(VOVWORLD) - វត្ត Thien Mu ឬមានឈ្មោះមួយទៀតគឺវត្ត Linh Mu ស្ថិតនៅលើទួលភ្នំ Ha Khe នៅលើមាត់ទន្លេ Huong ដ៏ស្រស់បំព្រងនៅទីក្រុង Hue ភាគកណ្ដាលវៀតណាម។ វត្តនេះត្រូវបានចាប់ផ្ដើមការសាងសង់កាលពីឆ្នាំ១៦០១ ក្រោមរាជកាលស្ដេចត្រាញ់ Nguyen Hoang ដែលជាស្ដេចត្រាញ់ទ្រង់ដើមដំបូងនៅតំបន់ភាគកណ្ដាលវៀតណាម ហើយនេះក៏ជាវត្តមួយក្នុងចំណោមវត្តបុរមបុរាណបំផុតនៅអតីតរាជធានី Hue ផងដែរ។
ខ្លោងទ្វារចូលក្នុងវត្ត Thien Mu (រូបថត៖ VOV) |
មិនត្រឹមតែប៉ុណ្ណោះ វត្ត Thien Mu ថែមទាំងជានិមិត្តរូបមួយក្នុងចំណោមនិមិត្តរូបនៃទីក្រុង Hue ដោយមានសំណង់ស្ថាបត្យកម្មដ៏វិសេសវិសាលជាច្រើននៅក្នុងវត្ត ហើយត្រូវបានចាត់ទុកជាវត្តសក្តិសិទ្ធិបំផុតនៅទីក្រុង Hue ផងដែរ។
តាមរឿងព្រេងនិទានបានដំណាលថា កាលពីយូរណាស់មកហើយ នៅលើទួលភ្នំ Ha Khe នៅពេលរាត្រី គឺតែងតែមានលោកយាយម្នាក់មាន ទឹកមុខសប្បុរសធម៌បានផុសឡើង ហើយប្រាប់មនុស្សគ្រប់រូបថា មានស្ដេចត្រាញ់មួយអង្គនឹងកសាងវត្តនៅតំបន់នេះដើម្បីប្រមូលផ្ដុំលក្ខណៈពិសិដ្ឋនៃមេឃដី ធ្វើអោយប្រទេសជាតិកាន់តែខ្លាំងមាំមួនពីមួយថ្ងៃទៅមួយថ្ងៃ។
នាឆ្នាំ១៦០១ ស្ដេចត្រាញ់ Nguyen Hoang នាពេលដែលកំពុងជិះសេះនៅតាមមាត់ទន្លេ Huong ស្ដេចទ្រង់ទតឃើញទួលភ្នំតូចមួយលេចឡើងលើផ្ទៃទឹក ដែលមានរូបរាងដូចជាសត្វនាគមួយក្បាល បែរមុខមើលពីខាងក្រោយ។ ស្ដេចទ្រង់រំភើបខ្លាំងណាស់ អញ្ចឹងបានបញ្ជាអោយកសាងវត្តមួយនៅតំបន់នេះ។ ចាប់តាំងពីនោះមក វត្តនេះត្រូវបានដាក់ឈ្មោះថា វត្ត Thien Mu ដែលមានន័យថា “យាយឆ្មប់សក្តិសិទ្ធ”។ លោក Nguyen Thanh Dat ពលរដ្ឋ Hue ម្នាក់ បានរៀបរាប់ថា៖
“ឆ្នាំណាខ្ញុំក៏ទៅដល់វត្ត Thien Mu ដើម្បីសម្ដែងនូវការគោរពបូជារបស់ខ្លួន ជាពិសេសគឺក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណី។ ពេលដែលគយគន់ទេសភាពក្នុងវត្ត ខ្ញុំតែងតែមានអារម្មណ៍ស្ងៀមស្ងាត់ហើយធូរចិត្តមែនទែន។ រាល់ការទុក្ខព្រួយ សោកសៅទាំងអម្បាលម៉ានបានសោយបាត់អស់”។
វត្ត Thien Mu បង្កប់លក្ខណៈស្ថាបត្យកម្មដ៏វិសេសវិសាលនៃអតីតរាជធានី Hue។ មើលពីលើ វត្ត Thien Mu ដូចសត្វអណ្ដើកយក្សមួយក្បាលស្ថិតនៅលើមាត់ទន្លេ Huong។ វត្តនេះព័ទ្ធជុំវិញដោយជញ្ជាំងថ្ម២ជុំ។
