រីករាយជាមួយផ្លែទន្លាប់-ផ្លែឈើពិសេសរបស់ Da Lat

(VOVWORLD) - ដាឡាតគឺជាតំបន់ដីមានអាកាសធាតុត្រជាក់អំណោយផលសម្រាប់ដើមឈើហូបផ្លែជាច្រើនប្រភេទ។ ក្នុងនោះ ផ្លែទន្លាប់ដាឡាត់ គឺជាប្រភេទផ្លែឈើពិសេសប្រចាំតំបន់ដែលភ្ញៀវទេសចរសុទ្ធតែនិយមចូលចិត្ត។ ពីប្រភេទផ្លែឈើនេះ ប្រជាជនក្នុងតំបន់បានកែច្នៃទៅជាមុខម្ហូបឆ្ងាញ់ពិសេស ដែលសក្តិសមសម្រាប់ភ្ញៀវទេសចរទិញធ្វើជាអំណោយ។

រីករាយជាមួយផ្លែទន្លាប់-ផ្លែឈើពិសេសរបស់ Da Lat  - ảnh 1ផ្លែទន្លាប់ស្រស់របស់ទីក្រុងដាឡាត 

ផ្លែទន្លាប់ជាប្រភេទដំណាំត្រូពិក។ ហេតុដូច្នេះ ដាឡាត់ត្រូវបានចាត់ទុកថាជាកន្លែងល្អបំផុតសម្រាប់ដើមផ្លែទន្លាប់ដុះលូតលាស់ល្អបំផុត ដោយសារតែអាកាសធាតុត្រជាក់ស្រួល។ ពេលវេលាដែលដើមទន្លាប់ចេញផ្កា ក៏ជារដូវវស្សារបស់ដាឡាតដែរ ដូច្នេះងាយស្រួលណាស់សម្រាប់ដើមទន្លាប់លូតលាស់។ តាមនោះ ប្រជាកសិករមិនចាំបាច់ចំណាយកម្លាំងច្រើនពេកក្នុងការថែទាំដើមទន្លាប់នោះទេ ហើយដើមទន្លាប់នៅតែផ្តល់នូវទិន្នផលនិងគុណភាពល្អបំផុត។ ប្រភេទផ្លែនេះ មានជាតិស្ករ វីតាមីនល្អៗនិងមានអត្ថប្រយោជន៍សម្រាប់សុខភាពយើងណាស់។ ទន្លាប់ត្រូវបានប្រមូលផលចាប់ពីខែកក្កដាដល់ខែវិច្ឆិកាជារៀងរាល់ឆ្នាំ។ អំឡុងពេលនោះ ចំការទន្លាប់នៅដាឡាត់ពោរពេញទៅដោយផ្លែឈើដែលត្រូវបានប្រមូលផលសម្រាប់ប្រទេសទាំងមូលនិងសម្រាប់ការនាំចេញ។

ពីផ្លែទន្លាប់ដាឡាត ប្រជាជនក្នុងតំបន់បានកែច្នៃប្រភេទផ្លែនេះ ទៅជាម្ហូបល្បីឈ្មោះប្រចាំតំបន់ ដែលមានពាណិជ្ជសញ្ញាដាឡាត ដូចជា ទន្លាប់ស្ងួត ដោយប្រើបច្ចេកវិទ្យាជប៉ុននិងកូរ៉េខាងត្បូង។ លោក Mai Xuan Long ប្រធានសហករណ៍សេវាទូទៅ Dat Lang ឃុំ Xuan Truong ទីក្រុងដាឡាត់បាននិយាយថា នៅពេលលោកទទួលបានពាណិជ្ជសញ្ញាទន្លាប់ដាឡាត ប្រភេទផ្លែឈើនេះមានលក្ខណៈប្រកួតប្រជែងជាមួយផលិត ផលដទៃទៀតលើទីផ្សារ។ បច្ចុប្បន្ននេះ អង្គភាពកំពុងពង្រីកផលិតកម្មជាមួយប្រជាកសិករ ដើម្បីធានាបាននូវលទ្ធផលនិងបង្កើនគុណភាពផលិតផលពាណិជ្ជសញ្ញាទន្លាប់ដាឡាត៖ “ការទទួលបានពាណិជ្ជសញ្ញានេះគឺជាយីហោផ្លែឈើសម្រាប់ផ្លែទន្លាប់។ កសិករបានលើកកម្ពស់ការថែទាំចំការដើម្បីកែលម្អតម្លៃនៃតំបន់ដាំដុះផ្លែទន្លាប់។ នៅពេលដែលកសិករចូលរួមក្នុងផលិតកម្ម ហើយការថែទាំស្របតាមដំណើរការបច្ចេកទេសបង្កើនតម្លៃនៃផ្លែទន្លាប់”។

