ភូមិភាជន៍ Phu Lang។

                        

 ភូមិភាជន៍ Phu Lang។ - ảnh 1
បណ្តាផលិតផល Phu Lang(រូបថតVOV)

Vovworld-ស្ថិតនៅក្បែរនៃមាត់ទន្លេររ៉ូមែនទិកCau​ ភូមិភាជន៍ Phu Lang នៅរក្សាបាន
សម្រស់ស្អាតសាមញ្ញនិងបរិយាកាសសុខសាន្តត្រាណនៃបណ្តាភូមិបុរាណជាមួយ
ផ្លូវច្រកល្ហកជញ្ជាំងឥដ្ឋក្រហមនិងទិដ្ឋភាពអតីតកាលនៃជនបទវៀតណាម។ពាង
និងផើងគ្រឿងភាជន៍ប្រើប្រាស់ត្រូវបានរៀបជាជួរតាមសង្ខាងផ្លូវភូមិពីព្រោះថា៖គ្រួសារស្ទើតែទាំងអស់ធ្វើកុម្ភការភ័ណ្ឌ។តាមសៀវភៅ Kinh Bac-Ha Bac ថា៖ស្ថាបនិក
នៃរបរភាជន៍ Phu Lang គឺជាលោកLuu  Phong Tu ។ក្រោមរាជកាល Ly(១០១០-១២២៥)
ពេលបានចាត់ទៅបំពេញបេសកកម្មនៅប្រទេសចិនលោករៀនបានរបរភាជន៍។ពេល
វិលត្រឡប់មក​វៀតណាមវិញលោកបានផ្សាយ​មុខរបរនេះសំរាប់ប្រជាជននៅតំបន់
វាលទំនាបទន្លេHong។ដោយហេតុនេះនាដើមរាជកាលTran (សតវត្សរ៍ទី១៣) របរ
ភាជន៍បានលេចចេញនៅតំបន់ដី Phu Lang។តាមលោកស្រីTran Thi Giang អាយុ
ប្រមាណ៧០ឆ្នាំគឺកាលនៅតូចគាត់បានឃើញគ្រួសារស្ទើរតែទាំងអស់ក្នុងភូមិបានធ្វើ
កុម្ភការភ័ណ្ឌនិងផលិតផលទាំងឡាយត្រូវបានដាក់លក់នៅសព្វទីក​ន្លែងក្នុងប្រទេស។
គ្រួសារលោកស្រីបានធ្វើមុខរបរនេះបានជាង១០០ឆ្នាំហើយ។លោកស្រីចែករំលែកថា៖
” ខ្ញុំបានចាប់ផ្តើមធ្វើមុខរបរនេះតាំងពីពេលមានអាយុ១៣ឆ្នាំ។នាគ្រាដំបូងគ្រួសារខ្ញុំ
ផលិតពាង។ពេលនោះខ្ញុំអាចធ្វើដីឥដ្ឋស្មូននរូប។នេះជាកិច្ចការ១ដ៍ធ្ងន់ធ្ងរពីព្រោះត្រូវធ្វើ
ដោយដៃទាំងស្រុង។សព្វថ្ងៃគឺងាយស្រួលយ៉ាងច្រើនអាស្រ័យដោយមានការជួយនៃ
ម៉ាស៊ីន។   “


​​​​​​​​​​​​​​                  

 ភូមិភាជន៍ Phu Lang។ - ảnh 2
ផលិតផល ត្រូវបានធ្វើដោយដៃទាំងស្រុង(រូបថតVOV)

