ស្ពាន Long Bien-កសិណ្យសាក្សីនៃប្រវត្តិសាស្រ្ត ហាណូយ។
LAN ANH -  
(VOVWORLD) /  
Vovworld-សព្វថ្ងៃការធ្វើចរាចរណ៍ លើស្ពាន Long Bienគឺកុះករណាស់ជាមួយរច
ភ្លើងការដើរថ្មើជើងកង់និងម៉ូតូ។ក្នុងចំណោមមនុស្សដែលឆ្លងកាត់ស្ពាននេះជា
រៀងរាល់ថ្ងៃមានជនជាច្រើននាក់ចោទសំណួរដោយខ្លួនឯងថា៖វាត្រូវបានសាង
សង់យ៉ាងម៉េច។ស្លាកស្នាមនៃឆ្នាំសាងសង់និងឈ្មោះរបស់អ្នកបង្កើតគឺបានមើល
ឃើញលើជញ្ជាំងស្ពាន ។នោះគឺជា Paul Doumerអគ្គទេសាភិបាលឥណ្ឌូចិនក្នុង
ដំណាក់កាលនោះបានកំណត់ធ្វើស្ពានដែកថែបមានលក្ខណះវិសេសវិសាលនេះ។ក្រុមហ៊ុនDayde&Pilleត្រូវបានជ្រើសរើសជាអ្នកម៉ៅការ។ដោយចំណាយថវិការ
៦លាន២សែនហ្រ្វង់នាគ្រានោះ Long Bienជាស្ពានដែកថែបដើមដំបូងដែលឆ្លង
កាត់ទន្លេក្រហម។លោកLe Huy Tuan កម្មាភិបាលមជ្ឈមណ្ឌលតំកលទុកជាតិ
លេខ១អធិប្បាយថា៖“ នេះជាសំណង់ហេដ្ឋារចនាសម្ព័ន្ឋសំខាន់ដែលអនុញ្ញាតិ
ការធ្វើចរាចរណ៍របស់មនុស្សជាពិសេសគឺទំនិញពីទីក្រុងហាណូយ-មជ្ឈមណ្ឌល
នៃតំបន់វាលទំនាបទន្លេក្រហមទៅកាន់តំបន់ផ្សេងៗនៅភាគខាងជើងវៀតណាម
ដូចជាទីក្រុងHai Phong និងទៅវិញ។ អគ្គទេសាភិបាល Paul Doumerយល់ ច្បាស់
សារសំខាន់នៃស្ពាននេះ។មុននោះទំនិញត្រូវដឹកជញ្ជូនដោយទូកដរ។នាគ្រាដំបូង
ស្ពានត្រូវបានសាងសង់សំរាប់ការដឹកជញ្ជូនតាមផ្លូវដែកប៉ុន្តែអ្នកផងក៍គិតដល់ការ
អភិវឌ្ឍន៍ផ្លូវគោក១លើស្ពាននេះដែរ។ក្រុមហ៊ុនចំនួន៦បានចូលរួមការដេញម៉ៅការ
ប៉ុន្តែក្រុមហ៊ុនDayde&Pille ជាអ្នកទទួលជោគជ័យ។“
|
ស្ពានLong Bienឆ្លងកាត់ទន្លេក្រហម(រូបថតVOV) |
ស្ពានត្រូវបានដាក់ឲ្យដំណើរការនាឆ្នាំ១៩០២ក្រោយរយះពេល៤ឆ្នាំបើកការដ្ឋាន
សាងសង់។ជើងរថភ្លើងដំបូងបានដឹកស្តេចThanh Thai និងអគ្គតេសាភិបាលឥណ្ឌូចិន
Paul Doumerពីស្ថានីយ៍ហាណូយទៅកាន់ស្ពានដើម្បីបើកសម្ពោធស្ពានដោយមាន
វត្តមានរបស់អ្នកហាណូយរាប់ពាន់នាក់។ក្រោយថ្ងៃនេះស្ពានវែងជាងគេនៅឥណ្ឌូចិន
យកឈ្មោះ” ស្ពានPaul Doumer “។អគ្គទេសាភិបាលឥណ្ឌូចិនបានសម្រេចបើកខ្សែ
ផ្លូវដែកតភ្ជាប់ហាណូយជាមួយតំបន់ជុំវិញនិងតំបន់ព្រំដែនជាប់នឹងប្រទេសចិនទៀត
ផង។តាំងពីពេលនោះកំពង់ចម្លង់តាមផ្លូវទន្លេក្រហមត្រូវបញ្ឈប់មុខងាររបស់ខ្លួន។ជន