ខ្លោងទ្វារ Tam Quan ជាខ្លោងទ្វារចូលក្នុងវត្ត ដោយមាន២ជាន់ ដំបូល៨។ ចូលតាមខ្លោងទ្វារនេះ សំណង់ដំបូងដែលលោកអ្នកនឹងឃើញនោះគឺប្រាសាទ Phuoc Duyen ដែលត្រូវបានកសាងពីឥដ្ឋកាលពីឆ្នាំ១៨៤៤ ដោយមានកំពស់២១ម៉ែត្រ ៧ជាន់។ នៅជាន់នីមួយៗសុទ្ធតែមានដាក់តំកលព្រះពុទ្ធបដិមារ ហើយនៅខាងក្នុងមានជណ្ដើរតំរៀបស្លឹកឡើងដល់ជាន់កំពូល ជាកន្លែងដែលកាលពីមុននេះមានដាក់ព្រះពុទ្ធបដិមារធ្វើពីមាស។
ទិដ្ឋភាពនៅក្នុងប្រាសាទ Dai Hung |
នៅខាងក្នុងគឺប្រាសាទ Dai Hung ដែលជាប្រាសាទធំរបស់វត្ត Thien Mu។ ប្រាសាទនេះជាទីឧទ្ទិសដល់ព្រះពុទ្ធមេត្រេយ ដែលមានត្រចៀកធំដើម្បីផ្ទៀង ស្ដាប់រឿងសោកសៅទុក្ខព្រួយរបស់សត្វលោក មានពោះធំដើម្បីអត់ឱនដល់កំហុសរបស់ មនុស្សលោក ហើយមានមាត់ធំដើម្បីសើចដល់រឿងពិបាកសើចក្នុងពិភព ផង ដែរ។ នៅក្នុងប្រាសាទនេះក៏ព្យួរជួងសំរិទ្ធធំល្មមមួយគ្រឿងដែលមានចម្លាក់ព្រះ អាទិត្យនិងព្រះច័ន្ទ។ លោក Phan Ngoc Tuyen នៅខេត្ត Hai Duong បានចែក រំលែកថា៖
“ថ្ងៃនេះខ្ញុំមកដល់វត្ត Thien Mu ជាលើកដំបូង ហើយមានអារម្មណ៍ចម្លែក ណាស់។ ទិដ្ឋភាពស្រស់បំព្រងនិងខ្យល់បរិយាកាសត្រជាក់ស្រួលបរិសុទ្ធនៅតាម ទន្លេ Huong នេះបានធ្វើអោយវត្តកាន់តែសក្តិសិទ្ធិថែមទៀត។ Hue ពិតជាតំបន់ ស្រស់ស្អាតនិងសុខសាន្តត្រាណមែនទែន”។
ក្រៅពីនោះ នៅក្នុងវត្ត Thien Mu នៅតែមានប្រាសាទនិងសំណង់ស្ថាបត្យ កម្មផ្សេងៗជាច្រើនទៀត ដូចជា ប្រាសាទព្រះពុទ្ធនៃពេលវេលេទាំង៣ និងប្រា សាទព្រះម៉ែគង់ស៊ីអ៊ីម ជាដើម។
ទេសភាពធម្មជាតិដ៏ស្រស់បំព្រងក្នុងវត្ត |
មកដល់វត្ត Thien Mu ភ្ញៀវទេសចរអាចគយគន់ទាំងទេសភាពនិងស្ថាបត្យ កម្មប្រពៃណីរបស់សំណង់វត្តអារ៉ាម Hue។ ព័ទ្ធជុំវិញដោយជួរដើមស្រល់ ដើម ឈរតាំងលំអរនិងបឹងផ្កាថ្មដ៏ស្រស់បំព្រង អញ្ចឹងបានជាវត្ត Thien Mu នាំមកនូវ ចំណាប់អារម្មណ៍ដ៏សុខសាន្តត្រាណដែលពិបាករកឃើញនៅទីកន្លែងផ្សេងៗណាក៏ដោយ។ លោក Alain Maillochon ភ្ញៀវទេសចរជនជាតិបារាំងម្នាក់ បានចែក រំលែកថា៖
“វៀតណាមជាប្រទេសដ៏ស្អាតអស្ចារ្យមែនទែន។ នេះជាលើកដំបូងដែលខ្ញុំ មកដល់ Hue ហើយខ្ញុំបានស្នាក់នៅទីនេះ៣ថ្ងៃហើយ។ Hue មានទេសភាពដ៏ ស្ងាត់ជ្រងុំ សុខសាន្តត្រាណនិងបុរមបុរាណយ៉ាងពិតប្រាកដ”។
វត្ត Thien Mu ជានិច្ចកាលស្ថិតនៅក្នុងបេះដូងប្រជាជន Hue និយាយដោយ ឡែកនិងក្នុងជីវភាពខាងវប្បធម៌របស់ប្រជាជនវៀតណាមនិយាយរួម។ ពេលមក ដល់វត្តម្ដងៗ ភ្ញៀវនឹងមានអារម្មណ៍ស្ងៀមស្ងាត់ ធូរចិត្ត ហើយបំភ្លេចរាល់ការធ្លាក់ ទឹកចិត្តនិងថប់បារម្ភទាំងអស់៕