ពន្ធនាគារ Son La - កេរដំណែលជាតិពិសេស

(VOVWORLD) - ពន្ធនាគារ Son La ត្រូវបានកសាងឡើងដោយអាណានិគមបារាំងកាលពី ដើមសតវត្សទី២០។ នេះជាកន្លែងឃុំឃាំងជនកុម្មុយ និស្តនិងអ្នកស្នេហាជាតិវៀត ណាមប្រមាណ១ពាន់នាក់។ កេរដំណែលពន្ធ នាគារ Son La ត្រូវបានរៀប ចំណាត់ថ្នាក់ជាកេរដំណែលជាតិនាឆ្នាំ១៩៦២ ហើយជាកេរដំណែលជាតិពិសេស នាឆ្នាំ២០១៤។ នេះជា “អាស័យដ្ឋានក្រហម” ដើម្បីអប់រំប្រពៃណីបដិវត្តន៍ ក៏ដូច ជារំលឹកវិញ្ញាណក្ខ័ន្ធដល់មនុស្សដែលបានពលីជីវិតក្នុងបុព្វហេតុតស៊ូដណ្ដើមឯករាជ្យនិងសេរីភាពជាតិ ផងដែរ។
ពន្ធនាគារ Son La - កេរដំណែលជាតិពិសេស - ảnh 1ទិដ្ឋភាពនៃពន្ធនាគារ Son La (រូបថត៖ VOV5) 

  កេរដំណែលពន្ធនាគារ Son La ស្ថិតនៅលើទួលភ្នំ Khau Ca ដែលអាច មើលទិដ្ឋភាពទូទៅនៃទីក្រុង Son La។ ក្នុងពន្ធនាគារនេះមានបន្ទប់ឃុំឃាំង ពិសេសដោយមានទំហំតែ១,២ម៉ែត្រការ៉េប៉ុណ្ណោះ។ ពន្ធនាគារនេះមានទម្រង់ដ៏ រឹងមាំ៖ ជញ្ជាំងត្រូវបានកសាងពីថ្មនិងឥដ្ឋ ដំបូលប្រក់សង្កសី គ្មានពិដាន គ្រែ សម្រាប់អ្នកទោសក៏ត្រូវបានកសាងពីថ្មដែរ ដោយភ្ជាប់នឹងខ្នោះជើង។ ដោយការ រចនាតាមបែបនេះ នារដូវប្រាំងពន្ធនាគារនេះក្ដៅស្អុះស្អាប់ ខណៈដែលត្រជាក់ ខ្លាំងនារដូវរងារ។ លើសពីនេះទៅទៀត បរិស្ថានបំពុលនៅក្នុងបន្ទប់ឃុំឃាំងក៏ធ្វើ អោយអាសន្នរោគកើតមានការរីករាលដាលទៅលើអ្នកទោសយ៉ាងឆាប់រហ័ស ផងដែរ។

        ត្រូវបានកសាងឡើងនាឆ្នាំ១៩០៨ ពន្ធនាគារ Son La មានផ្ទៃដីតែ៥០០ ម៉ែត្រការ៉េប៉ុណ្ណោះ ប៉ុន្តែក្រោយពីបានជួសជុលនិងបើកទូលាយ៣លើករួចមក ផ្ទៃដី សរុបបានឡើងដល់ទៅ២១៧០ម៉ែត្រការ៉េ។ អាណានិគមបារាំងបានប្រែក្លាយ ទីកន្លែងនេះទៅជាឋាននរកមួយដើម្បីដាក់ឃុំឃាំង ធ្វើទារុណកម្ម សំដៅកំទេចឆន្ទៈ តស៊ូរបស់ជនកុម្មុយនិស្តវៀតណាម ប៉ុន្តែមិនអាចធ្វើអោយពួកគេភ័យខ្លាចបាន ឡើយ។ លោក Mai Vi អតីតអ្នកទោសម្នាក់នៅពន្ធនាគារ Son La បានរំលឹក ឡើងវិញថា៖

        “ខ្ញុំត្រូវបានជាប់ក្នុងពន្ធនាគារចាប់ពីឆ្នាំ១៩៤០ដល់ឆ្នាំ១៩៤៥។ ក្នុងអំឡុងពេល៥ឆ្នាំ នេះ យើងខ្ញុំរៀនសូត្របានច្រើនជាងទៀតអំពីនយោបាយនិងវប្បធម៌។ ហើយខ្ញុំក៏បានចូល រួមនិពន្ធកាសែតបដិវត្តន៍ Suoi Reo ក្នុងពន្ធនាគារផងដែរ។ ហេតុនេះហើយ ក្រោយពី ត្រូវបានដោះលែង ខ្ញុំអាចទៅប្រមូលផ្ដុំមហាជនចូលរួមកសាងចលនាបដិវត្តន៍។ អាច និយាយបានថា ពន្ធនាគារ Son La ពិតជាសាលារៀនបដិវត្តន៍មួយ”។

