ស្វែងយល់លំនាំទេសចរណ៍សហគមន៍នៅខេត្ត Dak Lak

(VOVWORLD) - ជាមួយនឹងឧត្តមភាព ដែលមានស្រាប់នៅក្នុងជីរភាពរស់នៅប្រចាំថ្ងៃនោះ ភូមិស្រុកមួយចំនួនរបស់ជនជាតិ Ede នៅខេត្ត Dak Lak បានកកើតជាបណ្ដើរៗលំនាំទេសចរណ៍ សហគមន៍។ដោយមានការតំរង់ទិសដៅ និងការជួយឧត្ថម្ភរបស់អាជ្ញធរមូលដ្ឋាននោះ ភូមិស្រុកនានាកំពុងផ្ដោតសំខាន់លើការអភិវឌ្ឍរូបសណ្ឋានទេសចរណ៍នេះ ដូច្នេះ រួមចំណែកដល់ការអភិរក្សរាល់តម្លៃប្រពៃណីរបស់ជាតិផងដែរ។



ស្វែងយល់លំនាំទេសចរណ៍សហគមន៍នៅខេត្ត Dak Lak - ảnh 1លំនាំទេសចរណ៍សហគមន៍នៅខេត្ត Dak Lak

ដោយបានរៀបទុកដាក់របស់របរ និងស្រាពាងនៅកាច់ជ្រុងផ្ទះ ដើម្បីត្រៀមរៀបចំសម្រាប់កម្មវិធីឧទ្ទេសនាមវប្បធម៌ ម្ហូបអាហារក្នុងឱកាសដើមនិទាឃរដូវនោះ លោក Y Pin Bing (ឈ្មោះហៅផ្សេងថា ama Pi) នៅភូមិ Ako Dhong ទីក្រុង Buon Ma Thuot ខេត្ត Dak Lak កំពុងឧទ្ទេសនាម ៖ ស្រាពាងនេះដែលត្រូវបានសមាជិកគ្រួសារធ្វើដោយខ្លួនឯង ដើម្បីអញ្ជើញភ្ញៀវទទួលទាន ក្នុងពិធីវាយគងឃ្មោះ រាំ xoang និងឧទ្ទេសនាមអំពីវប្បធម៌ប្រពៃណីរបស់ភូមិស្រុក។ នាប៉ុន្មានឆ្នាំកន្លងមក បរិវេណផ្ទះរបស់លោក Y Pin Bing គឺជាកន្លែងសម្រាប់ទទួលស្វាគមន៍ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកទស្សនា និងស្វែងយល់វប្បធម៌របស់ជនជាតិ Ede។ មិនដូចគ្រួសារជាច្រើនផ្សេងទៀត ដែលមានជំនាញក្នុងការផលិតដើម្បីលក់ផលិតផលដោយឡែកពីគ្នាដូចជា ស្រាពាង ចរបាប់ ឬកាហ្វេនោះ លោក Y Pin Bing បានរួមបញ្ចូលគ្នារវាងក្រុមវាយគងឃ្មោះ ក្រុមរបាំ និងសិប្បករតម្បាញចរបាប់ដើម្បីបង្កើតជាសកម្មភាពតភ្ចាប់ដកបទពិសោធន៍ និងការសម្ដែងដើម្បីបម្រើភ្ញៀវ។

