សារមន្ទីរភ័ស្តុតាងសង្គ្រាមនិងបំណងប្រាថ្នាអំពីសន្តិភាព

(VOV)_នៅទីក្រុងហូជីមិញ រួមជាមួយបណ្ដាមណ្ឌលទេសចរណ៍វប្បធម៌ សិល្បះ
 នៅមានមណ្ឌលទេសចរណ៍ប្រវត្តិសាស្ត្រ ឧទ្ទេសនាមអំពីទឹកដី និង​មនុស្សវៀត
ណាមទៀតផង។ ហើយក្នុងនោះមានសារមន្ទីរភ័ស្តុតាងសង្គ្រាមដែលជា​ ចំណុច
លេចធ្លោ១នៅក្នុងទីក្រុងហូជីមិញ។ 

សារមន្ទីរភ័ស្តុតាងសង្គ្រាមនិងបំណងប្រាថ្នាអំពីសន្តិភាព - ảnh 1
សារមន្ទីរភ័ស្តុតាងសង្គ្រាម

          សារមន្ទីរភ័ស្តុតាងសង្គ្រាម នៅលេខ២៨ ផ្លូវ Vo Van Tan សង្កាត់ទី៦ ​ខ័ណ្ឌ​ទី៣​ ទីក្រុងហូជីមិញ ជាកន្លែងតាំងបង្ហាញភ័ស្តុតាងសង្គ្រាមរបស់អាណានិគមនិយមបា
រាំង ​និងចក្រពត្តិ​អាមេរិក ចំពោះប្រជាជនវៀតណាម ក្នុងរយៈពេល២១ឆ្នាំ ពីឆ្នាំ 
១៩៥៤ ដល់ឆ្នាំ ​១៩៧៥។ សារមន្ទីរនេះត្រូវបានបើកសម្ពោធន៍ដាក់អោយដំណើ
ការនាថ្ងៃទី៤​ កញ្ញា ឆ្នាំ១៩៧៥ ។ ឆ្នាំ ២០០២ សារមន្ទីរភ័ស្តុតាងសង្គ្រាមត្រូវបានជួស
ជុលថ្មី ដោយមានការរួមផ្សុំរវាងការតាំងបង្ហាញវត្ថុតាង និងការរៀបចំសកម្មភាព
នានា។ លោកស្រី Huynh Ngoc Van នាយិការសារមន្ទីរ ឞានអោយដឹងថា៖ 

          “ នាបច្ចុប្បន្ន គិតជាប្រចាំថ្ងៃ សារមន្ទីរទទួលភ្ញៀវទេសចរចំនួនពីរពាន់នាក់​ 
មកទស្សនា។ ភ្ញៀវមកទស្សនានេះ ភាគច្រើនគឺភ្ញៀវអន្តរជាតិ ។ ក្នុងរដូវក្តៅ ភ្ញៀវ
ទេសចរមកច្រើនជាងគេ។”

សារមន្ទីរភ័ស្តុតាងសង្គ្រាមនិងបំណងប្រាថ្នាអំពីសន្តិភាព - ảnh 2
គណប្រតិភូអ្នកកាសែតកម្ពុជាមកទស្សនាសារមន្ទីរ​ 

          សារមន្ទីរភ័ស្តុតាងសង្គ្រាមមាន២ផ្នែក៖ មណ្ឌលតាំងបង្ហាញនៅខាងក្នុង​ផ្ទះ​ 
និង​មណ្ឌលតាំងបង្ហាញនៅខាងក្រៅផ្ទះ។ ចាប់ពីខ្លោងទ្វារមក គឺមណ្ឌលតាំងបង្ហាញ
សព្វ​វុធគ្រប់ប្រភេទ និងមធ្យោបាយយោធារបស់អាមេរិក ដូចជា៖ យន្តហោះ រថ
ក្រោះ កាំ​ភ្លើង និងគ្រាប់បែកមិនគ្រប់ប្រភេទ។ មណ្ឌលតាំងបង្ហាញនៅ​ក្នុងផ្ទះ មាន
វត្ថុតាង ​និង​រូបភាពចំនួនជាង១៥ពាន់ រួមជាមួយខ្សែភាពយន្តឯកសារមានប្រវែង
រាប់ពាន់ម៉ែត្រ ស្ដីពីការតស៊ូប្រឆាំងបារាំង អាមេរិក សង្គ្រាមការពារតំបន់ព្រំដែន
ភាគខាងជើងវៀតណាម …លៗ។ បណ្ដារូបភាពឯកសារ ក្នុងសង្គ្រាម ដូចជា៖
ការសម្លាប់ជនស៊ីវិល ការរោយជាតិគីមីពុលពណ៌លឿងទុំ/ Dioxin នៅភាគខាង​
ត្បូង​វៀតណាម ការទម្លាក់គ្រាប់បែកមិនបំផ្លាញ់​នៅភាគខាងជើងវៀតណាម ម៉ា
ស៊ីនកាត់ក្បាល…លៗ បានទាក់ទាញការយកចិត្តទុកដាក់ និងរំជួលចិត្តយ៉ាងខ្លាំង​
ពីភ្ញៀវទស្សនា។

