ភូមិរបស់បណ្តាជនជាតិភាគតិចនៅខែត្រDac Lac

Vovworld-នៅខែត្រDac Lacមានភូមិទេសចរណ៍ល្បីឈ្មោះនោះគឺជាភូមិបួនដូន
និងBuon Jun។នៅទីនេះបរិយាកាសបរិសុទ្ឋនិងជីវភាពរស់នៅគឺសុខសាន្តត្រាណ
ណាស់។ជនរួមជាតិEde-M’nongនិង Jraiរស់នៅក្នុងផ្ទះប្រពៃណីដែលទ្វាបើកជា
និច្ចដើម្បីទទួលបណ្តាភ្ញៀវទេសចរ។បងAmaThanhដែលរស់នៅក្នុងBuon Junរៀប
រាប់ជាមួយយើងខ្ញុំថា៖“  មុននេះមានមនុស្សតិចតួចណាស់ មកទស្សនាតំបន់
នេះពីព្រោះថា៖ការធ្វើដំណើរជួបការលំបាកជាច្រើន។ដើម្បីមកដល់ទីនេះគេ
ជានិច្ចកាលដើរថ្មើជើងឬជិះដំរី។គ្មានរថយន្តទេ។   “

                       

ភូមិរបស់បណ្តាជនជាតិភាគតិចនៅខែត្រDac Lac - ảnh 1
រូបថត អិនធឺណែត

ផ្ទះផុតពីដី-ផ្ទះRong  ផ្ទះសហគមន៍ជានិមិត្តរូបរបស់ភូមិនានានៅខែត្រDac Lac។ស្ថិត
នៅកណ្តាលភូមិ ផ្ទះផុតពីដីត្រូវបានសាងសង់ពីឈើទាំងស្រុង។វាផ្សារភ្ជាប់ជាមួយ
ជីវភាពរបស់ជនរួមជាតិពីព្រោះថា៖នេះគឺជាកន្លែងដែលប្រព្រឹត្តិទៅរាល់សកម្មភាព
សហគមន៍បុណ្យប្រពៃណី​ដូចជាពិធីចាក់ក្របីពិធីសែនដំរីនិងពិធីបុណ្តអំណររដូវ
ស្រូវថ្មី។ល។ក៍នៅ ផ្ទះផុតពីដីនេះដែរចាស់ភូមិបង្រៀននិទានវីរះកថាកំណាព្យស្តីពី
ប្រពៃណីរបស់ជីដូនជីតាសំរាប់កូនចៅ។

                   

ភូមិរបស់បណ្តាជនជាតិភាគតិចនៅខែត្រDac Lac - ảnh 2
ផ្ទះផុតពីដីរបស់បណ្តាជនជាតិភាគតិចនៅខែត្រDac Lac(រូបថត អិនធឺណែត)

រូបភាពទេសចរណ៍នៅភូមិបួនដូននិងBuon Junដែលភ្ញៀវទេសចរមិនអាចរំលងបាន
ឡើយនោះគឺជាការជិះដំរីទស្សនាភូមិឃុំ។ភ្ញៀវទេសចរនឹងបានជិះដំរីឆ្លងកាត់​ទន្លេ
Serepokហើយទស្សនាឧទ្យានជាតិYokdon។ក្នុងដំណើររបស់ខ្លួនភ្ញៀវទេសចរបាន
ទស្សនាផ្ទះរបស់ស្តេចទាត់តំរីAmakong ។ក្នុងផ្ទះមានអាយុកាល១២០ឆ្នាំនេះភ្ញៀវ
ទេសចររកឃើញឯកសាររូបថតស្តីពីរបរទាត់និងផ្សាំងដំព្រៃទៀតផង។នៅBuon Jun
ភ្ញៀវទេសចរអាចជិះដំរីគយគន់ទេសភាពព្រៃភ្នំនិងជិះទូកលើបឹងLak -ជាបឹងធំទី២
នៅប្រទេសវៀតណាម។បងNguyen Khac Chinh ភ្ញៀវទេសចរមកពីទីក្រុងហូជីមិញ
ភាគខាងត្បូងវៀតណាមរៀបរាប់ថា៖“  មកដល់ទីនេះខ្ញុំបានលង់ខ្លួនក្នុងធម្មជាតិ។
ហើយ ខ្ញុំបានទៅតស្សចរណ៍ផងនិងទទួលទានមុខម្ហូបពិសេសនានារបស់ជនរួមជាតិ
ជាជនជាតិពិសេសផង។   “

​​​​​​​​​​​​ភូមិនានានៅខែត្រDac Lac ជាទីកន្លែងទេសចរណ៍គួរឲ្យទាក់ទាញចំពោះអ្នកដែល
ចង់ស្វែងយល់ដ្រស់ស្អាតនៃ វប្បធម៌របស់ភមិបុរាណរបស់Tay Nguyen។សូមមក
កំសាន្តនៅTay Nguyen  នាថ្ងៃឈប់សម្រាក។លោកអ្នកនាងពិតជាទទួលបានរសជាតិ
ជីវិតដ៍រំភើបអស្ចារ្យជាមួយសម្រស់ធម្មជាតុដ៍ត្រកាលនៅទីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