        ពន្ធនាគារ Son La គឺជាទីកន្លែងដែលបានពូនជ្រុំឆន្ទៈនិងស្មារតីសម្រាប់ យុទ្ធជននិងបក្ខជនកុម្មុយនិស្តវៀតណាមដ៏ក្លាហានមោះមុតជាច្រើនជំនាន់ដូចជាលោក Truong Chinh លោក Le Duan លោក Van Tien Dung និងលោក To Hieu ជាដើម។ ជាពិសេសគឺ លោក To Hieu បានបន្សល់ទុកបេតិកភណ្ឌប្រវត្តិ សាស្ត្រមួយនៅក្នុងពន្ធនាគារ Son La នោះគឺដើមផ្កាម៉ាកខៃ To Hieu។ ដើមផ្កា ម៉ាកខៃនេះត្រូវបានលោក To Hieu ដាំនិងថែទាំដោយផ្ទាល់ដៃ ហើយ បានក្លាយ ទៅជានិមិត្តរូបមួយនៃស្មារតីតស៊ូដ៏ក្លាហានមោះមុតរបស់បណ្ដាយុទ្ធជនកុម្មុយ និស្តនៅពន្ធនាគារនេះតែម្ដង។ លោក Mai Vi អតីតអ្នកទោសនៅពន្ធនាគារ Son La បានអោយដឹងថែមទៀតថា៖

        “បងប្អូនគ្រប់រូបនៅពន្ធនាគារ Son La សុទ្ធតែគោរពបង To Hieu យ៉ាង ខ្លាំង។ បង To Hieu ជាព្រលឹងរបស់បងប្អូនក្នុងពន្ធនាគារដោយសារគាត់យកចិត្ត ទុកដាក់ដល់ជីវភាពរស់នៅទាំងខាងសម្ភារៈនិងស្មារតីរបស់បងប្អូនទាំងអស់។ គាត់បានជួយថែទាំជីវភាពរបស់បងប្អូនបានសម្រាលទុក្ខ ហើយមិនភ័យខ្លាច ល្បិចកលរបស់សត្រូវឡើយ”។

ពន្ធនាគារ Son La - កេរដំណែលជាតិពិសេស - ảnh 2 ភ្ញៀវទេសចរផ្ទៀងស្ដាប់ការឧទ្ទេសនាមអំពីពន្ធនាគារ Son La

       នាឆ្នាំ១៩៥២ ក្រោយពីដកទ័ពចេញពីទីរួមខេត្ត Son La អាណានិគមបារាំង បានទម្លាក់គ្រាប់បែកបំផ្លាញចោលពន្ធនាគារ សំដៅលុបបំបាត់ស្លាកស្នាមនៃ ឧក្រិដ្ឋកម្មរបស់ពួកគេ។ ដល់ឆ្នាំ១៩៦៥ កងទ័ពជើងអាកាសអាមេរិកបានវាយ ប្រហារទៅលើទីរួមខេត្ត Son La ហើយបានបំផ្លិចបំផ្លាញមួយចំណែកទៀតនៃ ពន្ធនាគារនេះ។ នាឆ្នាំ១៩៨០និងឆ្នាំ១៩៩៤ ខេត្ត Son La បានដំណើរការស្ដារ ឡើងវិញនូវចំណែកមួយចំនួននៃពន្ធនាគារនេះដូចជា កសាងឡើងវិញរបងព័ទ្ធ ជុំវិញ ប៉មយាម ផ្ទះបាយ និងបន្ទប់ពន្ធនាគារជាដើម។ មែកមួយនៃដើមផ្កាម៉ាក់ខៃ To Hieu ត្រូវបានយកទៅដាំនៅក្នុងបរិវេណប្រាង្គតម្កល់សពលោកប្រធានហូជីមិញ នៅរដ្ឋធានីហាណូយ។ កេរដំណែលជាតិពិសេសពន្ធនាគារ Son La បានក្លាយ ទៅជាមជ្ឈមណ្ឌលអប់រំប្រពៃណីបដិវត្តន៍សម្រាប់ប្រជាជនវៀតណាមជំនាន់ ក្រោយៗ។ លោក Dinh Huu Tho ភ្ញៀវម្នាក់មកពីទីក្រុងហូជីមិញបានរៀបរាប់ នាពេលដែលមកទស្សនាពន្ធនាគារ Son La ថា៖

        “នេះជាលើកដំបូងដែលខ្ញុំបានមកដល់ខេត្ត Son La។ ក្នុងក្រុមមានកុមារ អញ្ចឹង ខ្ញុំចង់អោយក្មួយៗបានដឹងថា ក្នុងសម័យសង្គ្រាម ជីដូនជីតាយើងបានជួបការ លំបាកលំបិនហើយបានពលីយ៉ាងដូចម្ដ៉េច ទើបដណ្ដើមបានឯករាជ្យនិងសេរី ភាពសម្រាប់ប្រទេសជាតិនាសព្វថ្ងៃ។ កាលពីកុមារភាព ខ្ញុំបានរៀនអំពីពន្ធនាគារ Son La រួចហើយ ប៉ុន្តែនេះជាលើកដំបូងដែលខ្ញុំមានឱកាសមកទស្សនាកេរ ដំណែលនេះ ដើម្បីអាចយល់ដឹងថែមទៀតអំពីប្រពៃណីបដិវត្តន៍របស់ជីដូន ជីតា”។

        ពន្ធនាគារ Son La ជាសាក្ខីភាពនៃដំណាក់កាលប្រវត្តិសាស្ត្រដ៏អង់អាច ក្លាហានមួយនៃបដិវត្តន៍វៀតណាម ក៏ដូចជាសាក្ខីភាពនៃស្មារតីមោះមុតរបស់ បណ្ដាយុទ្ធជនកុម្មុយនិស្តដែលត្រូវជាប់ឃុំឃាំងនៅទីនេះផងដែរ។ ជារៀងរាល់ឆ្នាំ ពន្ធនាគារ Son La បានទទួលភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិចំនួនរាប់សែន នាក់មកទស្សនានិងសិក្សាស្រាវជ្រាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