បរមរាជវាំងThang Long-ហាណូយ

Vovworld-ពេលរើរាជធានី Hoa Luខែត្រ Ninh Binh ទៅកាន់រាជវាំង Dai La មុននេះ
១០សតវត្សរ៍ស្តេច​Ly Thai To  បានសម្រេចសាងសង់ រាជវាំង Thang Longលើខឿន
នៃ រាជវាំង Dai La បុរាណ។ រាជវាំងថ្មីនេះរួមមាន​Kinh thanh(រាជធានី-ជាកន្លែងដែល
ប្រជាជនរស់នៅ)- Hoang thanh( បរមរាជវាំង-ជាកន្លែងដែលមន្រ្តីរស់នៅនិងធ្វើការ)
និងTu cam thanh(រាជវាំងហាមប្រាម-ជាកន្លែងសំរាប់ស្តេចនិងអគ្គមហេសីនិងស្រីស្នំ
មួយចំនួន)។ទោះបីផ្នែក មួយចំនួនត្រូវខូចខាតនៅក្នុងសង្រ្គាមក្តីប៉ុន្តែបណ្តាសំណង់
សេសសល់នៅមានការទាក់ទាញសំរាប់អ្នកទសេចរដូចជា៖ខ្លោងទ្វាធំប៉ែកខាងជើង
វិមានKinh Thienនិងប្រាសាទទង់ហាណូយជាដើម។


                         

បរមរាជវាំងThang Long-ហាណូយ - ảnh 1
បរមរាជវាំងThang Long-ហាណូយ

ក្នុងឱកាសទីក្រុងហាណូយរំលឹកខួបលើកទី១ពាន់នៃទិវាបង្កើតThang Long-ហាណូយ នាឆ្នាំ២០១០បណ្តាអ្នវិទ្យសាស្រ្តបានរកឃើញស្លាកស្នាមនៃសំណង់ស្ថាបត្យកម្មកេរ្តិ៍
ដំណែលនៃ បរមរាជវាំង Thang Long។ប្រការនេះបានសរឲ្យឃើញ​ថា៖កន្លែងនេះតែង
តែជាមជ្ឈមណ្ឌលវប្ប​ធម៌និងសេដ្ឋកិច្ចនក្រោមរាជកាលសក្តិភូមិវៀតណាមជាច្រើន។សាស្រ្តាចារប្រវត្តិសាស្រ្ត Le  VanLan អោយដឹងថា៖“នៅជម្រៅ៤ម៉ែត្រនោះគឺជាស្នាម
នៃ រាជវាំងបុរាណ Dai La ។នៅជម្រៅ៣ម៉ែត្រ បណ្តាបុរាណវត្ថុវិទូរកឃើញស្លាកស្នាម
នៃខឿនវ​ប្បធម៌របស់រាជកាលបណ្តាស្តេច  Lyពីសតវ​ត្សរ៍ទី១១ដល់ទី១២។និង នៅ
ជម្រៅ២ម៉ែត្រវត្ថុនិងស្នាមរបស់រាជកាលបណ្តាស្តេច Tranនៅសតវ​ត្សរ៍ទី១៤។ប្រការ
នេះបញ្ជាក់ថា៖ បរមរាជវាំងThang Longតែងតែជាកន្លែងកណ្តាលនៃប្រទេសជាតិក្នុ​ង
រយះពេលរាប់ពាន់ឆ្នាំ។  “

​​​​​​​​​​​​​​​​​​​​​​                       

បរមរាជវាំងThang Long-ហាណូយ - ảnh 2

នៅកង្លែងកណ្តាលនៃបរមរាជវាំងបុរាណមានសំណង់ស្ថាបត្យកម្មជាលក្ខណះបារាំង
ឬផ្ទះD67ជាទីស្នាក់ររបស់ការិយាល័យនយោបាយរបស់គណះកម្មាធិការមជ្ឈឹមបក្ស
កម្មុយនិស្តវៀតណាមនិងគណះកម្មា​ធិការយោធាដែលបាននាំចេញសច​ក្តីសម្រេច
ចិត្តប្រវត្តិសាស្រ្តដែលអនុញ្ញាតិដំណើរការតុសូសង្រ្គោះជាតិឯកភាពប្រទេសជាតិ។ សាស្រ្តាចារប្រវត្តិសាស្រ្តPhan  Huy Le អោយដឹងថា៖“  ឥឡូវនេះស្ថាប័នដឹកនាំ
សំខាន់បំផុតរបស់រដ្ឋវៀតណាមនៅប្រជុំនៅទីនេះដដែល។រមណីយ៍ដ្ឋាន​នេះនៅ
មានតំលៃប្រវត្តិសាស្រ្តនិងវប្បធម៌ដ៍ថ្លៃថ្លាចំពោះវៀតណាមដដែល។     “
នាថ្ងៃទី១សី​ហាឆ្នាំ២០១០បរមរាជវាំងThang Long ត្រូវ​បាន បញ្ជូលក្នុងបញ្ជីបេតិកភ័ណ្ឌ
វប្បធម៌ពិភពលោកនៃ UNESCO។រមណីដ្ឋាននេះជាសាក្សី១នៃប្រពៃណីវប្បធម៌ពី​យូរ
លង់ណាស់មកហើយរបស់ប្រជាជន នៅ​វាលទំ​នាបទន្លេក្រហមនិង​ ជាសាក្សី១នៃ
ប្រពៃណីវប្បធម៌រាប់ពាន់ឆ្នាំរបស់ប្រជាជនវៀតណាមជាទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