត្វដំរីកាន់តែមានផាសុកភាព ហើយសុខភាពក៏ប្រសើរឡើង។ អាហារ និងទឹកផឹកសុទ្ធតែជារបស់របរដែលពួកវាត្រូវការ”។
ភ្ញៀវទេសចរអាចខិតជិតមកដំរីក្នុងចម្ងាយសុវត្ថិភាព។ |
ក្នុងរយៈពេល ៦ ឆ្នាំកន្លងមកនេះ ឧទ្យានជាតិ Yok Don បានទទួលស្វាគមន៍ភ្ញៀវ
ទេសចរជាច្រើនមកទស្សនា និងចូលរួមឆ្លងកាត់ពិសោធន៍ដំណើរទេសចរណ៍អេកូស្និទ្ធស្នាល
ជាមួយសត្វដំរី។ នៅឆ្នាំ ២០២៣ ដំណើរទេសចរណ៍ឆ្លងកាត់បទពិសោធន៍នេះត្រូវបានអង្គការ
កំណត់ត្រាវៀតណាមទទួលស្គាល់ជាដំណើរទេសចរណ៍មួយក្នុងចំណោមដំណើរ
ទេសចរណ៍ដ៏ពិសេសបំផុតទាំង ២០ នៅប្រទេសវៀតណាម។ លោក Y Siem Hdok មគ្គុទ្ទេសក៍ទេសចរណ៍នៃឧទ្យានជាតិ Yok Don បានឲ្យដឹងថា ការទទួលស្គាល់នេះ
បង្ហាញថា គំរូទេសចរណ៍ឆ្លងកាត់បទពិសោធន៍នេះ មិនត្រឹមតែនាំមកនូវផលប៉ះពាល់ជា
វិជ្ជមានដល់សត្វដំរី និងបរិស្ថានធម្មជាតិប៉ុណ្ណោះទេ ថែមទាំងមានការពេញនិយមពី
សំណាក់ភ្ញៀវទេសចរទៀតផង។
“ដំណើរទេសចរណ៍ឆ្លងកាត់បទពិសោធន៍ជាមួយសត្វដំរី នាបច្ចុប្បន្ន កំពុងជាដំណើរ
ទេសចរណ៍ដែលទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងបរទេសច្រើនជាងគេ ដោយនាំ
មកនូវតម្លៃមនុស្សធម៌ដល់សត្វដំរីនីមួយៗ។ ក្នុងអំឡុងពេលចូលរួមដំណើរទេស
ចរណ៍នេះ យើងខ្ញុំនឹងបញ្ជូនសារដើម្បីជួយភ្ញៀវទេសចរឱ្យស្រឡាញ់សត្វដំរីបន្ថែមទៀត”។
រួមជាមួយនឹងគំរូទេសចរណ៍ដ៏ស្និទ្ធស្នាលជាមួយដំរី ភ្ញៀវទេសចរនៅពេលមក
ឧទ្យានជាតិ Yok Don ក៏អាចទទួលបានបទពិសោធន៍ផ្សេងទៀតដូចជា ការជិះទូកលើ
ទន្លេ Serepok ស្ទូចត្រី ការបោះតង់ ទស្សនានិងថតរូបសត្វស្លាប ដើរកម្សាន្តក្នុងព្រៃ ស្វែងយល់អំពីប្រព័ន្ធអេកូឡូស៊ីព្រៃឈើ ជាដើម។
ដោយមានជីវចម្រុះ ប្រភេទសត្វ និងរុក្ខជាតិកម្រជាច្រើន ឧទ្យានជាតិ Yok Don គឺជាកន្លែងដែលមានប្រភពអាហារ ទឹក ក៏ដូចជាលក្ខខណ្ឌបរិស្ថានដ៏សមស្របសម្រាប់
ហ្វូងដំរីចិញ្ចឹមនៅ Dak Lak ដើម្បីសម្របខ្លួន និងត្រឡប់មកវិញជាមួយនឹងជីវភាព
ពាក់កណ្តាលព្រៃ។ តាមនោះ បង្កើតឱកាសឱ្យពួកវាត្រូវបានអភិរក្សឱ្យបានយូរអង្វែង មានសុខភាពល្អ និងសេរីភាពជាងមុន ទន្ទឹមនឹងនោះក៏បង្កើតគំរូទេសចរណ៍ឆ្លងបទ
ពិសោធន៏ដ៏ពិសេសដោយឡែកសម្រាប់ភ្ញៀវទេសចរដែលមកទស្សនាខេត្ត Dak Lak ផងដែរ៕