LE PHUONG -  
(VOV WORLD) /  
Vovworld- សារមន្ទីរនារីវៀតណាម(ចំណុះសម្ព័ន្ឋសមាគមនារីវៀតណាម)គឺស្ថិតនៅ
វិថី Ly Thuong Kiet ខ័ណ្ឌ Hoan Kiemទីក្រុងហាណូយ)។សារមន្ទីរត្រូវបានបង្កើតឡើង
នាឆ្នាំ១៩៨៧។នេះជាកន្លែងដែលរក្សាទុកនូវបេតិកភណ្ឌរូបីរ៍ អរូបីរ៍ ប្រវត្តិសាស្រ្ត វប្បធម៌សិល្បះទាក់ទិនដល់នារីវៀតណាម។ នេះក៍ជាមជ្ឈមណ្ឌលផ្លាស់ប្តូរទំនាក់ទំនង
វប្បធម៌រវាងនារីវៀតណាមជាមួយនារីអន្តរជាតិដើម្បីគោលដៅសមភាពភេការអភិវឌ្ឃន៍
និងសន្តិភាព។
|
|
បន្ទប់ដាក់តាំងនៅទីនេះមានទំហំប្រមាណជាង២០០០ម៉ែត្រក្រឡា។ឯកសារនិងវត្ថុតាង
ជាង២៥០០០ដែលឆ្លុះបញ្ចាំងការរួមវិភាគទានរបស់នារីវៀតណាមក្នុងប្រវត្តិសាស្រ្តនិង
ជីវភាពរស់នៅសម័យកំពុងបានតម្កល់នៅទីនេះសារមន្ទីរនារីវៀតណាមមានទាំង៤ជាន់
ឧទ្ទេសនាមអំពីប្រវត្តិសាស្រ្តរបស់នារីវៀតណាម។បងស្រី Tran Thi Huyen វាក្មិន១នាក់
នៅសារមន្ទីរអោយដឹងថា៖“ រូបថតនិងវត្ថុតាងដែលបានតាំងបង្ហាញនៅជាន់និមួយៗ
ត្រូវបានរៀបចំឡើងដូចជាជំពូកប្រវត្តិសាស្រ្ត១។តាមរយះនោះទស្សនិកជន អាចដើរ
តិចៗនឹងផ្តោតអារម្មណ៏មើល។ “
នៅបរិវេណសំខាន់បំផុតនៃសារមន្ទីរ មានដម្កល់ទុករូបសំណាក់អ្នកម្តាយវៀតណាម។នេះជារូបសំណាក់របស់វិចិត្រករ Nguyen Phu Cuong ដែលដណ្តើមបានរង្វាន់ទី១ក្នុងការ
ប្រឡងសូនរូប១នាឆ្នាំ១៩៩៥។ បងស្រី Huyenចែករំលែកថា៖“ នេះជារូបភាពអ្នកម្តាយ
វៀតណាមដែលកំពុងថែរក្សាកូនប្រុសឲ្យបញ្ចៀសបានការទុក្ខ លំបាក មានរស់នៅសុខ
សាន្ត។ “
|
រូបសំណាក់អ្នកម្តាយ វៀតណាម។ |
ពីជាន់ទី២ឡើងទៅជាបរិយាកាសដាក់តាំងវត្ថុតាងតាមប្រធានបទ ៖នារីក្នុងគ្រួសារ-នារីក្នុងប្រវត្តិសាស្រ្តនិងម៉ូតរបស់នារីជាដើម។បងស្រី Huyenអោយដឹងថែមទៀតថា៖
“ នៅទីនេះ វត្ថុតាងត្រូវបានដាក់តាំងតាមប្រធានបទស្តីពីនារីក្នុងគ្រួសារពីពេលធំដឹងក្តី ដល់ពេលបង្កើតគ្រូសារហើយជីវភាពពេលក្លាយទៅជាប្រពន្ឋ និងអ្នកម្តាយ។ល។ “
TripAdvisor – websiteទេសចរណ៍ធំ១នៅលើសកលលោកទើបនឹងបានប្រគល់លិខិត
ទទួលស្គាល់” ទីកន្លែងមកដល់គួរឲ្យទាក់ទាញបំផុត “ឆ្នាំ២០១២និងឆ្នាំ២០១៣សំរាប់
សារមន្ទីរនារីវៀតណាម។ម៉្យាងទៀតសារមន្ទីរនារីវៀតណាមនៅបានរៀបចំណាត់
ចំណាក់ទី១ក្នុងចំណោម៨០កន្លែងមកគួរឲ្យទាក់ទាញបំផុតនៅរដ្ឋធានីហាណូយ
ទៀតផង៕
LE PHUONG
-VOV WORLD