គ្រប់ៗរូបមានភាពងាយស្រួលចរាចរណ៍លើស្ពាន Long Bien ដើម្បីឆ្លងកាត់ទន្លេក្រហម
រាប់ទាំងនៅរដូវទឹកជំនន់។ស្ពាននេះក៍បានអនុញ្ញាតិឲ្យជនបារាំងបង្កើនការធ្វើអាណា
និគមកិច្ចនៅភាគខាងជើងវៀតណាមផងដែរ។នាខែកក្កដាឆ្នាំ១៩៤៥វេជ្ជបណ្ឌិតTran
Van Laiអភិបាលក្រុងហាណូយពេលនេះបានសម្រេចដាក់ឈ្មោះ Long Bienឲ្យស្ពាន
នេះ។ឈ្មោះនេះត្រូវបានរក្សាដល់សព្វថ្ងៃនេះ។លោកVu Van Thinជាអ្នកហាណូយ១
នាក់ដែល ផ្សារភ្ជាប់ជាមួយស្ពានបានច្រើនឆ្នាំចែករំលែកថា៖“ចំពោះខ្ញុំស្ពានLong Bienគឺស្អាតនិងរ៉ូមែនទិងជាទីបំផុត។ស្ថាបត្យកម្មនៃស្ពានគឺស្អាតអស្ចារ្យណាស់។វា
បានសាងឡើងជារូបសត្វនាគ។ពេលបានជួសជុលកែលំអរឡើងវិញស្ពាននេះនឹង
ជាសំណង់ពិសេសមានតែ១នៅក្នុតតំបន់។ “
|
រូបថតVOV |
ក្រោយរយះពេល២០ឆ្នាំដាក់ឲ្យប្រើប្រាស់ខ្សែផ្លូវមានទទឹង២ម៉ែត្រត្រូវបានបំពេញ
បន្ថែម។ចរាចរណ៍លើស្ពានត្រូវបានកំណត់យ៉ាងម៉ត់ចត់និងមានលក្ខណះវិទ្យា
សាស្រ្ត។ឧទាហរណ៍ល្បឿនគំណត់សំរាប់រថយន្តគឺ១៥គីឡូម៉ែត/១ម៉ោងនិងហាម
ឃាត់ការដុតភ្លើងលើស្ពាន។ល។
នៅតំណាក់កាលនេះទស្សនាវដ្តី” Eveil Economique “លេខ៣៧៨បានជូនដំណឹង
ឲ្យដឹងថា៖ស្ពានទី២ឆ្លងកាត់ទន្លេក្រហមនឹងបានសាងសង់ឡើង។ប៉ុន្តែគំរោងការណ៍
នេះគ្មានពេលណាបានអនុវត្តដោយសារការបញ្ឈប់នៃអាណានិគមកិច្ចបារាំងនាឆ្នាំ
១៩៥៤។ប៉ន្តែសំណើរនេះក្រោយនោះបានក្លាយទៅជាគំនិត ល្អសំរាប់បណ្តាអ្នកតាក់
តែងស្ថបត្យកម្មនៃទីក្រុងហាណូយ។លោក Tuan អោយដឹងថា៖“ ស្ពាននេះជានិមិត្តរូប
នៃអាណានិគមកិច្ចបារាំងនៅវៀតណាមប៉ុន្តែវាសម្រួលការធ្វើចរាចរណ៍របស់ជនវៀត
ណាម។ក្នុងអតីតកាលវាជាខ្សែផ្លូវយុទ្ឋសាស្រ្តរបស់ប្រទេសយើង។ដូច្នេះយើងត្រូវថែរក្សាសំណង់វប្បធម៌និងជាកសិណ្យសាក្សីនៃប្រវត្តិសាស្រ្ត។នាឆ្នាំ១៩៥៤ជនបារាំង
បានដកចេញពីទីក្រុងហាណូយទៅកាន់ទីក្រុងHai Phongដោយឆ្លងកាត់ស្ពាននេះ “
ហាណូយសព្វថ្ងៃមានបន្ថែមស្ពានទំនើបឆ្លងកាត់ទន្លេក្រហមនេះដូចជាChuong Duong
-Thang Long-Thanh Triនិង Vinh Tuy ឬNhat Tan ប៉ុន្តែអ្នកហាណូយនៅនិយាយដល់
ស្ពានLong Bienដូចជាស្ពាន១ដែលតភ្ជាប់អតីតកាលជាមួយបច្ចុប្បកាល៕
LAN ANH
-VOVWORLD