ប្រសិនបើកុម្ភការភ័ណ្ឌ Tho Ha ត្រូ​វបានធ្វើពីដីឥដ្ឋបៃតងនោះគ្រឿងភាជន៍Bat Trang
មកអំពីដីឥដ្ឋសនោះបណ្តាផលិតផល Phu Lang ត្រូវបាន​ផលិតពីដីឥដ្ឋក្រហម។​តាម
លោក Pham Van Thanh សិប្បករ១នាក់នៅភូមិPhan Trungឃុំ Phu Langថា៖ បណ្តា
ផលិតផល Phu Langគឺសម្បូរបែបណាស់ពីគ្រឿងសំណែនគ្រប់ប្រភេទដល់គ្រឿងប្រើ​ប្រាស់សាមញ្ញក្នុងគ្រួសារ។លោកអោយដឹងថា៖“ ផលិតផល ត្រូវបានធ្វើដោយដៃ
ទាំងស្រុង។ដើម្បីលាបផលិតផលយើងខ្ញុំប្រើប្រាស់បច្ចេកទេសដណ្តាំនិងសីតុណ្ហ
ភាពរបស់ឡ។“
សព្វថ្ងៃកុម្ភការភ័ណ្ឌរបស់Phu Langត្រូវបានអ្នកប្រើប្រាស់នៅក្នុងនិក្រៅប្រទេសនិយម
ចូលចិត្ត។ផលិតផលរបស់Phu Langត្រូវបាននាំចេញដោយបរិមាណជាច្រើនទៅជប៉ុន
កូរ៉េខាងត្បូងកាណាដា និងអ៊ីតាលី។អាស្រ័យហេតុនេះជីវភាពរស់នៅរបស់អ្នកភូមិ
ត្រូវបានលើកស្ទួយជាច្បាស់លាស់។បណ្តាគ្រួសារនៅទីនេះជានិច្ច​កាលយកចិត្តទុក
ដាក់ដល់ការផ្សាយមុខរបរនេះអោយ​ជំនាន់ក្រោយៗ។សិប្បករជាច្រើននាក់បានលើក
ទឹកចិត្តកូន​ចៅទៅរៀននៅសាលាវិចិត្រសិល្បះដើម្បីថែរក្សានិងពង្រីកការបិនប្រសប់
នៃភូមិរបរអោយខ្លាំងក្លា​ថែមទៀត។ឆ្នាំនេះ មានតែអាយុ២៤ឆ្នាំប៉ុន្តែ Pham Van Hoang
បានផ្សារភ្ជាប់ជាមួយមុខរបរនេះបាន១១ឆ្នាំហើយ។គាត់បានបញ្ចា​ប់ការសិក្សាមហា
វិទ្យាល័យវិចិត្រសិល្បះហាណូយ។គាត់អោយដឹងថា៖“ ខ្ញុំកើតនិង​ធំក្តីឡើងនៅទីនេះ។ក៍ដូចជាអ្នកភូមិផ្សេងទៀតខ្ញុំស្រឡាញ់របរប្រពៃណីនេះយ៉ាងខ្លាំង។ខ្ញុំអាចចិញ្ចឹមជីវិត
ដោយមុខរបរនេះនៅអនាគត។      នាបច្ចុប្បន្ននេះខ្ញុំទទួលបន្ទុកការលាបសូនរូបឲ្យ
ផលិតផល។ខ្ញុំនឹងខិតខំថែរក្សាមុខរបរប្រពៃណីនេះរបស់គ្រួសារ។“

                      

 ភូមិភាជន៍ Phu Lang។ - ảnh 3
រូបថតVOV

នាសព្វថ្ងៃPhu Langជាកន្លែងទេសចរណ៍១សំរាប់ភ្ញៀវទេសចរនៅក្នុងនិងក្រៅ​ប្រទេស។គេមកដល់ទីនេះក្នុងបំណងស្វែងយល់រកឃើញភូមិបុរាណ១ផងនិងរៀនវិជ្ជាជីវះផង។ចូរមកទស្សនាPhu Langនិងធ្វើផលិតផលពិសេស១ដោយខ្លួនឯងដើម្បីជូនញាតិសណ្តាន
និងមិត្តភក្តិរបស់ខ្លួន។អ្នកភូមិPhu Langស្វាគមមិត្តដោយទឹកចិត្តស្រឡាញ់កកក្តៅជានិច្ច៕


ប្រតិកម្មទៅវិញ

ផ្សេងៗ