លោក Y Pin Bing បានចែករំលែកថា លោកកំពុងមានគំនិតបង្កើតផែនការបន្តពង្រីកលំនាំទេសចរក្រុមគ្រួសារ រួមផ្សំជាមួយការធ្វើ Homestay និងសកម្មភាព ដកពិសោធន៍ធ្វើកសិករផលិតកាហ្វេ ។ លោក Y Pin សង្ឈឹមថា ក្នុងឆ្នាំថ្មីនេះ ស្ថានភាពជំងឺរាតត្បាតនៅលើពិភពលោកធូរស្បើយ ហើយសេដ្ឋកិច្ចងើបឡើងវិញ តាមនោះសកម្មភាពទេសចរណ៍នឹងបន្តអភិវឌ្ឍន៍កាន់តែល្អប្រសើរជាង។ លោកបានសំណែះសំណាលថា៖ “ក្នុងឆ្នាំថ្មីនេះ ខ្ញុំសង្ឈឹមថា អាជ្ញាធរគ្រប់ជាន់ថ្នាក់នឹងបង្កលក្ខណៈងាយស្រួលសំដៅ ជួយឧបត្ថម្ភ អនុវត្តន៍លំនាំគំរូទេសចរណ៍នេះ ព្រោះវាមិនត្រឹមតែជាបន្ទុករបស់គ្រួសារនីមួយៗ ឬរបស់អ្នកភូមិប៉ុណ្ណោះទេ ថែមទាំងត្រូវមានការរួមដៃគ្នារបស់រដ្ឋ ផ្នែកវប្បធម៌ សន្តិសុខទៀតផង។ ដូច្នេះ រូបគំរូទេសចរណ៍សហគមន៍របស់ជនជាតិ Ede ទើបនាំមកនូវប្រសិទ្ធភាពផងដែរ”។

ជាភូមិមួយដែលនៅតែរក្សាបានតម្លៃវប្បធម៌ និងស្ថាបត្យកម្មជាច្រើនរបស់ជនជាតិ Ede នោះ ភូមិ Ako Dhong ត្រូវបានខេត្ត Dak Lak ជ្រើសរើសជាគោលដៅទេសចរណ៍សហគមន៍ចាប់ពីឆ្នាំ ២០១៩។ តាមផែនការមេ គោលដៅទេសចរណ៍សហគមន៍ភូមិ Ako Dhong មានទំហំជាង ៥៥ ហិកតា ដែលមាន ចំនួនប្រជាជនប្រមាណ ២ ២០០ - ៣ ០០០ នាក់ ក្នុងនោះជនជាតិ Ede ជាង ៣០% ក្នុងភូមិបានប្រកបអាជីពជាអ្នកតម្បាញចរបាប់ ធ្វើស្រាពាង កែច្នៃ សិប្បកម្ម វិចិត្តសិល្បៈ និងបើកសេវាកម្មកំសាន្តវប្បធម៌ សិល្បៈប្រពៃណី ដើម្បីបម្រើភ្ញៀវទេសចរ។

ស្វែងយល់លំនាំទេសចរណ៍សហគមន៍នៅខេត្ត Dak Lak - ảnh 2លំនាំទេសចរណ៍សហគមន៍នៅខេត្ត Dak Lak

នៅឆ្នាំ ២០២០ ផ្នែកវប្បធម៌បានបើកថ្នាក់ហ្វឺកហ្វឹនបណ្តុះបណ្តាលចំណេះដឹងស្ដីពីការកសាង អភិវឌ្ឍន៍ផលិតផលទេសចរណ៍សហគមន៍ សេវាកម្ម homestay (រួមមានការលើកកម្ពស់ជំនាញទំនាក់ទំនង Marketing ការថែទាំ និងបម្រើភ្ញៀវទេសចរ ការរៀបចំកម្មវិធីសិល្បៈប្រជាប្រិយ វប្បធម៌គងឃ្មោះបម្រើទេសចរណ៍)។

