សារមន្ទីរចម្លាក់ Cham នៅក្រុង Da Nang

  Vovworld-សារមន្ទីរត្រូវបានសាងសង់ឡើងនាឆ្នាំ១៩១៥។នាបច្ចុប្បន្ននេះ នៅ
សារមន្ទីរចម្លាក់ Chamមានវត្ថុតាងជិត២០០០  ។ក្នុងនោះវត្ថុតាងប្រមាណ៥០០
ត្រូវបានដាក់តាំងបង្ហាញតាមតំបន់​ដូចជា   My Son-Tra Kieu-Dong Duong-Thap Mam
ជាដើម។រូបភាពតាំងបង្ហាញនេះបានជួយអោយភ្ញៀវទេសចរងាយឃើញអត្តសញ្ញាណ
វប្បធម៌និងចំណុចពិសេសក្នុងស្ថាបត្យកម្មCham នៃតំបន់និមួយៗ។ភ្ញៀវទេសចរអាល្លឺ
ម៉ង១រូបអោយដឹងថា៖“  ខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសារមន្ទីនេះ។យើងខ្ញុំ
ទើបនឹងបានអ្នកមគ្គុទេសឧទ្ទេសនាមអំពីវត្ថុប្រវត្តិសាស្រ្តនានាដែលបានដាក់តាំងនៅទី
នេះ។អស្ចារ្យណាស់។សង្ឃឹមថា៖លើកក្រោយ យើងខ្ញុំនឹងបានស្តាប់ព័ត៌មានស្តីអំពី
វប្បធម៌ Cham យ៉ាងច្រើនថែមទៀត។    “

​​​​​​​​​​​​​​​​         

សារមន្ទីរចម្លាក់ Cham នៅក្រុង Da Nang   - ảnh 1

ឈានជើងចូលក្នុងបន្ទប់ដាក់តាំង ភ្ញៀវទេសចរសង្កេតឃើញវណ្ណកម្មច​ម្លាក់ទេវតា
Shiva- ទេវតាBrahma  អាសនះសំរាប់សក្ការបូជា My Sonនិងរូបភាពសត្វសក្តិសិទ្ឋ។ល។
វណ្ណកម្មច​ម្លាក់ដែលបានដាក់តាំងនៅទីនេះភាគច្រើនជាវណ្ណកម្មធ្វើដោយ​ដីដុត​​​​ និងសំរឹទ
មានអាយុកាលពីសតវត្យទី៧ដល់ទី១៥។លោកVo Van Thang នាយក សារមន្ទីរចម្លាក់
Chamនៅទីក្រុង DaNangចែករំលែកថា៖យើងខ្ញុំនៅស្វែងរកវត្ថុតាងតទៅទៀតដើម្បីបំពេញ
បន្ថែមក្នុងឃ្លាំងឯកសារ។លោកចែករំលែកថា៖“  នាប៉ុន្មានឆ្នាំជិតៗនេះ យើងខ្ញុំបាន
ដំណើរការសកម្មភាពស្រាវជ្រាវបុរាណវត្ថុវិទ្យាមួយចំនួន។សកម្មភាព ស្រាវជ្រាវបុរាណ
វត្ថុវិទ្យាក្នុង​រយះពេល២ឆ្នាំកន្លងមកបាននាំមកនូវលទ្ឋផលគួរឲ្យចាប់អារម្មណ៍ធ្វើឲ្យចំនួន
វត្ថុតាងនៅសារមន្ទីរកើនបន្ថែម។ “  

                    

សារមន្ទីរចម្លាក់ Cham នៅក្រុង Da Nang   - ảnh 2

វណ្ណកម្មសិល្បះនិមួយៗនៅទីនេះសុទ្ឋតែផ្ទុកស្លាក់ស្នាម វប្បធម៌សហគមន៍របស់ជន
ជាតិ Cham។បងLe Vu Bao មគ្គុទេសទេសចរណ៍ខេត្តThua ThienHue ដែលជានិច្ចកាល
មានទួរទៅទស្សនាសារមន្ទីរChamនៅទីក្រុង DaNangអោយដឹងថា៖“ ពេលមកទស្សនា
សារមន្ទីChamនៅទីក្រុង Da Nang  ខ្ញុំឧទ្ទេសនាមជាមួយ ភ្ញៀវទេសចរអំពីចំណុចពិសេ
សំពីស្ថាបត្យកម្ម   សិល្បះនិងប្រវត្តិសាស្រ្តបង្កើតសារមន្ទីរតាមពេលវេលា។តាមនោះ
ជួយភ្ញៀវទេសចរយល់បន្ថែមវប្បធម៌វៀតណាម។“
សារមន្ទីរChamនៅទីក្រុង Da​ Nang ដោយមានក្បូក្បាច់រចនាជាលក្ខណះGothic គឺស្ថិត
នៅវិថីចំនួន២គឺវិថី២កញ្ញានិងវិថី Trung  Vuong Nu។សារមន្ទីរបើកទ្វាទទួលភ្ញៀវក្នុង
អំឡុង៧ថ្ងៃនៅសប្តាហ៍។នេះក៍ជាអាស័យដ្ឋានគួរឲ្យទាក់ទាញសំរាប់ជនណាដែល
ស្រឡាញ់វប្បធម៌ Chamដ៍វិសេសវិសាលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