រាល់តម្លៃនៃកេរ្តិ៍ដំណែលជាតិពិសេសទួលដុងដា (Dong Da)

(VOVWORLD) - ទួលដុងដាជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រដែលផ្សាភ្ជាប់នឹងជ័យជំនះ ង៊ុកហូយ-ដុងដា (Ngoc Hoi – Dong Da) របស់ព្រះមហាក្សត្រ ក្វាងឈុង (Quang Trung) - ងៀនហ្វេ (Nguyen Hue) រួមជាមួយកងទ័ព តីស៊ឺន (Tay Son) បាន វាយបរាជ័ងខ្មាំងសត្រូវឈ្លានពាន ឈីង (Qing) នានិទាឃរដូវឆ្នាំ១៧៨៩។ នា ថ្ងៃទី២៤ធ្នូឆ្នាំ២០១៨ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមបានចេញសេចក្ដី សម្រេចចិត្តទទួលស្គាល់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រទួលដុងដាជាកេរ្តិ៍ដំណែលជាតិពិសេស។
រាល់តម្លៃនៃកេរ្តិ៍ដំណែលជាតិពិសេសទួលដុងដា (Dong Da) - ảnh 1 ទិដ្ឋភាពនៅទួលដុងដា (រូបថត៖ VOV)

  ទួលដុងដាស្ថិតនៅលើវិថី តីស៊ឺន សង្កាត់ ក្វាងឈុង ខ័ណ្ឌដុងដា រដ្ឋធានី ហាណូយ។ លោក វ៉ ងៀន ហ្វុង (Vo Nguyen Phong) ប្រធានគណៈកម្មាធិការ ប្រជាជនខ័ណ្ឌដុងដា បានអោយដឹងថា៖         “នាឆ្នាំ១៩៦២ កេរ្តិ៍ដំណែលទួលដុងដាជាកេរ្តិ៍ដំណែលមួយក្នុងចំណោមកេរ្តិ៍ ដំណែលដើមដំបូងទាំង១២នៃរដ្ឋធានីហាណូយត្រូវបានទទួលស្គាល់ជាកេរ្តិ៍ ដំណែលថ្នាក់ជាតិ។ ដល់ឆ្នាំ១៩៨៩ ក្នុងឱកាសរំលឹកខួបឆ្នាំទី២០០នៃជ័យជំនះ ដុងដា ទីក្រុងហាណូយបានអនុញ្ញាតអោយបង្កើតឧទ្យានវប្បធម៌ដុងដា រួមមាន ទួលដុងដា រូបបដិមារព្រះមហាក្សត្រ ក្វាងឈុង អគារតាំងពិព័រណ៍ ទីលាននិង សំណង់មួយចំនួនផ្សេងទៀត។ តំបន់កេរ្តិ៍ដំណែលនេះមានផ្ទៃដីសរុបឡើងដល់ ទៅ២១៧៤៥ម៉ែត្រការ៉េ”។

        ស្ថិតនៅកណ្ដាលកេរ្តិ៍ដំណែលនោះគឺទួលដុងដា ដែលជាទួលធម្មជាតិមួយ ដោយមានអាយុកាលរាប់រយឆ្នាំ ហើយមានទីតាំងសំខាន់នៅតំបន់ប៉ែកខាងលិច រាជធានីថាំងឡុង (Thang Long) មុននេះ។ ទួលមានរាងមូល គ្រប់ដណ្ដប់ដោយ ដើមឈើខៀវស្រងាត់ នៅលើកំពូលមានផ្ទាំងសិលាចរិតមួយដែលត្រូវបានឆ្លាក់ពាក្យ ពេជ្រលើកទឹកចិត្តស្មារតីប្រយុទ្ធរបស់ព្រះមហាក្សត្រ ក្វាង ឈុង។ នៅលើទួល មានទីសក្ការៈបូជា ឈុង ឡៀត (Trung Liet) ដែលឧទ្ទិសដល់បណ្ដាវីរៈបរុស វីរៈយុទ្ធជនរបស់ប្រទេសជាតិ។

        រូបបដិមារព្រះមហាក្សត្រ ក្វាង ឈុង ត្រូវបានកសាងឡើងជាប់នឹងទួល ដុងដា ក្នុងឱកាសរំលឹកខួបឆ្នាំទី២០០នៃជ័យជំនះ ង៊ុក ហូយ - ដុងដា កាលពី ឆ្នាំ១៩៨៩។ សំណង់នេះមានកំពស់ជិត១៥ម៉ែត្រ ធ្វើពីបេតុងដែកថែប បិទថ្មម៉ាប ដោយមានទម្ងន់២០០តោន។

