ហាណូយ៖ ទីក្រុងច្នៃប្រឌិតលើវិស័យរចនា

(VOVWORLD) - កាលពីខែតុលាកន្លងទៅ អង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការ សហប្រជាជាតិ (UNESCO) បានទទួលស្គាល់ទីក្រុងចំនួន៦៦លើពិភពលោកជា សមាជិកនៃបណ្ដាញទីក្រុងច្នៃប្រឌិតរបស់ UNESCO។ វិស័យចំនួន៧ដែលត្រូវ បានជ្រើសរើសដើម្បីកសាងទីក្រុងច្នៃប្រឌិតនោះ រួមមាន៖ សិប្បកម្មវិចិត្រសិល្បៈ សិល្បៈប្រជាប្រិយ រចនា ខ្សែភាពយន្ត ចំណីអាហារ អក្សរសាស្ត្រ និងសិល្បៈសារ ព័ត៌មាន។ 
ហាណូយ៖ ទីក្រុងច្នៃប្រឌិតលើវិស័យរចនា - ảnh 1 លំហច្នៃប្រឌិតនៅវិថីគំនូរ Phung Hung (រូបថត៖ VOV)

  ទីក្រុងហាណូយ រដ្ឋធានីរបស់វៀតណាម បានក្លាយទៅជាសមាជិកនៃ បណ្ដាញទីក្រុងច្នៃប្រឌិតរបស់ UNESCO លើវិស័យរចនា។ នេះជាឱកាសដ៏ងាយ ស្រួលសម្រាប់ហាណូយក្នុងការកំណត់ពាណិជ្ជសញ្ញា ផ្សព្វផ្សាយរូបភាពលើ វិស័យច្នៃប្រឌិតវប្បធម៌ទៅកាន់ពិភពលោកផងដែរ។

          បណ្ដាញទីក្រុងច្នៃប្រឌិតរបស់ UNESCO ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០០៤ ក្នុងគោលដៅបង្កើនកិច្ចសហប្រតិបត្តិការរវាងទីក្រុងច្នៃប្រឌិតនានា បម្រើ ការអភិវឌ្ឍប្រកបដោយចីរភាពលើវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌និងបរិស្ថាន។ រហូតមកដល់បច្ចុប្បន្ននេះ បណ្ដាញមានទីក្រុងជាសមាជិកចំនួន២៤៦។

        នាបច្ចុប្បន្ន ទូទាំងប្រទេសវៀតណាមមានគំរូលំហច្នៃប្រឌិតចំនួន១៤០គំរូ ក្នុងនោះរដ្ឋធានីហាណូយមាន៦០គំរូដោយប្រធានបទដ៏សម្បូរបែប មានទាំពីវិចិ ត្រសិល្បៈ សិល្បៈចក្ខុ ម៉ូដ ស្ថាបត្យកម្ម រហូតដល់ខ្សែភាពយន្តនិងពិធីបុណ្យ តាមដងវិថី ជាដើម។ លោក Bui Hoai Son ប្រធានវិទ្យាស្ថានវប្បធម៌សិល្បៈជាតិ វៀតណាមបានអោយដឹងថា៖

        “បរិមាណលំហច្នៃប្រឌិតចំនួន៦០នៅរដ្ឋធានីហាណូយតាមការធ្វើស្ថិតិនៃ ក្រុមប្រឹក្សាអង់គ្លេសបានសរអោយឃើញថា ទីក្រុងហាណូយមានលំហច្នៃប្រឌិត ជាច្រើនបង្គួរ។ ហាណូយមានសក្ដានុពលដើម្បីអភិវឌ្ឍលំហច្នៃប្រឌិតនោះ ព្រោះ ថាទីក្រុងនេះមានប្រវត្តិសាស្ត្រវប្បធម៌ដ៏យូរលង់ណាស់មកហើយ។ លំហច្នៃ ប្រឌិតទាំងនោះនឹងរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតឡើងប្រទេសច្នៃប្រឌិត និងសង្គមមួយគួរអោយរស់នៅតាមរយៈបទពិសោធន៍សិល្បៈ និងការចែករំលែក តម្លៃរួមរបស់សហ គមន៍”។

        វិស័យរចនាច្នៃប្រឌិតនៃទីក្រុងហាណូយមិនត្រឹមតែត្រូវបានបង្កើតឡើងនិងអភិវឌ្ឍអស់រយៈពេលច្រើនសតវត្សកន្លងមកប៉ុណ្ណោះទេ ថែមទាំងមានការ ប្រសព្វគ្នាជាមួយខឿនវប្បធម៌ផ្សេងៗជាច្រើនទៀតផង។ បរមរាជវាំង Thang Long ហាណូយ (បេតិកភ័ណ្ឌពិភពលោក) ជាសាក្ខីភាពដែលបញ្ជាក់បានយ៉ាងច្បាស់ បំផុត។ នេះជាសំណង់ស្ថាបត្យកម្មដែលមានអាយុកាលដ៏យូរណាស់ ថែមទាំងជា កន្លែងរក្សាទុកតម្លៃជាច្រើនទាំងខាងប្រវត្តិសាស្ត្រ បុរាណវិទ្យា ក៏ដូចជាវប្បធម៌នៃ រដ្ឋធានីផងដែរ។ ទន្ទឹមនឹងនោះ ទីក្រុងហាណូយក៏មានសំណង់ស្ថាបត្យកម្ម ផ្សេងៗជាច្រើនទៀតដែលបង្ហាញអោយឃើញនូវភាពច្នៃប្រឌិតដ៏សម្បូរបែបរវាងស្ថាបត្យកម្មបែបអឺរ៉ុបនិងអាស៊ី រវាងស្ថាបត្យកម្មក្នុងតំបន់និងអារយ្យធម៌ពិភព លោក ព្រមទាំងរវាងស្ថាបត្យកម្មបុរាណនិងសហសម័យ ដូចជា៖ រោងល្ខោនធំ ហាណូយ ស្ពាន Long Bien និងស្ពាន Nhat Tan។ លោក To Van Dong នាយក មន្ទីរវប្បធម៌ កីឡាហាណូយ បានអះអាងថា៖

