សិល្បៈតូរ្យតន្ត្រី Tai Tuនៅខេត្តKien Giang
Lan Anh -  
(VOV) /  
VOVWORLD_ខេត្ត Kien Giang ភូមិភាគខាងត្បូងវៀតណាមមានកន្លែង
ទេសចរណ៍គួរឲ្យទាក់ទាញជាច្រើន។ នៅខេត្តនេះមានសមុទ្រ កោះនិងទេសភាព
ធម្មជាតិដ៏ស្រស់ស្អាតរួមជាមួយអាកាសធាតុត្រជាក់ស្រួលពេញមួយឆ្នាំដែលផ្ដល់
លក្ខណៈងាយស្រួលសំរាប់ភ្ញៀវទេសចរណ៍អាចមកទស្សនានៅគ្រប់ពេលវេលា។មក
ទស្សនាខេត្តKien Giang ក្រៅពីការគយគន់ទេសភាពសំរាកលំហែកាយនិងទទួល
ទានអាហារ ភ្ញៀវនៅបានទស្សនាការសំដែងតូរ្យតន្ត្រី Tai Tu(ជាការសំដែងសិល្បៈ
មិនមែនអាជីព នៅតំបន់ ភូមិភាគខាងត្បូងវៀតណាម)ទៀតផង។
នេះជាសំនៀង Tai Tu មួយបទដែលត្រូវបានសិល្បករសិល្បការិនីប្រជាប្រិយ
ជាច្រើនរូបច្រៀងតាំងពីយូរមក។ គេជាកសិករដែលនិយមចូលចិត្តច្រៀងរាំ
ពិសេសគឺចូលចិត្តច្រៀងតូរ្យតន្ត្រីប្រជាប្រិយបែបនេះ។ ទោះបីច្រៀងបទចំរៀង
ដូចគ្នាតែសិល្បករម្នាក់ៗមានបច្ចេកទេសបកស្រាយទំនុកច្រៀងរៀងៗខ្លួន។
ពន្យល់ពីប្រការនេះក្រុមអ្នកស្រាវជ្រាវបានឲ្យដឹងថាដោយសារការរស់នៅនៅលើ
ទន្លេបឹងបួរដាច់ពីក្នាបានជាសិល្បករសិល្បការិនីមិនច្រៀងចំទំនុកច្រៀងដើម
ទាំងស្រុងឡើយហើយក៏ដាក់បន្ថែមនូវទំនុកច្រៀងថ្មីខ្លះឲ្យសមស្របទៅនឹងជីវភាព
ជាក់ស្ដែងផងដែរ។តាមអ្នកស្រីNguyen Thi Thuy ជាសមាជិកាមួយរូបនៃក្លិប
តូរ្យតន្ត្រី Tai TuនៅឃុំMy Lamបានឲ្យដឹងថានាសព្វថ្ងៃនេះខេត្តKien Giang មាន
ក្លិបចំនួន១៥៧រួមជាមួយ១៧០០សិល្បករសិល្បការិនីចូលរួមចលនាច្រៀងរាំ
តូរ្យតន្ត្រី Tai Tu។ ដោយឡែកតែការបង្កើតឡើងក្លិបតូរ្យតន្ត្រី Tai TuនៅឃុំMy
Lamនេះបានឆ្លើយតបទៅនឹងជីវភាពវប្បធម៌សិល្បៈរបស់ប្រជាជននៅនឹងតំបន់។
អ្នកស្រីNguyen Thi Thuyបានថ្លែងយ៉ាងដូច្នេះថា
“ក្លិបបើកវគ្គធ្វើសកម្មភាពមួយខែម្ដងដែលទទួលបានការគាំទ្រយ៉ាងក្លៀវ
ក្លាពីប្រជាពលរដ្ឋក្នុងឃុំសំដៅកសាងឃុំវប្បធម៌និងជនបទថ្មីឲ្យកាន់តែអភិវឌ្ឍន៍
ពីមួយថ្ងៃទៅមួយថ្ងៃ។ម្យ៉ាងទៀតក៏រួមចំណែកលើកកំពស់ ឃោសនាក្នុងតំបន់
ដើម្បីរក្សាអត្តសញ្ញាណជាតិ។ការច្រៀងTai Tuជាប្រភេទសិល្បៈលេចធ្លោរបស់
ប្រជាជនរស់នៅលើទន្លេបឹងបួរហើយក្លិបតូរ្យតន្ត្រី Tai TuឃុំMy Lamជាកន្លែង
សំរាប់បងប្អូនជួបជុំគ្នាបន្ទាប់ពីធ្វើពលកម្ម និងរំលឹកឡើងវិញនូវប្រពៃណី
ប្រវតិ្តសាស្រ្ត វប្បធម៌របស់តំបន់”។
|
សិល្បៈករសិល្បការិនីតូរ្យតន្ត្រី Tai Tuមួយក្រុម |
នាឆ្នាំ២០១៣ សិល្បៈតូរ្យតន្ត្រី Tai Tuណាមបូត្រូវបានអង្គការវប្បធម៌វិទ្យាសាស្ត្រ
និងអប់រំនៃអង្គារសហប្រជាជាតិ(យូណេស្កូ)ទទួលស្គាល់ជាកេរិ៍្តតំណែលវប្បធម៌
អរូបិយរបស់មនុស្សជាតិដែលបានជួយអភិរក្សប្រភេទសិល្បៈនេះព្រមទាំងលើកទឹ
កចិត្តប្រជាជនពង្រីកបន្ថែមនូវក្លិបតូរ្យតន្ត្រី Tai Tuនៅតំបន់នេះទៀតផង។ នា
ដើមឆ្នាំ២០១៦ នៅមហោស្រពតូរ្យតន្ត្រី Tai Tuនិង Cai luongលើកទី៤នៃស្រុកHon
Dat ខេត្ត Kien Giangមានការចូលរួមរបស់សិល្បករសិល្បការិនីចំនួន៣០នាក់។
ស្ដីពីចំនាប់អរម្មណ៍របស់ខ្លួននាពេលមកទស្សនាខេត្ត Kien Giang អ្នកស្រី
Nguyen Thu Huong មកពីខេត្ត Hai Duong ភាគខាងជើងវៀតណាមបានឲ្យដឹង
ថា
“ មកទស្សនាខេត្ត Kien Giang នេះក្រៅពីការគយគន់ទេសភាពធម្មជាតិ
ដ៏ស្រស់បំព្រង គឺក្រុមភ្ញៀវទេសចរមកពីខេត្ត Hai Duongទាំងអស់គ្នាសុទ្ធតែ
និយមចូលចិត្តទស្សនាការសំដែងចំរៀងTai Tuដ៏ពិរោះនៅនឹងតំបន់”។
Lan Anh
-VOV