ក្រៅពីទីក្រុងដាឡាត់ សញ្ញាសម្គាល់ផ្លែទន្លាប់ដាឡាត់ក៏ត្រូវបានផ្តល់សិទ្ធិឱ្យប្រើពាណិជ្ជសញ្ញានេះសម្រាប់បុគ្គលនិងអាជីវកម្ម ដែលផលិតនិងជួញដូរផ្កាផ្លែទន្លាប់នៅស្រុកនៅបណ្តាស្រុក Lac Duong និង Don Duong ដែលមានផ្ទៃដីសរុបជាង ៦០០ ហិកតា។ យោងតាមលោក Le Minh Tuan នៅទីរួមស្រុក D’Ran ស្រុក Don Duong ថា ចាប់តាំងពីទទួលបានពាណិជ្ជសញ្ញាទន្លាប់ដាឡាត  ប្រាក់ចំណូលទទួលបានពីចំការទន្លាប់បានកើនឡើងយ៉ាងខ្លាំង។ ដើមទន្លាប់ត្រូវបានក្រុមគ្រួសារថែទាំ តាមនោះ គុណភាពរបស់ផ្លែទន្លាប់ក៏ត្រូវបានលើកកម្ពស់ផងដែរ ជាពិសេស ផ្លាស់ប្តូរទៅរកកសិកម្មសរីរាង្គបន្តិចម្តងៗ។

“តម្លៃគឺខ្ពស់ជាងទ្វេដងឬបីដងបើប្រៀបធៀបនឹងឆ្នំាមុន។ ភ្ញៀវអាចទស្សនាគំរូធ្វើកសិកម្មក៏ដូចជាច្នៃផលិតផលផ្លែទន្លាប់។ យើងខ្ញុំធ្វើកសិកម្មតាមបែបសរីរាង្គ ហើយមិនប្រើថ្នាំសម្លាប់ស្មៅទេ ត្រឹមតែជួលឲ្យគេកាត់ស្មៅ ហើយប្រើជីសរីរាង្គតែប៉ុណ្ណោះ”។

រីករាយជាមួយផ្លែទន្លាប់-ផ្លែឈើពិសេសរបស់ Da Lat  - ảnh 2ផលិតផលទន្លាប់ស្ងួតដែលពេញនិយម 

ជាមួយនឹងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ សហគ្រាសនិងកសិករ ពាណិជ្ជសញ្ញាផ្លែទន្លាប់ដាឡាតត្រូវបានកសាងនិងអភិវឌ្ឍជាជំហានៗ។ យោងតាមលោក Nguyen Van Son អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងដាឡាតថា ដើម្បីឱ្យពាណិជ្ជសញ្ញាទន្លាប់ដាឡាត់អភិវឌ្ឍបានល្អ ទីក្រុងកំពុងកសាងយុទ្ធសាស្ត្រជាច្រើន ដើម្បីអភិវឌ្ឍផលិតផលផ្លែទន្លាប់ សំដៅនាំមកនូវតម្លៃនាំចេញក៏ដូចជាទាក់ទាញភ្ញៀវទេសចរឱ្យមកទទួល បទពិសោធន៍និងរីករាយរស់ជាតិរបស់ពាណិជ្ជសញ្ញាទន្លាប់ផងដែរ។

“ទីក្រុងដាឡាតមានកិច្ចការជាច្រើនដែលត្រូវធ្វើ ដើម្បីជួយឧបត្ថម្ភដល់អង្គភាពអាជីវកម្ម សហករណ៍ កសិករ ដោយគោលបំណងប្រើម៉ាកផ្លែទន្លាប់ដាឡាត ត្រឹមត្រូវនិងការពារផលិតផលរបស់ខ្លួននៅពេលនាំចេញទៅទីផ្សារ ហើយធានាថា នឹងលើកកម្ពស់គុណភាពក៏ដូចជាកិត្យានុភាពនៃម៉ាកយីហោទន្លាប់ដាឡាត់ផងដែរ។ យើងក៏នឹងមានកម្មវិធីជួយឧបត្ថម្ភអំពីពូជនិងបច្ចេកទេសក្នុងផលិតកម្ម កែច្នៃផលិតផល ថែរក្សានិងវេចខ្ចប់ផលិតផលដើម្បីនាំទៅលក់នៅលើទីផ្សារ។ លើសពីនេះទៀត យើងខ្ញុំបានស្នើដល់មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្ម មជ្ឈមណ្ឌលជំរុញការវិនិយោគពាណិជ្ជកម្មនិងទេសចរណ៍ខេត្ត Lam Dong តភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មនិងណែនាំផលិតផលទាំងក្នុងនិងក្រៅប្រទេសដើម្បីនាំផលិតផលទៅកាន់ទីផ្សារ”។ នេះបើយោងតាមលោក Nguyen Van Son អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងដាឡាត។

កសាងនិងការពារពាណិជ្ជសញ្ញាផ្លែទន្លាប់ដាឡាត គឺជាទិសដៅសំខាន់ ដែលទីក្រុងដាឡាតខេត្ត Lam Dong បាននិងកំពុងខិតខំអនុវត្តន៍។ ជាមួយនឹងការយកចិត្តទុកដាក់ និងការជួយឧបត្ថម្ភពីស្ថាប័នមានសមត្ថកិច្ច ផលិតផលផ្លែទន្លាប់ដាឡាត បាននិងកំពុងមានទីតាំងលើទីផ្សារទាំងក្នុងនិងក្រៅប្រទេស។ ចំការដាំទន្លាប់ក៏ដូចជារោងចក្រកែច្នៃផលិតផលពីផ្លែទន្លាប់ក៏បានក្លាយទៅជាទីតាំងទេសចរណ៍គួរឲ្យចាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