        “ហាណូយជាមជ្ឈមណ្ឌលវប្បធម៌នៃប្រទេសទាំងមូល។ យើងខ្ញុំតែងតែ រៀបចំព្រឹត្តិការណ៍អន្តរជាតិសំដៅអភិរក្សរាល់តម្លៃវប្បធម៌រូបីយ៍និងអរូបីយ៍នៃរដ្ឋធានីហាណូយ ដូចជាមហោស្រពវប្បធម៌ និងព្រឹត្តិការណ៍វប្បធម៌ដែលមាន លំដាប់តំបន់និងអន្តរជាតិ។ នាឆ្នាំ២០១៨ យើងខ្ញុំបានរៀបចំព្រឹត្តិការណ៍ជាង ១៦០នៅហាណូយនិងខេត្តក្រុងនានាទូទាំងប្រទេសនិងនៅឯបរទេស ហើយក្នុង ឆ្នាំនេះនឹងបន្តកើនឡើងថែមទៀត”។

ហាណូយ៖ ទីក្រុងច្នៃប្រឌិតលើវិស័យរចនា - ảnh 2 វិថីដើរថ្មើជើងនៅជុំវិញបឹង Hoan Kiem

        នាពេលថ្មីៗនេះ ហាណូយបានដំណើរការកម្មវិធី គម្រោងជាច្រើនក្នុងវិស័យ រចនាប្រកបដោយភាពច្នៃប្រឌិតដើម្បីបម្រើជីវភាពខាងវប្បធម៌របស់ប្រជាជនដូចជា៖ វិថីដើរថ្មើជើងនៅជុំវិញបឹង Hoan Kiem លំហសិល្បៈសហសម័យនិងច្នៃ ប្រឌិតថ្មី Heritage Space វិថីគំនូរ Phung Hung និងគម្រោងការពារបេតិកភ័ណ្ឌ វប្បធម៌អរូបិយ៍ហាណូយ ជាដើម។ ហើយដែលលេចធ្លោគឺគម្រោង “ព្រលឹងនៃភូមិរបរវៀត ណាម” របស់សមាគមន៍ភូមិរបរវៀតណាមដែលបានជំរុញសកម្មភាពរចនា ច្នៃប្រឌិត តភ្ជាប់បណ្ដាភូមិរបរសិប្បកម្មវិចិត្រសិល្បៈប្រពៃណី។ លោកស្រី Ha Thi Vinh ប្រធានសមាគមន៍ទំនិញសិប្បកម្មវិចិត្រសិល្បៈហាណូយ បានចែក រំលែកថា៖

        “គម្រោង ព្រលឹងនៃភូមិរបរវៀតណាម ត្រូវបានអនុវត្តនៅភូមិកុលាលភាជន៍ Bat Trang។ នៅទីនេះមានជំរុំច្នៃប្រឌិតដែលជាកន្លែងប្រាស្រ័យទាក់ទងគ្នារវាង បណ្ដាសិប្បករ សិល្បៈករ និស្សិតនៃសាកលវិទ្យាល័យវិចិត្រសិល្បៈឧស្សាហកម្ម ក៏ដូចជាអ្នកស្រឡាញ់កុលាលភាជន៍ផងដែរ។ ក្រៅពីនោះ យើងខ្ញុំមានមជ្ឈ មណ្ឌលតាំងបង្ហាញផលិតផលដ៏ពិសេសដោយឡែកនៃភូមិរបរនានានៅរដ្ឋធានីហាណូយ ក្នុងគោលដៅឧទ្ទេសនាមទៅកាន់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ អំពីព្រលឹងនិងអត្តសញ្ញាណវប្បធម៌របស់ប្រជាជាតិវៀតណាម។ នេះជាគំរូសាក ពិសោធន៍ ហើយយើងខ្ញុំនឹងបន្តបើកទូលាយដល់ភូមិរបរដទៃទៀត”។

        ដោយការក្លាយទៅជាសមាជិកនៃបណ្ដាញទីក្រុងច្នៃប្រឌិតរបស់ UNESCO នោះ គឺឋានៈរបស់ទីក្រុងហាណូយកាន់តែត្រូវបានលើកកំពស់និងផ្សព្វផ្សាយ យ៉ាងទូលំទូលាយពីមួយថ្ងៃទៅមួយថ្ងៃ។ តាមនោះ រួមចំណែកបង្កើនការតភ្ជាប់ ជាមួយទីក្រុងច្នៃប្រឌិតដទៃទៀត ក្នុងការអនុត្តគម្រោងការណ៍ បង្កើតបរិយាកាស អនុគ្រោះដល់ការច្នៃប្រឌិត ប្រែក្លាយវិស័យរចនាប្រកបដោយភាពច្នៃប្រឌិតទៅជា ដំណោះស្រាយអភិវឌ្ឍវប្បធម៌ ការពារបេតិកភ័ណ្ឌក៏ដូចជាតភ្ជាប់បច្ចុប្បន្នកាលជា មួយអនាគតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