រូមជាមួយភូមិ Ako Dhong នោះ នាបច្ចុប្បន្ន ទីក្រុង Buon Ma Thuot កំពុងបង្កើតមណ្ឌលអេកូទេសចរណ៍ វប្បធម៌ គងឃ្មោះជាច្រើន។ ដោយមានភាពវិសេសវិសាលនៃម្ហូបអាហារ តន្ត្រីភ្លេង និងវប្បធម៌គងឃ្មោះរបស់ជនជាតិ Ede នៅហ្នឹងកន្លែងនោះ គោលដៅទេសចរណ៍នានាបានទាញយកឧត្តមភាពទាំងនេះដើម្បីបម្រើភ្ញៀទេសរ។ នេះគឺជាឱកាសសម្រាប់អ្នកភូមិរកប្រាក់ចំណូលបន្ថែម ព្រមទាំងអភិរក្សនិងផ្សព្វផ្សាយវប្បធម៌ប្រពៃណីដល់ភ្ញៀវទេសចរ។ លោកស្រី Pham Hai Binh អនុប្រធានមជ្ឈមណ្ឌលវប្បធម៌ - កីឡានិងទេសចរណ៍នៃទីក្រុង Buon Ma Thuot បានឲ្យដឹងថា៖ “នៅពេលអញ្ជើញមកដល់ទីនេះ ភ្ញៀវទេសរទាំងជាតិ និងអន្តរជាតិមិនត្រឹមតែបានទទួលទានម្ហូបអាហារប្រចាំតំបន់ប៉ុណ្ណោះទេ ថែមទាំងមានឱកាសស្វែងយល់អំពីវប្បធម៌គងឃ្មោះ ដែលជាចំណីខាងស្មារតីទៀតផង។ យើងខ្ញុំសង្ឃឹមថា ក្រុមវាយគងឃ្មោះទាំងនេះ មិនត្រឹមតែបានបម្រើសកម្មភាពវប្បធម៌សិល្បៈនៅភូមិស្រុករបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងបម្រើភ្ញៀវទេសចរនៅពេលមកទស្សនាភូមិស្រុកទៀតផង”។

ចំណែកលោកស្រី Nguyen Thuy Phuong Hieu អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Dak Lak បានឲ្យដឹងថា ថ្នាក់ដឹកនាំមន្ទីរបានធ្វើជាសេនាធិការជូន គណៈកម្មាធិការប្រជាជនខេត្ត ចេញសេចក្តីសម្រេចចិត្តស្ដីពីការជួយឧបត្ថម្ភទេសចរណ៍សហគមន៍ ដោយផ្សារភ្ជាប់នឹងការកសាងជនបទថ្មី និងកម្មវិធីជួយឧបត្ថម្ភដល់ជនរួមជាតិនៅតំបន់ព្រៃភ្នំ។ លោកស្រីបានឲ្យដឹងថា៖ “នាពេលខាងមុខយើងខ្ញុំនឹងផ្តោតសំខាន់លើការអភិវឌ្ឍភូមិ  Ako Dhong។ ពិតណាស់ថា ក្រោយពេលបើកដំណើរការនោះ ការថែរក្សារូបគំរូទេសចរសហគមន៍ និងការទាក់ទាញភ្ញៀវទេសចរអញ្ជើញមកទស្សនាពិតជាពិបាកណាស់។ នេះគឺជាដំណើរការមួយដែលតម្រូវឲ្យមានការចូលរួមរបស់បុគ្គលជាច្រើននាក់។ ដូច្នេះហើយ ប្រសិនបើ អ្នកភូមិបានត្រៀខ្លួនជាស្រេច ហើយរដ្ឋ ស្ថាប័ន និងសហគ្រាសពាក់ព័ន្ធនានាបានជួយឧបត្ថម្ភនោះ រូបគំនរូនេះនឹងទទួលបានជោគជ័យផងដែរ”។

ការតំរង់ទិសដៅនិងការជួយឧបត្ថម្ភជាក់ស្ដែងរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់នឹងបើកទិសដៅយថាទស្សន៍សម្រាប់វិស័យទេសចរណ៍សហគមន៍នៅខេត្ត Dak Lak ក៏ដូចជារួមចំណែកកាន់តែល្អប្រសើរថេមទៀត ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និង អភិរក្សវប្បធម៌នៅក្នុងខេត្តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