មនោសញ្ចេតនាពិសេសសំរាប់Truong Sa

                   

មនោសញ្ចេតនាពិសេសសំរាប់Truong Sa - ảnh 1
រូបថត​Internet


Vovworld- ប​ង្គោលអធិបតេយ្យភាព Truong Sa ត្រូវបានសាងសង់លើបរិវេណថ្មធំ១។
ប​ង្គោលអធិបតេយ្យភាព Truong Sa  ជាសំណង់មានរាងប្រាសាទចតុមុខខ្ពស់ត្រដែត
ទៅលំហរមេឃ។លើកំពូល​មានចារ្យអក្សរសាធារណះរដ្ឋសង្គមនិយមវៀតណាម​និង
នៅខាងក្រោមជាទង់ជាតិមានពណ៌ក្រហមផ្កាយមាសនិងចារ្យអក្សរកោះ Truong Sa  និងរូបភាពស្គរសំរឹទជានិមិត្តរូបអោយ ចំណងសាមគ្គីភាពនៃបណ្តាជនជាតិវៀតណាម។វរសេនីយ៍ឯកបម្រុង Dinh Van Hai ជាកម្មាភិបាល១រូបដែលប្រកបការងារនៅកោះ
Truong Sa អោយដឹងថា៖“កោះ Truong Saជាទីរួមស្រុក១លើលំហរសមុទ្រ។ ប​ង្គោលអធិប
តេយ្យភាព Truong Sa   ត្រូវបានធ្វើឡើងដោយវត្ថុធាតុដើមមិនអាចសាបសូន្យ បាន។លើ
កោះនេះនៅមានសំណង់២ទៀតដែលអះអាងនូវអធិបតេយ្យភាពរបស់វៀតណាម។នោះ
គឺទង់ជាតិជាភាជនះភ័ណ្ឌដែលជាវត្ថុធាតុដើមរឹងមាំ១។“

ចំពោះយុទ្ឋជន Truong Sa​ទាំងឡាយ បង្គោលអធិយតេយ្យភាពលើកោះនានាមានអត្ថន័យ
ដ៍ពិសិដ្ឋ។ដំបូងបង្អស់  នោះជានិមិត្តរូបដែលអះអាងនូវអធិបតេយ្យភាពរបស់វៀតណាម។ទី២គឺវាបង្ហាញពីប្រៀបខ្លាំងនិងស្ថានភាពរបស់វៀតណាមជាមួយមិត្តភក្តិអន្តរជាតិ។ទន្ទឹម
នឹងនោះវាសំដែងឆន្ទះ ទឹកចិត្តស្មោះត្រង់ ពលិកម្មរបស់បណ្តាយុទ្ឋជន។ទី៣គឺទង់និង
បង្គោលអធិបតេយ្យភាពនៅផ្ទុកជំនឿជឿជាក់និងសេចក្តីស្រឡាញ់របស់ប្រទេសទាំងមូល
ចំពោះ Truong Sa​ទៀតផង។
ក្នុងរយះច្រើនឆ្នាំកន្លងមក Truong Sa ជានិច្ចកាលទទួលបានការយកចិត្តទុកដាក់ដ៍ធំធេង
ពីរដ្ឋ​ ការជួយឧបត្ថម្ភនិងការចែករំលែកទាំងខាងសម្ភារះនិងស្មារតីពីប្រជាជននៅទូទាំង
ប្រទេស។ទន្ទឹមនឹងនោះចលនាឆ្ពោះទៅTruong Sa ជាច្រើនត្រូវបានបំផុសឡើងរួមចំណែក
លើកទឹកចិត្តបន្តកំលាំងពលំសំរាប់កងទ័ពនិងប្រជាជន Truong Sa។សម្ព័ន្ឋយុវជនកម្មុយ
និស្តហូជីមិញមានការផ្តួចផ្តើមគំនិតកសាងបង្គោលអធិបតេយ្យភាពនៅសាលារៀននិង
តំបន់នានាសំដៅឃោសនានិងអប់រំ អំពីអធិបតេយ្យភាពដ៍ពិសិដ្ឋនៃមាតុប្រទេសសំរាប់
ជំនាន់វ័យក្មេង។នៅវិទ្យាល័យ Thot Not ២នៅទីក្រុង​Can Tho មានរូបភាពនៃបង្គោល
អធិបតេយ្យភាពនៅកោះ Song TuTay។ជាងពេលណាទាំងអស់ រូបភាពនៃបង្គោល
អធិបតេយ្យភាពក្លាយទៅជាភាពស្និទស្នាលជាមួយប្អូនៗសិស្សនុសិស្សដល់អញ្ចិង។លោក
គ្រូ Phan HoangHai  នៅវិទ្យាល័យ Thot Not ២អោយដឹងថា៖“  តាំងពីពេលមាន រូបភាពនៃ
បង្គោលអធិបតេយ្យភាពនេះ ប្អូនៗ មានការ ប្រែប្រួលជាច្បាស់លាស់ក្នុងការរៀនប្រវត្តិ
សាស្រ្ត។ ប្អូនៗចូលចិត្តណាស់  “

​​​​​​​​​​​​​​​​​​​                     

មនោសញ្ចេតនាពិសេសសំរាប់Truong Sa - ảnh 2
បង្គោលអធិបតេយ្យភាពTruong Sa(រូបថត​Internet)

ក្នុងអារម្មណ៍របស់ជនវៀតណាម្នាក់ៗ សមុទ្រកោះជាចំណែក១មិនអាចកាត់ផ្តាច់
ចេញពីដែនដីរបស់មាតុប្រទេសបានឡើយ។ចំពោះអតីតយុទ្ឋជន Tran Van Xuat នៅ
សង្កាត់ Hoa Hai ​ខ័ណ្ឌ Ngu Hanh ​ទីក្រុង​Da Nangគឺមនោសញ្ចេតនាចំពោះសមុទ្រកោះ
គឺជ្រាលជ្រៅណាស់។៣ឆ្នាំចូលរួមការពារកោះនៅ Truong Saជាពេលវេលាល្អបំផុតក្នុង
ម៉េម័ររបស់លោក។មនោសញ្ចេតនារបស់យុទ្ឋមិត្តនិងសេច​ក្តីស្រឡាញ់ចំពោះសមុទ្រ
កោះបានប្រថំលោកកសាងរូប​ភាពបង្គោលអធិបតេយ្យភាពក្នុងបរិវេណនៃផ្ទះខ្លួន។
លោកចែករំលែកថា៖“   ខ្ញុំទៅប្រកបការងារនៅកោះ Truong Sa Dong កាលពីឆ្នាំ១៩៨៤
ដល់ឆ្នាំ១៩៨៧។នោះជាដំណាក់កាល១ពោរពេញទៅដោយការលំបាក។តាំងពីពេល
វិលត្រឡប់មកដីគោកវិញ​ ខ្ញុំនឹកយុទ្ឋមិត្តយ៉ាងខ្លាំងណាស់។ដោយហេតុនេះខ្ញុំបានកសាង
រូប​ភាពបង្គោលអធិបតេយ្យភាពនេះ។    “
សំណង់និមួយៗនិងយុទ្ឋជនម្នាក់នៅ Truong Saសុទ្ឋតែជាបង្គោលអំពីកំលាំងរស់១យ៉ាង
ខ្លាំងក្លាបង្គោលអធិបតេយ្យភាពមានវត្តមានក្នុងអារម្មណ៍របស់បណ្តាកុលបុត្រវៀតណាម
ជានិរន្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