        ទីសក្ការៈបូជាព្រះមហាក្សត្រ ក្វាង ឈុង ស្ថិតនៅពីរក្រោយរូបបដិមារទ្រង់ ជាសំណង់២ជាន់ ដែលត្រូវបានកសាងឡើងក្នុងឆ្នាំ២០១០ក្នុងឱកាសរំលឹកខួប ១០០០ឆ្នាំទិវាកំណើតទីក្រុងថាំងឡុង-ហាណូយ។ ជាន់លើជាទីសក្ការៈបូជា ដោយមានស្ថាបត្យកម្មបែបប្រពៃណី ហើយជាន់ក្រោមជាបន្ទប់តាំងពិព័រណ៍វត្ថុ តាងនិងផ្ទាំងគំនូរដែលពណ៌នាពីការវាយប្រហារយ៉ាងឆាប់រហ័សរបស់កងទ័ព តី ស៊ើន។

រាល់តម្លៃនៃកេរ្តិ៍ដំណែលជាតិពិសេសទួលដុងដា (Dong Da) - ảnh 2 ទីសក្ការៈបូជាព្រះមហាក្សត្រ ក្វាង ឈុង (រូបថត៖ VOV)

        តម្លៃវប្បធម៌អរូបីយ៍នៃកេរ្តិ៍ដំណែលជាតិពិសេសទួល ដុងដា គឺជាពិធីបុណ្យ ទួលដុងដា ដែលត្រូវបានរៀបចំឡើងនាថ្ងៃទី៥ខែទី១ (ថ្ងៃទី៥បុណ្យតេត) តាម ច័ន្ទគតិ ជារៀងរាល់ឆ្នាំ សំដៅរំលឹកខួបអនុស្សាវរីយ៍ជ័យជំនះប្រវត្តិសាស្ត្រដុងដា រំដោះរាជធានីថាំងឡុង។ ពិធីបុណ្យនេះមានកម្មវិធីដ៏វិសេសវិសាលជាច្រើន ដូច ជាពិធីសែនខួប ពិធីដង្ហែគ្រែស្នែង កម្មវិធីល្ខោនបង្កើតឡើងវិញការប្រយុទ្ធ ង៊ុកហូយ-ដុងដា លើកតម្កើងព្រះមហាក្សត្រ ក្វាង ឈុង កម្មវិធីសម្ដែងក្បាច់គុនរួមជាមួយល្បែងប្រជាប្រិយដ៏សម្បូរបែបទៀតផង។ តាមលោកសាស្ត្រាចារ្យរង បណ្ឌិត Dang Van Bai អតីតប្រធាននាយកដ្ឋានបេតិកភ័ណ្ឌវប្បធម៌បានចាត់ ទុកថា កេរ្តិ៍ដំណែលទួល ដុងដា ជាអាស័យដ្ឋានគួរអោយចាប់អារម្មណ៍ដើម្បី អប់រំប្រពៃណីស្នេហាជាតិសម្រាប់យុវជន។ លោកបានថ្លែងថា៖

        “ខ័ណ្ឌ ដុងដានិងគណៈគ្រប់គ្រងកេរ្តិ៍ដំណែលទួលដុងដា មន្ទីរទេសចរណ៍ ហាណូយ អាចបង្កើតឡើងកម្មវិធីអប់រំប្រវត្តិសាស្ត្រសម្រាប់សិស្សានុសិស្សតាម រយៈឧបករណ៍ឌីជីថលទំនើបៗនៅពេលមកទស្សនាកេរ្តិ៍ដំណែលនេះ។ ពិធី បុណ្យទួលដុងដាត្រូវតែក្លាយទៅជាពិធីបុណ្យទាននៃប្រទេសជាតិទាំងមូល។ ធ្វើយ៉ាងដូច្នេះទើបបង្កើតឡើងកម្លាំងរស់ថ្មីសម្រាប់បេតិកភ័ណ្ឌក៏ដូចជាជំហានលោតផ្លោះលើវិស័យទេសចរណ៍”។  

       ដើម្បីពង្រីកតម្លៃនៃកេរ្តិ៍ដំណែលជាតិពិសេសទួលដុងដា ទីក្រុងហាណូយ នឹងជួសជុល កែលំអសំណង់នានាក្នុងតំបន់កេរ្តិ៍ដំណែល ស្រាវជ្រាវកសាងឡើង វិញសំណង់ដែលត្រូវបាត់បង់ ព្រមទាំងបង្កើនការផ្សព្វផ្សាយ តភ្ជាប់នឹងកេរ្តិ៍ ដំណែលផ្សេងៗទៀតនៅរដ្ឋធានីហាណូយ។ តាមនោះប្រែក្លាយទួលដុងដាទៅ ជាគោលដៅទេសចរណ៍គួរអោយចាប់អារម្មណ៍ចំពោះភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