ល្បាក់ទឹក Dray Nur-និមិត្តរូបរបស់Tay Nguyen
TO TUAN -  
(VOVWORLD) /  
Vovworld-ល្បាក់ទឹក Dray Nurស្ថិតនៅភូមិ Kuopមានចម្ងាយពីទីក្រុង Buon Ma Thuotប្រមាណ២៥គីឡូម៉ែត្រប៉ែកខាងត្បូង ។ ល្បាក់ទឹកនេះមានបណ្តោយ២៥០
ម៉ែត្រកំពស់ជាង៣០ម៉ែត្រដែលជាល្បាក់ទឹកធំបំផុតក្នុងចំណោមល្បាក់ទឹក ធំ
បំផុតចំនួន៣នៃទន្លេSerepok។មើលពីចម្ងាយវាហាក់ដូចជាមហាកំពែងទឹកដ៍ធំ
និងស្អាតអស្ចារ្ស។Dray NurជាភាសាE Deមានន័យថា៖ល្បាក់ទឹកពន្ឋ។មានរឿង
ដំណាលថា៖ក្រមុំ E De ១នាក់អង្គុយលេងលើផ្ទាំងថ្មធំ១ក្នុងព្រៃជាមួយនឹងគូសង្សារ
។ស្រាប់តែសត្វចំឡែក១ក្បាលលេចចេញបង្កើតសរសរទឹក១ហើយកំលោះសង្សារ
ត្រូវគួចទៅឆ្ងាយនិងពេលភ្ញាក់ឡើងទើបដឹងថា៖សត្វចំឡែកបានចាប់មនុស្ស
ស្រឡាញ់របស់ខ្លួនបាត់ទៅ។
|
ល្បាក់ទឹក Dray Nur-និមិត្តរូបរបស់Tay Nguyen(រូបថត អិនធឺណែត)
|
ល្បាក់ទឹកធ្លាក់ទឹកពេញ១ឆ្នាំ។ទួទេសចរណ៍មកកាន់ទីនេះជាពិសោធន៍គួរឲ្យទាក់ទញ
១។លោកNguyen Quang An អ្នកថតរូប១នាក់មកពីទីក្រុងហូជីមិញភាគខាងត្បូងវៀត
ណាមចែករំលែកថា៖“Tay Nguyenសម្រស់គ្មានទីបញ្ចប់ដោយមានព្រៃភ្នំល្បាក់ទឹកធំ
សម្បើមនិងផ្ទះផុតពីដីដ៍អាថ៌កំបាំង។ខ្ញុំមើលឃើញថា៖ធម្មជាតិនិងមនុស្សនៅទីនេះ
គឺអស្ចារណាស់។ “
|
រូបថត អិនធឺណែត |
មកកាន់ទីនេះភ្ញៀវទេសចរនិងបានបុគ្គលឹកណែនាំទៅទស្សនារូងភ្នំនានាទៀតផង។
បងQuang Quy អ្នកមគ្គុទេសទេសរណ៍១នាក់នៅល្បាក់ទឹក Dray Nurអោយដឹងថា៖
“ខ្សែទឹកនៅទីនេះមាន៣កំណាត់។ ភ្ញៀវទេសចរអាចងូតទឹកនៅបឹងកំណាត់ទី១ពី
ព្រោះថាទឹកមិនជ្រៅទេ។នៅបឹងទី២គប្បីយកចិត្តទុកដាក់មិនធ្វេសប្រហែសដោយសារ
ត្រួសថ្មនៅទីនោះគឺស្រូចៗណាស់។ នៅបឹងទី៣ទឹកគឺជ្រៅជាបង្គួរពី៨ដល់១០ម៉ែត្រ។
នៅទីនេះដែរមានរូងភ្នំ១។ “នៅក្នុងរូងភ្នំនេះមានផ្ទាំងថ្មធំតូចខុសគ្នាធ្វើឲ្យទិដ្ឋភាពកាន់តែ
គួរឲ្យចាប់ចិត្ត។
|
រូបថត អិនធឺណែត
|
ក្នុងបណ្តាភូមិនៅជុំវិញល្បាក់ទឹកភ្ញៀវទេសចរអាចស្វែងយល់ពីជីវភាពរស់នៅប្រចាំ
ថ្ងៃរបស់ជនរួមជាតិE De(ជាជនជាតិភាគតិច១)ដូចជា៖ការបុកស្រូវត្បាល់ភ្លោះបែប
បុរាណការត្បាញសំពត់សង្គឹមឧបករណ៍ប្រមាញ់សត្វផឹកស្រាអិចនិងទទួលទានម្ហូប
អាហារពិសេសរបស់មនុស្សតំបន់ទៀតផង៕
TO TUAN
-VOVWORLD