សិប្បការ Nguyen Thi Tam និងពាណិជ្ជសញ្ញាក្រណាត់សូត្រ Ha Dong
Nguyen Hien-Bui Hang -  
(VOVWORLD) /  
VOVWORLD_សិប្បការ Nguyen Thi Tam ត្រូវបានប្រសិទ្ធិនាមជាពលរដ្ឋ ឆ្នើម
នៃរដ្ឋធានីហាណូយឆ្នាំ២០១៥។ លោកស្រីប្រកបរបរតម្បាញក្រណាត់ជា ប្រពៃណី
នៅភូមិ Van Phuc ខណ្ឌ Ha Dong ក្រុងហាណូយ។ ជារៀងរាល់ថ្ងៃសិប្បការរូបនេះ
រវល់នឹងការគូររូបភាពឬត្បាញក្រណាត់ បង្កើតឡើងមុខទំនិញល្អស្អាតនានាសំដៅ
នាំពាណិជ្ជសញ្ញាក្រណាត់សូត្រ Ha Dong ទៅដល់គ្រប់តំបន់ក្នុងប្រទេសនិង
បរទេសទៀតផង។
លោកស្រី Tam មានអាយុ៦០ហើយដោយបានផ្សាភ្ជាប់ជីវិតខ្លួនជាមួយកី
តម្បាញ។ ពេលនៅតូចលោកស្រីតែងតែដើរតាមម្ដាយទៅហាលសូត្រនៅមាត់
ទន្លេ Nhue ឬមើលឪពុកគូរគំរូឥវ៉ាននាពេលយប់។ ដោយហេតុនោះការជក់ចិត្តនឹង
វិជ្ជាជីវៈតម្បាញសូត្របានដក់ជាប់ក្នុងអារម្មណ៏របស់លោកស្រី។ ក្រោយមក ពេល
ធំដឹងក្ដីដោយយល់ច្បាស់អំពីជីវិតនិងភូមិរបរ លោកស្រីត្រូវបានគ្រួសារប្រគល់ជូន
នូវភារកិច្ចថែរក្សាមុខរបរប្រពៃណីនេះហើយនាំចេញផលិតផលក្រណាត់សូត្ររបស់
ភូមិ Van Phuc ទៅដល់អតិថិជនលើទូទាំងពិភពលោក។ ដោយសារការប្ដេជ្ញាចិត្តខ្ពស់
ក្នុងរយៈពេល៤០ឆ្នាំប្រកបការងារនេះសិប្បការ Nguyen Thi Tam បានទៅគ្រប់កន្លែង
សិក្សាស្រាវជ្រាវបច្ចេកទេសដើម្បីយកមកជួយភូមិខ្លួនផលិតបាននូវមុខទំនិញ
ក្រណាត់សូត្រដែលមានសោភ័ណភាពដ៏ចំឡែក។ ផលិតផលសូត្រ Van ធ្លាប់ល្បី
ឈ្មោះពីមុននេះស្មានថាបានសាបសូន្យទៅហើយនោះតែដោយសារបាតដៃដ៏ប៉ិន
ប្រសពរបស់សិប្បការ Nguyen Thi Tam និងក្រុមជាងតម្បាញក្នុងភូមិឥឡូវបានរស់
ឡើងវិញនិងល្អស្អាតជាងមុនទៀត។ តាមអ្នកស្រី Thai Mai Huong ជា អតិថិជនទៀង
ទាត់ម្នាក់មកទិញសូត្រនៅភូមិ Van Phuc បានឲ្យដឹងថា
“ក្រណាត់សូត្រ Van Phuc គឺជាមុខទំនិញដែលយើងខ្ញុំធ្លាប់ប្រើប្រាស់តាំងពីយូរ
មកហើយ។ ថ្ងៃនេះនាងខ្ញុំវិលមកគ្រួសារយាយ Tam ទិញក្រណាត់ដេរអាវផាយ។
ផលិតផលរបស់យាយប្រើជាប់ណាស់ដោយសារគេមានរោងជាងតម្បាញ”។
|
ពាណិជ្ជសញ្ញាក្រណាត់សូត្រ Ha Dong |
ក្រៅពីការសិក្សាស្រាវជ្រាវផលិតចេញនូវក្រណាត់សូត្រល្អៗរោងជាងតម្បាញ
របស់សិប្បការ Nguyen Thi Tam ជានិច្ចដើរមុខគេក្នុងសកម្មភាពផ្សព្វផ្សាយផលិត
