មណ្ឌលបេតិកភណ្ឌវប្បធម៌My Sonនៅវៀតណាមពេញនិយមបំផុត សម្រាប់អ្នកទេសចរណ៍
LAN ANH -  
(VOVWORLD) /  
Vovworld-យើងខ្ញុំមកទស្សនាMy Sonនាថ្ងៃក្តៅខ្លាំង១។ប៉ុន្តែយើងខ្ញុំឆាប់បំភ្លេច
កំដៅហប់នៃភាគកណ្តាលវៀតណាមពេលដែលបានដាក់ជើងក្នុងប្រាសាទ
នានា។សំលេងរៃយំដែលហាក់ដូចជាបំផ្លាញបរិយាកាសស្ងៀមស្ងាត់នៅ
មណ្ដលកេរ្ហិ៍ដំណែលបានបង្កចំណាប់អារម្មណ៍ខ្លាំងសំរាប់ភ្ញៀវទេសចរមកពី
ទិសឆា្ងយ។ភ្ញៀវទេសចរអាល្លឺម៉ង១នាក់អោយដឹងថា៖“ នេះជាលើកដំបូង
ហើយដែលខ្ញុំមកទស្សនាMy Son។ខ្ញុំពេញចិត្តណាស់ពីព្រោះថា៖ប្រាសាទនៅ
ទីនេះគឺស្អាតអស្ចារ្សណាស់។ “
ដោយមានសំណង់ស្ថាវត្យកម្មធ្វើពីដីឥដ្ឋនិងថ្មជាង៧០ដែល ត្រូវបានកសាង
ឡើងក្នុងសតវត្សទី៤និងទី១៣ My Son មុននេះជារដ្ឋធានីសាសនានិងនយោ
បាយរបស់រាជាណាចក្រChampa ។នៅទីនេះទេវតាធ្វើសក្ការះគឺBhadre’svara
ជាស្តេចដែលបានបង្កើតតំបន់ Amaravati នាចុងសតវត្សរ៍ទី៤។ចំណុចពិសេស
១ក្នុងចំណោមចំណុចពិសេសក្នុងស្ថាបត្យកម្មសាងសង់ប្រាសាទ Champa នៅ
My Sonនោះគឺ មនុស្សChampa បានប្រើសមាសធាតុបាយអស្តើង១ដើម្បីសាង
សង់ប្រាសាទនិងបណ្តាសិប្បករឆ្លាក់ត្រង់នូវក្បូក្បាច់រចនាប្រណិតលើជញ្ជាំង
នេះ។ប្រការនេះបានទាក់ទាញភ្ញៀវទេសចរជាច្រើននាក់មកទស្សនាក្នុងបំណង
ឃើញបានអច្ឆរិយភាពនៃសំណង់ស្ថាបត្យកម្មនានានៅទីនេះ។
នៅ My Sonសព្វថ្ងៃមាន ប្រាសាទបុរាណប្រមាណ៣០។និងវិហារទាំងនេះត្រូវបាន
ប្រៀបដូចជាសារះមន្ទីរនៅកណ្តាលវាលដែលមានតំលៃមិនអាចកាត់ថ្លៃបានឡើយ
អំពីខឿនវប្បធម៌Champa។វណ្ណកម្មស្ថាបត្យកម្មនិងផ្ទាំងចម្លាក់នានាជាកញ្ចក់នៃព្រលឹង
របស់អ្នក Cham ជួយឲ្យយើងយល់បន្ថែមទស្សនាទានអំពីលំហរអាវកាសក៍ដូចជា
ទេវតានិងជីវិតមនុស្សជាដើម។តាមរយះពេលវេលាវិហារខ្លះនៅMySonរងផលប៉ះ
ពាល់ដោយការបំភ្លេចបំផ្លាញរបស់មនុស្សនិងសង្រ្គាម។ប៉ុន្តែអ្វីៗដែលនៅសល់នៅ
ទីនេះនៅបញ្ចេញសោភ័ណ្ឌភាពល្អស្អាតទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទី
លើសកលលោក។លោកDat Chu អ្នកCham១រូបនៅខែត្រ Ninh Thuan ភាគកណ្តាល
វៀតណាមចែករំលែកថា៖“ ខ្ញុំវិលត្រឡប់មកប្រភពដើមរបស់ជីដូនជីតានិងជនជាតិ
ខ្លួនហើយឥឡូវនេះ វាជាផ្នែក១នៃបេតិភណ្ឌ។ខ្ញុំបានទៅទស្សនាគ្រប់ទីកន្លែង។ខ្ញុំ
រំជួលចិត្តយ៉ាងខ្លាំងណាស់។និយាយដល់វប្បធម៌Champaគឺនិយាយដល់ភាពសម្បូបែប
និងភាពពិសេស។បណ្តាអ្នវិទ្យាសាស្រ្តមិនបញ្ឈប់រកឃើញ បានភាពអាច៍កំបាំង
នៃវប្បធម៌Champa ដែលត្រូវបានបិទបាំងក្នុងដីឥដ្ឋនិមួយៗនិងផ្ទាំងសាលាចារិត
និមួយៗ។“
|
នាពាក់កណ្តាលឆ្នាំ២០១៣បណ្តាភ្ញៀវទេសចរមានឱកាសទៅទស្សនាប្រាសាទGជា
ប្រាសាទ១ក្នុងចំណោមប្រាសាទសំខាន់បំផុតក្នុងមណ្ឌលកេរ្ហិ៍ដំណែលវប្បធម៌My Son ក្រោយរយះពេល១៤ឆ្នាំជួសជុលកែលំអរប្រាសាទឡើងវិញ។បងFederico វិស្វករ
អ៊ីតាលី១នាក់ដែលចូលរួមការងារជួសជុលកែលំអរប្រាសាទឡើងវិញពីឆ្នាំ២០០៤-
២០០៥បានអោយដឹងថា៖“មុនពេលចូលរួមគំរោងការណ៍នេះខ្ញុំបានអានសៀវភៅ
ស្តីពីវប្បធម៌Champaជាច្រើន ។ប៉ុន្តែពេលគយគន់នឹងភ្នែកបណ្តាប្រាសាទនោះគឺ
សំបើមអស្ចារ្សមណាស់។ សំណង់ដែលបានជួសជុលឡើងវិញគឺស្អាតអស្ចាស្ស
ដូចជាអព្វហេតុ១។ “
សព្វថ្ងៃវិហារMy Son ជារមណីយ៍ដ្ឋានពេញនិយមនៅភាគកណ្តាលវៀតណាម។ទោះបីជាមិនធំសម្បើមដូចជាអង្គវត្តនៅកម្ពុជាឬល្បីល្បាញដូចជាBaganរបស់មីយ៉ាន់ម៉ា
និងBorobudua(ឥណ្ឌូនេស៊ី)ក្តីប៉ុន្តែ ប្រាសាទMy Sonនៅមានកន្លែងឈរជើងសំខាន់
ក្នុងខឿនសិល្បះនៅអាស៊ីអគ្នេយ៍ដោយសារមានរាល់តំលៃសិល្បះសាសនាដោយ
ឡែករបស់ជនជាតិChampaដដែល៕
LAN ANH
-VOVWORLD