មណ្ឌលអភិរក្សធម្មជាតិ Van Long

Vovworld-Van Long​ជា មណ្ឌលអភិរក្សធម្មជាតិលិចក្នុងទឹកធំបំផុតនៅភាគខាង
ជើ​ងវៀតណាម។ភ្ញៀវទេសចរអាចធ្វើដំណើរទៅកាន់តំបន់នេះដោយការជិះទូក
​ធ្វើពីឬស្សីទាំងទៅទាំងមកដើម្បីទៅទស្សនានៅរមណីយ៍ដ្ឋាននេះ។រដូវស្អាតទៅ
ទស្សនា Van Long​គឺជារដូវក្តៅ។នេះ គឺជាពេលវាលាដែលផ្កាឈូករីកស្គុសស្គា​យ
នេះតាមសង្ខាងផ្លូវ។

              

មណ្ឌលអភិរក្សធម្មជាតិ Van Long - ảnh 1
ទិដ្ឋភាពមណ្ឌលអភិរក្សធម្មជាតិ Van Long(រូបថត អិនធឺណែត)

Van Longត្រូវបានចាត់ទុកជាឈូងគ្មានរលក។នៅទីនេះមានគុហារធំតូចជាង១០០០។
គុហារនិ​មួយៗមានរឿងព្រេងដោយឡែក។ច​ង្អុលលើជញ្ជាំងភ្នំធំ១អ្នកចែវទូកDo Thi
Theuឧទ្ទេសនាមជាមួយភ្ញៀវទេសចរថា៖“ ពីទីកន្លែងនេះគេអាចមើលឃើញផ្ទាំងថ្ម
ធម្មជាតិដែលរៀបចំដូចជាស្នាមតូចឆ្មាពីកំពូលដល់ជើ​ងភ្នំ។ជញ្ជាំងភ្នំនេះ ត្រូវចុះ
បញ្ជីជាឯកទគ្គកម្មដូចជាគំរូធម្មជាតិធំបំផុតរបស់វៀតណាម ។ “
គំនូរចំណាស់ចំនួន២ក៍បានរកឃើញលើ​ជញ្ជាំងភ្នំVan Long ផងដែរ។លោកTran Xuan
Quang ប្រធានគណះកម្មាធិការគ្រប់គ្រងមណ្ឌលអភិរក្សធម្មជាតិVan Longអោយដឹង
ថា៖“ លើជញ្ជាំងភ្នំCua Chuaបណ្តាអ្នកវិទ្យាសាស្រ្តបានរកឃើញគំនូរនានា។ជាធម្មតា
គេមិនអាចឃើញច្បាស់បានឡើយ។ប៉ុន្តែពេលជះទឹកគេមើ​លឃើញគំនូរជារាងមនុស្ស
និងអក្សរចិនបុរាណ។អាថ៏កំបាំង១ក្នុងចំណោមអាថ៏កំបាំងនេះត្រូវ​បានអ្នកវិទ្យាសាស្រ្ត
និងបុរាណវិទូរកឃើញជាបណ្តើរៗ។     “

​​​​​​​​​​​​​​​​                      

មណ្ឌលអភិរក្សធម្មជាតិ Van Long - ảnh 2
សត្វទូចនៅVan Long(រូបថត អិនធឺណែត)

នៅVan Long មានអំបូរសត្វចំនួន៣៩ប្រភេទនិងរុក្ខជាតិចំនួន៧២២ដែលក្នុង​នោះ
មានប្រភេទសត្វចំនួន៨ត្រូវបានកត់ត្រាក្នុងត្រាំងមាសរបស់វៀតណាម។ពេលល្ងាច
ហ្វូងសត្វបក្សាបក្សីហោះហើរតម្រង់ទៅបឹងនិងវាលស្រែទៅរកចំណី។ពេលមកដល់
Van Longភ្ញៀវទេសចរមានបំណងឃើញផ្ទាល់ភ្នែកសត្វទូច​រោមភ្លៅស។នេះជាប្រភេទ
សត្វកម្រមាន​ដែលបានកត់ត្រាក្នុងត្រាំងមាសរបស់វៀតណាម។នាបច្ចុ​ប្បន្ននៅVan
Long មានសត្វទូចចំនួន៤០ក្បាលរស់នៅ។លោកQuang  ប​ន្ថែម​ទៀតថា៖“Van Long ជា
ទីកន្លែង១​ក្នុងចំណោមទីកន្លែងដែលមានសត្វទូចរោមភ្លៅសជាច្រើន​បំផុតនៅវៀត
ណាម។គេអាចឃើញប្រភេទសត្វទូចនេះ​នៅលើភ្នំជាពិសេសគឺនៅភ្នំHoang Quyen។     “
នាបច្ចុ​ប្បន្ននេះរដ្ឋាភិ​បាល​ហូឡង់ មូលនិធិដើម្បីបរតិស្ថានពិភពលោកនិងមជ្ឈមណ្ឌល
ជួយសង្រ្គោះសត្វទូចកម្រCuc Phuong ចូលរួមអភិរក្សបណ្តាប្រភេទសត្វនៅ Van Long។
ជារៀងរាល់ឆ្នាំភ្ញៀវទេសចរ អន្តរជាតិភា​គច្រើនមកពី​ប្រទេស​អឺរ៉ុបនិងកូរ៉េខាងត្បូងបាន
ទៅទស្សនារមណីយ៍ដ្ឋាននេះ ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