VOVWORLD_ភូមិបុរាណHoi Kyចំណុះឃុំ Hai Chanh ស្រុក Hai Lang
ខេត្ត Quang Tri ភាគកណ្តាលវៀតណាម។ ភូមិនេះស្ថិតនៅមាត់ទន្លេ
O Lau ដែលមានអាយុកាល៥០០ឆ្នាំមកហើយ។ នៅទីនេះរក្សាបាន
ដដែលនូវបណ្តាផ្ទះRuong បុរាណរួមជាមួយប្រព័ន្ធស្ថាបត្យកម្មនិង
វប្បធម៌ជំនឿសាសនារបស់ប្រជាពលរដ្ឋក្នុងតំបន់។
បើមកទស្សនាភូមិ Hoi Ky ភ្ញៀវទេសចរនឹងឃើញនៅសង្ខាងផ្លូវចូលគឺ
ប្រព័ន្ឋសាលាភូមិប្រាសាទនិងកន្លែងគោរពបូជារបស់គ្រួសារនានា។នៅ
ជិតនោះគឺជួរផ្ទះRuong របស់គ្រួសារត្រកូល Duong ដែលស្ថិនៅកណ្តាល
ចំការដើមឈើយូរឆ្នាំខៀវស្រងាត់លើមាត់ទន្លេ O Lau ហូរព័ទ្ឋជំវិញភូមិ។
នាបច្ចុប្បន្នមានប្រជាពលរដ្ឋប្រមាណ៣០គ្រួសារនៅភូមិ Hoi Ky នៅតែ
រក្សាបាននូវផ្ទះ Ruongដែលមានអាយុកាលរាប់រយឆ្នាំ។
លក្ខណៈពិសេសនៃផ្ទះ Ruong បុរាណភូមិ Hoi Ky នេះគឺមាន៣ល្វែងនិង
២ហោជាង។បើផ្ទះធំគឺមាន៥ល្វែងនិង២ហោជាង។ ផ្ទះប្រភេទនេះតែងតែ
ធ្វើអំពីឈើខ្នុរនិងឈើPeck។ ក្នុងផ្ទះបណ្តាសសរនិងទ្វារសុទ្ធតែបានឆ្លាក់
រូបសត្វនាគសត្វហង្សនិងផ្កា។ នៅក្នុងផ្ទះRuongនិមួយៗមានព្យួរក្តារលើក
រាសីនិងពាក្យអប់រំកូនចៅក្នុងគ្រួសារ។ ល្វែងកន្លោងនៃផ្ទះតែងតែជាទី
រំលឹកវិញ្ញាណក្ខន្ធបុព្វបុរសរីឯល្វែងពីរអមសង្ខាងជាកន្លែងទទួលភ្ញៀវនិង
ស្នាក់នៅ។ ចំណែកហោជាងពីរគឺមួយនៅខាងលិចសំរាប់កូនប្រុសនៅ
មួយទៀតខាងកើតសំរាប់កូនស្រី។ ផ្ទះនិមួយតែងតែធ្វើបន្ថែមនូវ
ឡៅតឿមួយដើម្បីរក្សាទុកស្រូវអង្ករនិងប្រដាប់ប្រដាផ្សេងៗកុំឲ្យសើម
ក្នុងរដូវវស្សា។ លោកDuong Van Cho ជាពលរដ្ឋម្នាក់នៅភូមិ Hoi Ky បាន
រៀបរាប់ថា
"ក្នុងចំណោមផ្ទះ Ruong បុរាណ២០ខ្នងគឺមាន៦ផ្ទះដែលមាន៣ល្វែង២
ហោជាង។ផ្ទះទាំងនេះមានអាយុកាលជាង១០០ឆ្នាំមកហើយ។ នាសព្វ
ថ្ងៃគ្រួសារទាំងឡាយបានជួសជុលឡើងវិញនិងថែររក្សានូវអត្តសញ្ញាណ
បុរាណនៃផ្ទះខ្លួន"។
ក្បឿងផ្ទះ Ruong បុរាណនៅទីនេះប្រក់ដោយឥដ្ឋ៦ជាន់។ ឥដ្ឋធ្វើអំពីដីឥត្ឋ
ដែលមានរូប៤ជ្រុងស្តើងរាបស្មើហើយគោះលឺសំលេងដូចជួងអីចឹង។ ផ្ទះ
និមួយតែងតែប្រក់ឥដ្ឋចំនួនពី១០ហ្មឺនដល់២០ហ្មឺនសន្លឹកដោយអាស្រ័យ
ទៅតាមទំហំផ្ទះ។ផ្ទះប្រក់ឥដ្ឋបែបនេះវាត្រជាក់នៅរដូវក្តៅនិងកក់ក្តៅក្នុង
រដូវរងា។ ជញ្ជាំងនៃផ្ទះសាងសង់ដោយប្រភេទឥដ្ឋធំក្រាស់ជាមួយ
កំបោរ។ ព័ទ្ធជុំវិញផ្ទះជាដើមរុក្ខជាតិដែលបានក្រងជារបង។ តាមបណ្ឌិត
Le Vinh An - សមាជិកក្រុមពិគ្រោះអភិរក្សកេរ៌្តតំណែលអតីតរាជធានី
Hue បានឲ្យដឹងថា
"ផ្ទះ Ruong បុរាណនៅ Hoi Ky រក្សាទុកបាននូវតំលៃជាច្រើន។ភូមិនេះ
បានបង្កើតនាសតវត្សទី១៥និង១៦ប៉ុន្តែបណ្តាផ្ទះ Ruong មានអាយុកាល
ប្រមាណពី១០០ដល់១៥០ឆ្នាំ។ ភូមិនេះមានតំលៃពំពីទិដ្ឋភាពជាប្រពៃណី
ដូចជាមានទន្លេហូរព័ទ្ធជំវិញមានដើមពោធន៍មានចម្លងទូកសាលាភូមិ។
នេះជាទិដ្ឋភាពលេចធ្លោនៃភូមិករវៀតណាម"។
ក្នុងចំណោមផ្ទះ Ruong នៅសេសសល់ត្រូវតែនិយាយដល់ផ្ទះមួយខ្នង
ដែលមាន៣ល្វែង២ហោជាងប្រក់ឥដ្ឋ៩ស្រទាប់របស់លោក Duong Van
Manh។ ផ្ទះនេះឈ្មោះ Hoi Tu Niem Vui មានន័យថាកន្លែងផ្តុំក្តីសប្បាយ
ដែលសង់នាឆ្នាំ១៨៨៩។ ផ្ទះនេះស្ថិតនៅកណ្តាលចំការទូលាយ។ផ្លូវនាំ
ចូលផ្ទះមានដាំដំណាំតែនៅសង្ខាងដែលត្រូវបានកាត់មែកតុបតែងយ៉ាង
ប្រណិត។ផ្ទះRuongនេះត្រូវបានទ្រដោយសសរចំនួន៤៨ធ្វើអំពីឈើខ្នោរ
ព្រៃ។
ផ្ទះមួយទៀតគឺជារបស់យាយ Duong Thi Huong មានឈ្មោះបន្តសីលធម៌
ភ្លឺស្វាងដែលបានកសាងឡើងកាលពីឆ្នាំ១៩៣១។ ផ្ទះនេះមាន១ល្វែង២
ហោជាងនិងមានផ្ទៃ៦០ម៉ែត្រក្រឡា។នៅក្នុងផ្ទះមានព្យួរក្តារលើករាសី
សរសេរឃ្លាថាបួនជំនាន់រស់នៅក្នុងផ្ទះមួយ។ តាំងពីមុនមកប្រជាពលរដ្ឋ
នៅតំបន់ជឿថាផ្ទះណាដែលមានសមាជីក៤ជំនាន់រស់នៅជាបន្តបន្ទាប់
នោះគឺគ្រួសារនោះមានភ័ព្វសំណាងល្អ។ លោក Nguyen Thanh Nam
ជាភ្ញៀវទេសចរមកពីខេត្ត Quang Nam បានឲ្យដឹងថា
"សិល្បៈស្ថាបត្យកម្មនៃផ្ទះ Ruong គឺល្អអស្ចារ្យ។ រចនាសម្ព័ន្ធរឹងមាំណាស់
ដោយសារការទ្រទំងន់របស់ផ្ទះបានចែកស្មើលើសសរទាំងអស់។ រីឯ
ដំបូលនៃផ្ទះគឺទាបដើម្បីជៀសវាងខ្យល់ព្យុះខ្លាំង"។
លោក Kitani Kenta ជាអ្នកស្រាវជ្រាវនៃអង្គការ UNESCO បានថ្លែងថាផ្ទះ
Ruong បុរាណនៅ Hoi Ky គឺល្អប្រណិតដែលបានធ្វើឡើងដោយអ្នកមាន
កំរិតស្ទាត់ជំនាញយ៉ាងខ្ពស់។ នេះជាតំលៃលេចធ្លោដែលចាំបាច់ត្រូវផ្សព្វ
ផ្សាយ៕