ផលរបស់ភូមិតាមរយៈការចូលរួមផ្សារណាត់នៅហាណូយ ហ្វេ ក្វាងនិញនិង
ប្រទេស បារាំង អាលឺ្លម៉ង់ សិង្ហបុរី និងចិន។ មុខទំនិញសូត្រ Van “ថាំងឡុងហាណូយ
រាប់ពាន់ឆ្នាំ”គូប្លង់ដោយលោកស្រី Tam ត្រូវបានទីក្រុងហាណូយជ្រើសជាកាដូជូន
ចំពោះភ្ញៀវអន្តរជាតិមកចូលរួមមហាពិធីបុណ្យរំលឹកខួបលើកទី១០០០ទិវាបង្កើត
រាជធានីថាំងឡុងហាណូយកាលពីឆ្នាំ២០១០។ ជាពិសេស នាឆ្នាំ២០០០លោកស្រី
Tam បានស្ដារឡើងវិញប្រកបដោយជោកជ័យនូវសំលៀកបំពាក់ចំនួន១៨សំរាប់
របស់ស្ដេចនិងមន្រ្តីក្នុងបរមរាជវាំងហ្វេដោយរួមចំណែកថែរក្សាអភិរក្សតំលៃ
វប្បធម៌ជាប្រពៃណីនៃប្រទេសជាតិ។
ក្នុងគោលបំណងនេះសិប្បការី Nguyen Thi Tam បានបើកវគ្គបង្វឹកលើកកំពស់
កំរិតស្ទាត់ជំនាញជូនជំនាន់ជាងតម្បាញវ័យក្មេងតាំងពីការគូរគំរូក្បូរក្បាច់រហូត
ដល់វីធីទំនាក់ទំនងជាមួយអតិថិជន។ ជារៀងរាល់ថ្ងៃលោកស្រីបានព្យាយាមណែ
នាំក្រុមជាងតម្បាញវ័យក្មេងឲ្យក្ដាប់ជាប់នូវបច្ចេកទេសត្បាញសូត្រជាប្រពៃណី
ដើម្បីរក្សារបរនេះកុំឲ្យបាត់បង់។ កញ្ញា Nguyen Mai Anh ជាងតម្បាញវ័យក្មេងម្នាក់
បានសំណេះសំណាលថា
“អ៊ុំស្រី Tam មានការជក់ចិត្តនឹងរបរនេះយ៉ាងខ្លាំង។ ពេលបណ្ដុះបណ្ដាលយើង
ខ្ញុំគាត់ណែនាំយ៉ាងខ្នះខ្នែង។ តាមរយៈមេរៀនរបស់អ៊ុំស្រី Tam យើងខ្ញុំកាន់តែ
ស្រលាញ់វិជ្ជាជីវៈនិងតាំងចិត្តរៀនដោយយកចិត្តទុកដាក់ដើម្បីថែរក្សាមុខរបរជា
ប្រពៃណីនេះឲ្យស្ថិតស្ថេរតរៀងទៅ”។
ក្រៅពីការជួយភូមិរបររស់ឡើងវិញសិប្បការី Nguyen Thi Tam នៅសកម្មចូល
រួមការអារសង្គមទៀតផង។ តាមលោកស្រី Do Thi Ha អនុប្រធានគណៈកម្មាធិការ
ប្រជាជនសង្កាត់ Van Phuc ឲ្យដឹងថា
“ សហគ្រាសតម្បាញក្រណាត់សូត្ររបស់លោកស្រី Nguyen Thi Tamបានចូល
រួមចំណែកមានប្រសិទ្ធិភាពយ៉ាងខ្ពស់ដោយមានម៉ាស៊ីនតម្បាញ១៥គ្រឿងបង្កការងារ
ធ្វើជូនពលករតំបន់ជាច្រើននាក់ដែលមានចំណូល៥លានដុងក្នុងម្នាក់មួយខែ “។
នាបច្ចុប្បន្ននេះសិប្បការី Nguyen Thi Tam កំពុងខិតខំប្រឹងប្រែងរចនាម៉ូតសំ
លៀកបំពាក់ថ្មីៗដើម្បីនាំពាណិជ្ជសញ្ញាក្រណាត់សូត្រ Ha Dong ទៅកាន់ទីផ្សារជា
ច្រើនទៀត៕
Nguyen Hien-Bui Hang
-VOVWORLD