          នៅសារមន្តីរមានបន្ទប់តាំងបង្ហាញពិសេស១ ដោយមានឈ្មោះថា៖ នឹក
រលឹក។ នេះគឺជាបន្ទប់ទទួលបានការយកចិត្តទុកដាក់ជាច្រើនរបស់ភ្ញៀវទស្សនា 
ជា​ពិសេសគឺភ្ញៀវអន្តរជាតិ។ អ្នកស្រី Thu Suong ​មគ្គុទ្ទេសមួយនាក់ របស់​សារមន្ទីរ
បានអោយដឹងថា៖

          “ បន្ទប់នេះ ត្រូវបានបង្កើតឡើងដោយជនអង់គ្លេសមួយនាក់ និងជន​អាល្លឺម៉ង់
មួយនាក់ ដើម្បីនឹករលឹកអំពីមិត្តរបស់ពួកគេ។ រូបភាពចំនួន២នេះ បានសរអោយ
ឃើញនូវឆ័ន្ទះ កម្លាំងយុត្តិធម៌ក្នុងការតស៊ូប្រឆាំងអាមេរិក សង្គ្រោះប្រទេសជាតិ របស់ជនវៀតណាម។”

          សារមន្ទីរនៅមានបន្ទប់តាំងបង្ហាញសំរាប់កុមារ នៅជាន់ទី២ ដោយមានឈ្មោះ
៖ ​ព្រាបស។ នេះគឺជាទីកន្លែងតាំងបង្ហាញបណ្ដាគំនូរ របស់កុមារ ​ដោយមានប្រធាន
បទជាច្រើន ដូចជា៖ សេចក្ដីស្នេហារស្រុកកំណើត ស្រឡាញ់លោកតាលោកយាយ
 ឥពុក ម្ដាយ…លៗ គំនូទាំងនេះបានបង្ហាញនូគោលបំណងអំ ពីប្រទេស​១​ប្រកប
ដោយសន្តិភាព ប្អូនៗបានទៅរៀន ។ គំនូរនេះបានធ្វើអោយភ្ញៀវទស្សនា​យល់ដឹង
បន្ថែមអំពីការឈឺឆាប់ បាត់បង់របស់សង្គ្រាម និងគោលបំណងអំពី​សន្តិភាពរបស់ប្រជាជនវៀតណាម។

          ភ្ញៀវទេសចរមកសារមន្ទីរនេះ ៧០%ជាជនបរទេស។ គេមកទីនេះ ដើម្បី​ស្វែង
យល់អំពីសង្គ្រាមនៅវៀតណាម យល់ដឹងបន្ថែមអំពីការឈឺឆាប់ បាត់បង ​និងពលី
កម្មរបស់ប្រជាជនវៀតណាម។ ក្នុងសៀវភៅសរសេរ ចំណាប់អារម្មណ៍​របស់ខ្លួន
 នៅសារមន្ទីរ ភ្ញៀវទេសចរមួយនាក់មកពីស្វីសបានអោយដឹងថា៖ ខ្ញុំ​មកដល់ពីប្រ
ទេស១ ហើយមិនដែលបានដឹងអំពីសង្គ្រាម សូមផ្តល់មតិថា៖ អ្នក​នយោបាយ និង
ថ្នាក់ដឹកនាំគ្រប់រូប ដែលកំពុងមានគំនិតបង្កើតសង្គ្រាម ហើយ​អ្នក​ដែលបានទាក់
ទិនដល់សង្គ្រាម គឺត្រូវមកទស្សនាសារមន្ទីរនេះ…​ហើយ​សង្ឃឹម​ថាគេនឹងគិតឡើង
វិញ។ សន្តិភាព សន្តិភាព សន្តិភាព…លៗ

          សារមន្ទីរភ័ស្តុតាងសង្គ្រាមជាមណ្ឌល១ក្នុង​មណ្ឌលទស្សនាសំខាន់ចំនួន​១០​ 
ក្នុងកម្មវិធីទេសចរណ៍៖ ទីក្រុងហូជីមិញ ចំណុចគួរអោយជក់ចិត្តចំនួន១០០។ នេះ
ក៏គឺជាសារមន្តីរតែមួយគត់ នៅវៀតណាមត្រូវបានបញ្ចូលក្នុងសារមន្ទីរចំនួន​៦០ 
ដើម្បីសន្តិភាព របស់អង្គការវប្បធម៌ វិទ្យាសាស្ត្រ និងអប់រំ នៃអង្គការសហប្រជាជាតិ។ 
នេះគឺជាទីកន្លែងអំពាវនាវអោយសន្តិភាពរបស់ពិភពលោក៕​ 

ប្រតិកម្មទៅវិញ

ផ្សេងៗ